ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលមាន “ប័ណ្ណប៉ាតង់ច្នៃប្រឌិតរបស់ថ្មី” រហូតដល់ជាង ៥លាន

    BY Pheakdey April 24, 2026
    ចិនក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលមាន “ប័ណ្ណប៉ាតង់ច្នៃប្រឌិតរបស់ថ្មី” រហូតដល់ជាង ៥លាន

    ចិន៖ ចិនក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលមាន “ប័ណ្ណប៉ាតង់ច្នៃប្រឌិតរបស់ថ្មីមានសុពលភាព” ( Valid Invention Patent) ជាង ៥លាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៤ ខែមេសា។ សូមបញ្ជាក់ថា “ប៉ាតង់ច្នៃប្រឌិតរបស់ថ្មី” គឺជាកម្មសិទ្ធិបញ្ញាស្របច្បាប់មួយ ដែលរដ្ឋផ្តល់ឱ្យអ្នកបង្កើតរបស់ថ្មីណាមួយក្នុងគោលបំណងដើម្បីការពារ និងគ្រប់គ្រងការប្រើប្រាស់នៃរបស់ដែលពួកគេបានបង្កើតថ្មីនោះក្នុងរយៈពេលកំណត់មួយ។

    បើតាមលោក Rui Wenbiao អនុប្រធាន​រដ្ឋបាល​កម្មសិទ្ធិបញ្ញា​ជាតិ​ចិន បានប្រកាស​នៅក្នុង​សន្និសីទសារព័ត៌មាន​មួយថា៖ «ប្រទេសចិន​បន្ត​នាំមុខគេ​ក្នុង​ការអភិវឌ្ឍ​កម្មសិទ្ធិបញ្ញា ដោយ​ទទួលបាន​ប័ណ្ណប៉ាតង់​សំខាន់ៗ​ជាច្រើន​នៅក្នុង​ឧស្សាហកម្ម​ថ្មីៗ​ដូចជា បច្ចេកវិទ្យា​កង់ទិច ការផលិត​ជីវសាស្ត្រ ចំណុចប្រទាក់​ខួរក្បាល​-កុំព្យូទ័រ និង​ការទំនាក់ទំនង 6G ជាដើម។ លោកបានបន្តថា នៅ​ឆ្នាំ ២០២៥ អាជ្ញាធរ​ចិន​បាន​ផ្តល់​ប័ណ្ណប៉ាតង់​ច្នៃប្រឌិតរបស់ថ្មី​ចំនួន ៩៧២,០០០ ខណៈដែរប័ណ្ណ​ប៉ាតង់​ច្នៃប្រឌិតរបស់ថ្មីដែល​បាន​ចុះបញ្ជី​ពាណិជ្ជសញ្ញា​មានជាង ៤,២លានរួចស្រាប់ទៅ ដូចនេះទើបធ្វើឱ្យចំនួនប៉ាតង់​ប័ណ្ណប៉ាតង់ច្នៃប្រឌិត​របស់ថ្មីត្រូវកើនឡើងរហូតដល់ជាង ៥លាន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: