គណបក្សឆ្ពោះទៅមុខរបស់លោក Pita Limjaroenrat លែងមាននៅក្នុងសម្ព័ន្ធចម្រុះទាំង៨ ទៀតហើយ
- BY
- autoadmin
- August 2, 2023
សមាជិកម្នាក់នៅក្នុងសម្ព័ន្ធចម្រុះទាំង៨ នៅថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០២៣ បានរាយការណ៍ថា គណបក្សឆ្ពោះទៅមុខរបស់លោក Pita Limjaroenrat គឺលែងជាសមាជិកនៅក្នុងសម្ព័ន្ធចម្រុះតទៅទៀតហើយ។ រំលឹកដែរថា ក្រុមសម្ព័ន្ធចម្រុះទាំង៨ ត្រូវបានបង្កើតឡើងបន្ទាប់ពីការបោះឆ្នោតជាតិកាលខែឧសភា នៅក្នុងការប៉ុនប៉ងដើម្បីបង្កើតរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ។

លោក Chaowarit Khajohnpongkirat មេដឹកនាំគណបក្ស Palang Sakom Mai បានប្រាប់រ៉យទ័រថា៖«ភឿថៃបានទូរស័ព្ទមកយើង ដើម្បីប្រាប់យើងថាគណបក្សចម្រុះទាំង ៨ លែងមានវត្តមានគណបក្សឆ្ពោះទៅមុខទៀតហើយ»។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងពីព័ត៌មានលម្អិតនៅឡើយទេ។ ជម្រាបដែរថា គណបក្សឆ្ពោះទៅមុខ គឺជាគណបក្សដែលមានសំឡេងធំជាងគេនៅក្នុងការបោះឆ្នោតកាលពីខែឧសភា ហើយគណបក្សដែលមានសំឡេងច្រើនទី២ គឺភឿថៃ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






