លោក ថាក់ស៊ីន ប្រឈមមុខនឹងការជាប់ពន្ធនាគារចំនួន ១២ឆ្នាំ នៅពេលត្រឡប់ទៅដល់ប្រទេសថៃវិញ
- BY
- autoadmin
- July 26, 2023
អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងប្រឈមមុខនឹងការជាប់ពន្ធនាគារសរុបចំនួន ១២ឆ្នាំ នៅក្នុងសំណុំរឿងសំខាន់ៗចំនួន ៣ ប្រសិនបើគាត់ត្រឡប់ទៅប្រទេសថៃវិញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ដូចដែលបានប្រកាសដោយកូនស្រីរបស់គាត់ គឺលោកស្រី Paetongtarn នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ThaiPBS។ ជម្រាបដែរថា លោក ថាក់ស៊ីន បានភៀសខ្លួនរស់នៅក្រៅប្រទេសអស់រយៈពេល ១៥ឆ្នាំ គិតមកទល់ពេលនេះ។

ទោសរបស់គាត់រួមមាន៖
- គម្រោងលេខឆ្នោត ៣ និង ២ខ្ទង់ របស់ការិយាល័យឆ្នោតរដ្ឋាភិបាលថៃ៖ លោកមានពិរុទ្ធចំពោះអំពើទុច្ចរិត និងបំពានក្រមសីលធម៌ ក្នុងនាមជានាយករដ្ឋមន្ត្រីដែលកំពុងដឹកនាំប្រទេស ដោយនាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់ការិយាល័យនយោបាយ និងត្រូវជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ។
- ការផ្តល់ប្រាក់កម្ចីចំនួន ៤ ពាន់លានបាត ដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដោយ Exim Bank of Thailand សម្រាប់ការទិញឧបករណ៍ និងសេវាកម្មពីក្រុមហ៊ុន Shin Satellite ដែលគាត់ និងសហការី មានភាគហ៊ុននៅក្នុងក្រុមហ៊ុននោះ។ លោកត្រូវបានតុលាការកំពូលកាត់ទោសឱ្យជាប់ពន្ធនាគារ ៣ឆ្នាំ ដោយគ្មានការព្យួរ។
- អនុញ្ញាតឱ្យអ្នកផ្សេងកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុន Shin Corporation ជំនួសគាត់ ដើម្បីផលប្រយោជន៍ Advance Info Service (AIS) ដើម្បីអាចទទួលបានសម្បទានធ្វើប្រតិបត្តិការសេវាទូរស័ព្ទ ដោយអង្គការទូរស័ព្ទថៃ និង DPC។ លោកត្រូវបានតុលាការកំពូលកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ។
- គាត់ក៏ត្រូវបានតុលាការកំពូលកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំដោយកំបាំងមុខ ដោយតុលាការកំពូលជុំវិញកិច្ចព្រមព្រៀងដីធ្លី។ យ៉ាងណាក៏ដោយ ពេលវេលាកំណត់សម្រាប់ការចោទប្រកាន់លើចុងចោទចំពោះករណីនេះ បានកន្លងផុតទៅហើយ។ លោក ថាក់ស៊ីន ក៏បានរួចទោសក្នុងករណី ២ ផ្សេងទៀតផងដែរ។
ករណីមួយទៀតក៏កំពុងរង់ចាំ លោក ថាក់ស៊ីន ដែលពាក់ព័ន្ធនឹងការយល់ព្រមពីរដ្ឋាភិបាលរបស់គាត់ ឱ្យក្រុមហ៊ុនអាកាសចរណ៍ Thai Airways International ក្នុងការទិញយន្តហោះ A340-500 និង A340-600 ដែលបណ្តាលឱ្យមានបំណុលដ៏ធំ។ លោក ថាក់ស៊ីន, អតីតប្រធានក្រុមហ៊ុន THAI លោក Thanong Bidaya និងអតីតប្រធានក្រុមហ៊ុន THAI លោក Kanok Apiradee សុទ្ធតែមានជាប់ពាក់ព័ន្ធនឹងករណីនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Thai PBS world
- Share This Post:






