autoadmin
  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងត្រូវបង្ហាញខ្លួននៅតុលាការ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហានេះ (ម៉ោងនៅអាមេរិក) ដើម្បីឆ្លើយតបចំពោះការចោទប្រកាន់ពីបទសមគំនិតជ្រៀតជ្រែកលទ្ធផលបោះឆ្នោតឆ្នាំ២០២០ ដែលករណីនេះ នឹងប៉ះពាល់ដល់ការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីឆ្នាំ២០២៤ របស់គាត់។ ការចាប់ខ្លួន និងសវនាការរបស់អតីតប្រធានាធិបតីរូបនេះ នឹងធ្វើឡើងនៅក្នុងតុលាការសហព័ន្ធ ទល់មុខវិមានកាពីតូលរបស់សហរដ្ឋអាមេរិក ជាកន្លែងដែលអ្នកគាំទ្ររបស់គាត់ធ្លាប់សម្រុកចូល កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ លោក ដូណាល់ ត្រាំ ដែលមានអាយុ ៧៧ឆ្នាំ ត្រូវបានគេរំពឹងថា នឹងចូលបញ្ជាក់ពីភាពគ្មានពិរុទ្ធរបស់គាត់ (គ្មានកំហុស) នៅក្នុងសវនាការ ដែលនឹងចាប់ផ្តើមនៅម៉ោង ៤ រសៀល (៨យប់

    August 3, 2023
  • អន្តរជាតិ

    សហភាពអឺរ៉ុប ន័រវែស និងអ៊ីស្លង់ បានធ្វើការលុបចោលការរឹតបន្តឹងការនាំចូលលើផលិតផលម្ហូបអាហាររបស់ជប៉ុន ដែលត្រូវបានអនុវត្តបន្ទាប់ពីឧបទ្ទវហេតុឆ្នាំ២០១១ នៅរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា Daiichi។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន បានប្រកាសពីការបញ្ចប់ការត្រួតពិនិត្យការនាំចូលនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃព្រហស្បតិ៍នេះផ្ទាល់។ ក្រសួងបាននិយាយថា ខ្លួនស្វាគមន៍ចំពោះការដកការរឹតបន្តឹងនេះ ដោយសារវានឹងជំរុញកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញនៅក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនុយក្លេអ៊ែរ។ កាលពីមុន សហភាពអឺរ៉ុបបានទាមទារឱ្យមានវិញ្ញាបនបត្រនៃប្រភពដើម និងការពិនិត្យវិទ្យុសកម្ម សម្រាប់ផលិតផលសមុទ្រមួយចំនួន រុក្ខជាតិដែលអាចបរិភោគបាន និងរបស់របរផ្សេងទៀតដែលផលិតនៅហ្វូគូស៊ីម៉ា និងខេត្តចំនួន ៩ ផ្សេងទៀតនៅក្បែរនោះ។ ប្រទេសន័រវេស និងអ៊ីស្លង់ ក៏មានចំណាត់ការស្រដៀងគ្នានេះដែរ។ ចំណែកប្រទេសស្វីស ត្រូវបានគេរំពឹងថា នឹងបញ្ចប់វិធានការរបស់ខ្លួននៅថ្ងៃទី១៥ ខែសីហា។ ការបញ្ចប់ការត្រួតពិនិត្យនេះ នឹងមានន័យថា

    August 3, 2023
  • អន្តរជាតិ

    ការបោះឆ្នោតដែលបានគ្រោងទុកនៅថ្ងៃសុក្រ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ត្រូវបានពន្យារពេលម្ដងទៀត ដោយប្រធានសភាគឺលោក Wan Muhamad Noor។ លោក​បាន​និយាយ​ថា​ ដំណើរការបោះឆ្នោត​នឹង​ត្រូវ​រង់ចាំ​ការ​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ជាមុនសិន ព្រោះថាតុលាការនឹងត្រូវសម្រេចលើ​ញត្តិ​មួយ ដែល​ជំទាស់​នឹង​ដំណោះស្រាយ​របស់​សភាក្នុងការរារាំង​ការ​តែងតាំង​មេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក Pita Limcharoenrat ជា​បេក្ខជន​នាយករដ្ឋមន្ត្រីថ្មី។ តុលាការ​រំពឹង​ថា ​នឹង​ចេញ​សាលក្រមនៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា៕ អត្ថបទ៖ លីដា ប្រភព៖ The Nation Thailand

    August 3, 2023
  • អន្តរជាតិ

    អាជ្ញាធរឥណ្ឌាបានបញ្ជាឱ្យក្រុមហ៊ុនផលិតសុីរ៉ូក្អក Riemann Labs Pvt ដែលមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមារនៅក្នុងប្រទេសកាមេរូន ត្រូវញ្ឈប់ការផលិតរបស់ខ្លួនជាបន្ទាន់ នៅក្នុងចំណាត់ការថ្មីចុងក្រោយបង្អស់មួយ បន្ទាប់ពីប្រទេសនេះបានចាត់វិធានការប្រឆាំងនឹងការនាំចេញថ្នាំដែលខូចគុណភាព។ រដ្ឋាភិបាលក្នុងរដ្ឋ Madhya Pradesh បានបញ្ជាឱ្យក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Indore មួយនេះ ត្រូវបញ្ឈប់ការផលិតរបស់ខ្លួន ក្រោយពីមានការត្រួតពិនិត្យរួមគ្នាដោយនិយតករថ្នាំកម្រិតកណ្តាល និងថ្នាក់ជាតិ។ ឥឡូវនេះ លេខទូរស័ព្ទនៅលើគេហទំព័ររបស់ Riemann Lab ត្រូវបានបិទ ហើយក្រុមហ៊ុននេះមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយតាមអ៊ីមែលទេ។ ការត្រួតពិនិត្យលើក្រុមហ៊ុន Riemann Lab បានកើតឡើងបន្ទាប់ពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា មន្ត្រីកាមេរូនបានសង្ស័យថា សុីរ៉ូក្អក Naturcold របស់ក្រុមហ៊ុន Riemann Labs គឺមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមាររាប់សិបនាក់នៅក្នុងប្រទេសនេះ។

    August 2, 2023
  • អន្តរជាតិ

    សមាជិកម្នាក់នៅក្នុងសម្ព័ន្ធចម្រុះទាំង៨ នៅថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០២៣ បានរាយការណ៍ថា គណបក្សឆ្ពោះទៅមុខរបស់លោក Pita Limjaroenrat គឺលែងជាសមាជិកនៅក្នុងសម្ព័ន្ធចម្រុះតទៅទៀតហើយ។ រំលឹកដែរថា ក្រុមសម្ព័ន្ធចម្រុះទាំង៨ ត្រូវបានបង្កើតឡើងបន្ទាប់ពីការបោះឆ្នោតជាតិកាលខែឧសភា នៅក្នុងការប៉ុនប៉ងដើម្បីបង្កើតរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ។ លោក Chaowarit Khajohnpongkirat មេដឹកនាំគណបក្ស Palang Sakom Mai បានប្រាប់រ៉យទ័រថា៖«ភឿថៃបានទូរស័ព្ទមកយើង ដើម្បីប្រាប់យើងថាគណបក្សចម្រុះទាំង ៨ លែងមានវត្តមានគណបក្សឆ្ពោះទៅមុខទៀតហើយ»។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងពីព័ត៌មានលម្អិតនៅឡើយទេ។ ជម្រាបដែរថា គណបក្សឆ្ពោះទៅមុខ គឺជាគណបក្សដែលមានសំឡេងធំជាងគេនៅក្នុងការបោះឆ្នោតកាលពីខែឧសភា ហើយគណបក្សដែលមានសំឡេងច្រើនទី២ គឺភឿថៃ៕ អត្ថបទ៖ លីដា ប្រភព៖

    August 2, 2023
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃពុធនេះថា បុរសម្នាក់ត្រូវបានប្រទះឃើញស្លាប់ នៅក្រោមយានដ្ឋានដួលរលំមួយកន្លែង ហើយមនុស្ស ១១ នាក់ផ្សេងទៀតបានរងរបួស ខណៈដែលព្យុះទីហ្វុង Khanun ខិតជិតកោះភាគនិរតីនៃប្រទេសជប៉ុន។ នៅតំបន់ទេសចរណ៍ដ៏ពេញនិយម អូគីណាវ៉ា ខ្យល់បក់ខ្លាំងបានបោកបក់ទៅលើបណ្តាញអគ្គិសនី ដោយផ្តាច់ចរន្តអគ្គិសនីដល់គ្រួសារជាង ២០០,០០០ នៅព្រឹកថ្ងៃពុធនេះ។ រំលឹកផងដែរថា ជើងហោះហើរជាច្រើនត្រូវបានលុបចោល ហើយមនុស្សរាប់ម៉ឺននាក់ត្រូវបានណែនាំឱ្យជម្លៀសខ្លួនចេញកាលពីថ្ងៃអង្គារ ខណៈដែលព្យុះទីហ្វុង Khanun បានចូលមកជិតខ្សែចង្វាក់កោះ អូគីណាវ៉ា ភាគខាងត្បូងរបស់ប្រទេសជប៉ុន ដែលវានឹងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងរហូតដល់ថ្ងៃព្រហស្បតិ៍៕ អត្ថបទ៖ លីដា ប្រភព៖ CGTN

    August 2, 2023
  • អន្តរជាតិ

    ប្រទេសចិនបានប្រកាសថា ខ្លួនកំពុងដាក់ការត្រួតពិនិត្យការនាំចេញដ្រូនគ្មានមនុស្សបើកដែលមានសមត្ថភាពខ្ពស់ និងឧបករណ៍ពាក់ព័ន្ធដើម្បីការពារសន្តិសុខ និងផលប្រយោជន៍ជាតិ។ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន និងអាជ្ញាធរផ្សេងទៀត បានប្រកាសកាលពីថ្ងៃចន្ទថា វិធានការនេះនឹងចូលជាធរមានសម្រាប់រយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដោយផ្អែកលើច្បាប់ត្រួតពិនិត្យការនាំចេញ។ ដ្រូនគ្មានមនុស្សបើក រួមទាំងដ្រូនដែលអាចហោះហើរជាប់រយៈពេល ៣០ នាទី ឬយូរជាងនេះ និងមានទម្ងន់ ៧ គីឡូក្រាម ឬច្រើនជាងនេះ នៅពេលហោះឡើងនឹងត្រូវទទួលការរឹតបន្ដឹងនេះ។ អ្នកនាំចេញនឹងត្រូវបង្គាប់ឱ្យរាយការណ៍អំពីអតិថិជន និងគោលបំណងរបស់ពួកគេ ក៏ដូចជាការអនុញ្ញាតពីរដ្ឋាភិបាល ហើយវានឹងមិនអាចនាំចេញសម្រាប់គោលបំណងយោធាឡើយ។ ជម្រាបដែរថា ដ្រូនគ្មានមនុស្សបើករបស់ចិន ដែលប្រើប្រាស់ដោយជនស៊ីវិលធម្មតា គឺមានច្រើនជាង ៧០% នៃចំនួនដ្រូនសរុបរបស់ពិភពលោក។ ចំណែករដ្ឋាភិបាលអាមេរិកបានចោទថា ប្រទេសចិនបាននាំចេញដ្រូនគ្មានមនុស្សបើក

    August 2, 2023
  • អន្តរជាតិ

    អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានរងការចោទប្រកាន់ថ្មីមួយទៀតកាលពីថ្ងៃអង្ការ ជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់គាត់ ដើម្បីលុបចោលលទ្ធផលនៃការបោះឆ្នោតកាលពីឆ្នាំ២០២០ ខណៈដែលគាត់កំពុងធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤។ លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ពីបទសមគំនិតចំនួន ២ ករណី និងការរារាំងដំណើរការផ្លូវច្បាប់ ១ករណី នៅក្នុងការចោទប្រកាន់ ៤៥ ទំព័រ ដែលដាក់ដោយអ្នកប្រឹក្សាពិសេសលោក Jack Smith នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។ លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការក្លែងបន្លំជនជាតិអាមេរិក និងការឃុបឃិតដើម្បីរារាំងដំណើរការផ្លូវច្បាប់ នៅកិច្ចប្រជុំកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នៃសម័យប្រជុំរួមរបស់សភា ដែលធ្វើឡើងដើម្បីបញ្ជាក់ពីជ័យជំនះការបោះឆ្នោតរបស់លោក ចូ

    August 2, 2023
  • អន្តរជាតិ

    យោធាមីយ៉ាន់ម៉ាបាននិយាយថា ខ្លួនបានលើកលែងទោសដល់អតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) សម្រាប់បទល្មើសចំនួន ៥ នេះបើតាមការ​ប្រកាសដែល​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នៅ​ថ្ងៃ​អង្គារ។ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេរកឃើញថា មានពិរុទ្ធលើបទចោទប្រកាន់ចំនួន ១៩ រួមទាំងអំពើពុករលួយនៅក្នុងការកាត់ក្តីក្រៅផ្លូវការ  ដែលនាំឱ្យមានការជាប់ពន្ធនាគារសរុបចំនួន ៣៣ឆ្នាំ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    August 1, 2023
  • អន្តរជាតិ

    បុរសជនជាតិ​បារាំងដែលល្បីខាងឡើងអគារខ្ពស់ៗជុំវិញពិភពលោក គឺលោក Remi Lucidi ​បានស្លាប់បាត់បង់ជីវិតនៅឯ​ទីក្រុង​ហុងកុង បន្ទាប់ពីគាត់បានភ្លាត់ស្នៀត​ធ្លាក់​ពីលើអគារជាន់ទី៦៨។ ប៉ូលីសហុងកុងបាននិយាយថា សាកសពបុរសអាយុ ៣០ឆ្នាំរូបនេះ ត្រូវបានគេរកឃើញនៅលើប្លុកផ្ទះល្វែងមួយក្នុងតំបន់ Mid-Levels របស់ទីក្រុង។ ប៉ូលីសហុងកុងបានបន្ថែមថា បន្ទាប់ពីការស៊ើបអង្កេតដំបូង គេជឿថាបុរសនោះបានធ្លាក់ពីលើអគារ នៅពេលដែលគាត់បានព្យាយាមតោងគែមបង្អួចនៅខាងក្រៅ។ បុរសជនជាតិបារាំងរូបនេះបានចូលទៅអាផាតមិនមួយកន្លែង ដោយបានកុហកសន្តិសុខថា គាត់ត្រូវទៅលេងមិត្តភ័ក្តិនៅជាន់ទី៤០ ប៉ុន្តែផ្ទុយទៅវិញបានឡើងជណ្តើរយន្តទៅជាន់ទី៤៩ ហើយបន្ទាប់មកឡើងទៅដល់កំពូលអាផាតមិន។ ប៉ូលីសបាននិយាយថា គាត់បានគោះបង្អួចសុំជំនួយពីបន្ទប់មួយនៅជាន់ទី៦៨ នៅម៉ោងប្រហែល ៧ និង ៣០ នាទីយប់ ម៉ោងក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍។ យ៉ាងណាក៏ដោយ គ្មាននរណាម្នាក់អាចជួយគាត់បានទេ ហើយបូលីសបានត្រឹមតែរកឃើញសាកសព និងអត្តសញ្ញាណប័ណ្ណសញ្ជាតិបារាំងរបស់គាត់

    August 1, 2023