អាមេរិកបង្កកលុយគ្រីបតូ ដែលមានទំនាក់ទំនងជាមួយអ៊ឺរ៉ង់ ចំនួន ៣៤៤លានដុល្លារ
អាមេរិក៖ សហរដ្ឋអាមេរិកបានបង្កប្រាក់ដែលជារូបិយប័ណ្ណគ្រីបតូមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ចំនួន ៣៤៤លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៥ ខែមេសា។ ចំណាត់ការខាងលើនេះត្រូវបានគេមើលឃើញថា គឺជាការដាក់សម្ពាធមួយទៅកាន់ប្រទេសអ៊ីរ៉ង់ពីសំណាក់រដ្ឋាភិបាលអាមេរិក ខណៈស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកំពុងតែមានភាពតានតឹងខ្លាំង។

បើតាមលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកបានបញ្ជាក់ថា អាមេរិកនឹងបន្តធ្វើឱ្យសមត្ថភាពរបស់អ៊ីរ៉ង់ចុះខ្សោយ ដើម្បីដាក់សម្ពាធឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រហ័រមូសឡើងវិញ និងធានាឱ្យបានថា ផ្លូវទឹកដ៏សំខាន់មួយនេះគឺមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ប្រព័ន្ធដឹកជញ្ជូនសកល។ រដ្ឋមន្ត្រីរូបនេះបានបន្តថា ក្រៅតែពីការបង្កប្រាក់ខាងលើនេះ អាមេរិកក៏កំពុងស្វែងរកលទ្ធភាពបង្កកចរន្តសាច់ប្រាក់ជាច្រើនផ្សេងទៀតដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia