អន្តរជាតិ
បុរសឥណ្ឌូណេស៊ីម្នាក់ពាក់ព័ន្ធនឹងករណីឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាជាង១០លានដុល្លារពីពលរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួននៅប្រទេសថៃ
BY Pheakdey
April 27, 2026
ថៃ៖ ឧក្រិដ្ឋជនឆបោកតាមបណ្តាញអ៊ីនធឺណិតម្នាក់ ដែលបានបោកប្រាស់លុយ ១០លានដុល្លារពីពលរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួបនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៧ ខែមេសា។ ឧក្រិដ្ឋជនរូបនេះគឺជាបុរសជនជាតិឥណ្ឌូណេស៊ី និងមានអាយុ ៣៣ឆ្នាំ។

ប្រភពខាងលើបានបន្តថា ឧក្រិដ្ឋជនរូបនេះគឺជាបុគ្គលដែលស្ថិតនៅក្នុងការតាមចាប់ខ្លួនពីសំណាក់ប៉ូលិស FBI អាមេរិកជាយូរមកហើយ ខណៈថ្មីៗនេះប៉ូលិស FBI បានស៊ើបដឹងថា ឧក្រិដ្ឋជនបានរត់គេចខ្លួនពីទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួមមកកាន់ប្រទេសថៃ។ ក្រោមកិច្ចសហការណ៍រវាងប៉ូលិស FBI អាមេរិកជាមួយនឹងអាជ្ញាធរថៃ ឧក្រិដ្ឋជនត្រូវបានចាប់ខ្លួននៅក្នុងរមណីដ្ឋានប្រណិតមួយកន្លែងនៅក្នុងខេត្តភូកេត នៃប្រទេសថៃ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia