អន្តរជាតិ

លោក ដូណាល់ ត្រាំ បានរងការចោទប្រកាន់ថ្មីមួយទៀត ជុំវិញការជ្រៀតជ្រែកនៅក្នុងលទ្ធផលនៃការបោះឆ្នោតកាលពីឆ្នាំ២០២០

BY
autoadmin
August 2, 2023

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានរងការចោទប្រកាន់ថ្មីមួយទៀតកាលពីថ្ងៃអង្ការ ជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់គាត់ ដើម្បីលុបចោលលទ្ធផលនៃការបោះឆ្នោតកាលពីឆ្នាំ២០២០ ខណៈដែលគាត់កំពុងធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤។ លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ពីបទសមគំនិតចំនួន ២ ករណី និងការរារាំងដំណើរការផ្លូវច្បាប់ ១ករណី នៅក្នុងការចោទប្រកាន់ ៤៥ ទំព័រ ដែលដាក់ដោយអ្នកប្រឹក្សាពិសេសលោក Jack Smith នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។

លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការក្លែងបន្លំជនជាតិអាមេរិក និងការឃុបឃិតដើម្បីរារាំងដំណើរការផ្លូវច្បាប់ នៅកិច្ចប្រជុំកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នៃសម័យប្រជុំរួមរបស់សភា ដែលធ្វើឡើងដើម្បីបញ្ជាក់ពីជ័យជំនះការបោះឆ្នោតរបស់លោក ចូ បៃដិន ដែលមកពីគណបក្សប្រជាធិបតេយ្យ។ លោក ដូណាល់ ត្រាំ ត្រូវបានគេចោទប្រកាន់ពីបទ «មានបំណងជ្រៀតជ្រែក/លុបចោលលទ្ធផលស្របច្បាប់នៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ដោយប្រើការអះអាងមិនពិតពាក់ព័ន្ធនឹងការក្លែងបន្លំការបោះឆ្នោត»៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: