ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សង្ឃ ២២អង្គ​ ត្រូវបានចាប់ខ្លួនក្នុងករណីរត់ពន្ធសារធាតុខុសច្បាប់សរុប ១១០គីឡូក្រាម​ ពីប្រទេសថៃចូលទៅស្រីលង្កា

    BY Pheakdey April 27, 2026
    សង្ឃ ២២អង្គ​ ត្រូវបានចាប់ខ្លួនក្នុងករណីរត់ពន្ធសារធាតុខុសច្បាប់សរុប ១១០គីឡូក្រាម​ ពីប្រទេសថៃចូលទៅស្រីលង្កា

    ស្រីលង្កា៖ ព្រះសង្ឃចំនួន ២២អង្គត្រូវចាប់ខ្លួនក្នុងករណីរត់ពន្ធគ្រឿងញៀនពីប្រទេសថៃមកកាន់ប្រទេសស្រីលង្កា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៧ ខែមេសា។ ព្រះសង្ឃទាំង ២២អង្គនេះគឺជាព្រះសង្ឃមានសញ្ជាតិស្រីលង្ការ ដែលបានធ្វើដំណើរទៅកម្សាន្តជាលក្ខណៈឯកជននៅក្នុងប្រទេសថៃរយៈពេល ៤ថ្ងៃ។

    ប្រភពខាងលើបានបន្តថា នៅពេលត្រលប់មកប្រទេសកំណើតវិញ ក្រុមព្រះសង្ឃទាំង ២២អង្គនេះបាននាំយកមកជាមួយនូវគ្រឿងញៀនប្រភេទ Kush (កញ្ឆាមួយប្រភេទដែលមានផ្ទុកសារធាតុញៀនកម្រិតខ្ពស់) សរុបចំនួន ១១០គីឡូក្រាម។ បើតាមអាជ្ញាធរស្រីលង្កាបានបញ្ជាក់ថា ក្រុមព្រះសង្ឃបានចែគ្នាលាក់គ្រឿងញៀននៅក្នុងវ៉ាលីរៀងៗខ្លួន ដោយមួយអង្គៗបានលាក់គ្រឿងញៀនប្រមាណជា ៥គីឡូក្រាម ហើយក្រុមព្រះសង្ឃទាំងអស់នេះត្រូវបានឃាត់ខ្លួននៅក្នុងព្រលានយន្តហោះអន្តរជាតិ Bandaranaike ដែលជាព្រលានយន្តហោះដ៏ធំស្ថិតនៅក្នុងទីក្រុង Colombo នៃប្រទេសស្រីលង្កា៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: