ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្តីប្រពន្ធជនជាតិចិនមួយគូ ត្រូវខាតបង់ប្រាក់ ១,៤ពាន់លានដុល្លារ ក្រោយអាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងចិនដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់

    BY Pheakdey April 28, 2026
    ប្តីប្រពន្ធជនជាតិចិនមួយគូ ត្រូវខាតបង់ប្រាក់ ១,៤ពាន់លានដុល្លារ ក្រោយអាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងចិនដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់

    អាមេរិក៖ កាលពីពេលថ្មីៗនេះ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនប្រេងដ៏ធំមួយរបស់ចិន គឺក្រុមហ៊ុន Hengli Petrochemical (Dalian) Refinery Co ក្រោយអាមេរិកបានរកឃើញថា ក្រុមហ៊ុនចិនមួយនេះមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយក្រុមហ៊ុនលក់ប្រេងឆៅរបស់អ៊ីរ៉ង់។ ក្រុមហ៊ុនថាមពលដ៏មានសក្តានុពលមួយនេះ ជាក្រុមហ៊ុនរបស់ប្តីប្រពន្ធជនជាតិចិនមួយគូ គឺលោកស្រី Fan Hongwei និងប្តីរបស់គាត់គឺ លោក Chen Jianhua។

    ក្រោយទទួលទណ្ឌកម្មពីសំណាក់ក្រសួងរតនាគារសហរដ្ឋអាមេរិក ក្រុមហ៊ុន Hengli Petrochemical (Dalian) Refinery Co បានរងនូវការប៉ះពាល់យ៉ាងខ្លាំង ពោលគឺភាគហ៊ុនរបស់ក្រុមហ៊ុនត្រូវធ្លាក់ចុះយ៉ាងគំហុកតែម្តង និងធ្វើឱ្យប្តីប្រពន្ធជនជាតិចិនទាំង ២រូបនេះ ត្រូវខាតបង់ប្រាក់អស់យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៨ ខែមេសា បានបញ្ជាក់ថា ក្រុមហ៊ុន Hengli Petrochemical (Dalian) Refinery Co ត្រូវខាតបង់ប្រាក់អស់ប្រមាណជា ១,៤ពាន់លានដុល្លារ ក្រោយភាគហ៊ុ​នរបស់ក្រុមហ៊ុនបានធ្លាក់ចុះអស់ ១០%។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះលោកស្រី Fan Hongwei មានទ្រព្យសម្បត្តិប្រមាណជា ៧,៧ពាន់លានដុល្លារ ហើយលោក Chen Jianhua មានទ្រព្យសម្បត្តិខ្ទង់ ៧,៤ពាន់លានដុល្លារ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: