មនុស្សម្នាក់បានបាត់បង់ជីវិត និង ១១ នាក់បានរងរបួស ខណៈព្យុះទីហ្វុង Khanun បានចូលទៅដល់ប្រទេសជប៉ុន
- BY
- autoadmin
- August 2, 2023
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃពុធនេះថា បុរសម្នាក់ត្រូវបានប្រទះឃើញស្លាប់ នៅក្រោមយានដ្ឋានដួលរលំមួយកន្លែង ហើយមនុស្ស ១១ នាក់ផ្សេងទៀតបានរងរបួស ខណៈដែលព្យុះទីហ្វុង Khanun ខិតជិតកោះភាគនិរតីនៃប្រទេសជប៉ុន។ នៅតំបន់ទេសចរណ៍ដ៏ពេញនិយម អូគីណាវ៉ា ខ្យល់បក់ខ្លាំងបានបោកបក់ទៅលើបណ្តាញអគ្គិសនី ដោយផ្តាច់ចរន្តអគ្គិសនីដល់គ្រួសារជាង ២០០,០០០ នៅព្រឹកថ្ងៃពុធនេះ។

រំលឹកផងដែរថា ជើងហោះហើរជាច្រើនត្រូវបានលុបចោល ហើយមនុស្សរាប់ម៉ឺននាក់ត្រូវបានណែនាំឱ្យជម្លៀសខ្លួនចេញកាលពីថ្ងៃអង្គារ ខណៈដែលព្យុះទីហ្វុង Khanun បានចូលមកជិតខ្សែចង្វាក់កោះ អូគីណាវ៉ា ភាគខាងត្បូងរបស់ប្រទេសជប៉ុន ដែលវានឹងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងរហូតដល់ថ្ងៃព្រហស្បតិ៍៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






