- autoadmin
- អន្តរជាតិ
ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao បានជិះយន្តហោះឯកជនរបស់គាត់មកដល់នៅទីក្រុងបាងកក របស់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នាម៉ោងប្រហែល ៣រសៀល ដើម្បីចូលរួមសន្និសីទសារព័ត៌មានស្តីពីការប្រកួត ដែលនឹងគ្រោងធ្វើឡើងនៅខែមករា ឆ្នាំក្រោយ ជាមួយនឹងអ្នកប្រដាល់ថៃ Buakaw Banchamek។ កីឡាករហ្វីលីពីន ដែលហៅក្រៅថា PacMan ត្រូវបានទទួលស្វាគមន៍ដោយអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយនៅអាកាសយានដ្ឋានអន្តរជាតិដនមឿង មុនពេលឆ្ពោះទៅសណ្ឋាគារ។ នាយកប្រតិបត្តិរបស់ Fresh Air Festival លោក Vinij Lertratanachai បានឱ្យដឹងថា លោកកំពុងរៀបចំព្រឹត្តិការណ៍កីឡាដ៏សំខាន់មួយនៅក្នុងប្រទេសថៃ ដែលជាការប្រកួតរវាង Buakaw និង Pacquiao។ លោក
July 21, 2023 - អន្តរជាតិ
ថ្វីបើកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើសង្រ្គាមដែលភាគច្រើនផ្តោតលើដីគោកក៏ដោយ ប៉ុន្តែតំបន់សមុទ្រខ្មៅឥឡូវនេះ ក៏បានក្លាយជាចំណុចក្ដៅផងដែរ។ ជាក់ស្ដែងភាគីទាំង ២ កំពុងបង្កើនវោហាសាស្ត្រ និងគំរាមពង្រីកវិសាលភាពនៃការវាយប្រហាររបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងកាលពីថ្ងៃច័ន្ទ ប្រទេសរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិរបស់ពួកគេទៅកាន់ពិភពលោក ហើយកាលពីថ្ងៃពុធ ខ្លួនក៏បានព្រមានថា កប៉ាល់ណាដែលធ្វើដំណើរទៅកាន់អ៊ុយក្រែន នឹងត្រូវបានចាត់ទុកថា ជាគោលដៅយោធាដ៏មានសក្តានុពល។ អ៊ុយក្រែនបានឆ្លើយតបទៅវិញភ្លាមៗ ដោយមន្ត្រីការពារជាតិរបស់ពួកគេបាននិយាយថា កប៉ាល់ទាំងអស់ដែលធ្វើដំណើរចេញពីកំពង់ផែដែលគ្រប់គ្រងដោយរុស្ស៊ី ក៏អាចនឹងរងការវាយប្រហារ។ ពួកគេបានព្រមានថា នាវាទាំងនោះអាចនឹងជួបជោគវាសនាដូចគ្នានឹងនាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ី Moskva ដែលត្រូវបានលិចនៅក្នុងខែមេសា ឆ្នាំ២០២២ ភ្លាមៗបន្ទាប់ពីការចាប់ផ្តើមនៃសង្រ្គាមនៃប្រទេសទាំងពីរ។ ប្រធានាធិបតី Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធថា សកម្មភាពរបស់រុស្ស៊ីបានបំផ្លាញផលិតផលកសិកម្មដែលមានគោលដៅទៅប្រទេសចិន ដែលជាភាគីមួយមានទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ។ លោកបានបន្ថែមថា
July 21, 2023 - អន្តរជាតិ
សភាទាំង ២ របស់ប្រទេសថៃបានសម្រេចថា មេដឹកនាំគណបក្សឆ្ពោះទៅមុខ Pita Limjaroenrat មិនអាចត្រូវបានតែងតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីម្តងទៀតនោះទេ។ លោក Pita រំពឹងនឹងឈរឈ្មោះក្នុងការបោះឆ្នោតជុំទី២ សម្រាប់ការបោះឆ្នោតនៅល្ងាចថ្ងៃពុធ បន្ទាប់ពីបរាជ័យក្នុងការទទួលបានសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតជុំទី១ កាលពីសប្តាហ៍មុន។ យ៉ាងណា សភាបានអនុម័តញត្តិមួយមុនការបោះឆ្នោត ដែលធ្វើឱ្យលោក Pita មិនមានសិទ្ធិសម្រាប់ការបោះឆ្នោតជុំទី២ នោះទេ។ សំណើនេះត្រូវបានដាក់ជូនដោយសមាជិកសភាអភិរក្សនិយម ដែលបាននិយាយថា ការបោះឆ្នោតជាលើកទី២ នឹងបំពានលើបទប្បញ្ញត្តិរបស់សភា។ នោះមានន័យថា លោក Pita មិនអាចជាបេក្ខភាពតំណាងគណបក្សឆ្ពោះទៅមុខបានទេ បន្ទាប់ពីការបរាជ័យកាលពីជុំទី១ ហើយគណបក្សចម្រុះទាំង៨ នឹងដាក់បេក្ខភាពមកពីគណបក្សភឿថៃ ដែលមានសំឡេងបោះឆ្នោតគាំទ្រពីពលរដ្ឋថៃធំជាងគេទី២ ជំនួសលោក Pita។ ជាមួយគ្នានេះ តុលាការធម្មនុញ្ញរបស់ប្រទេសថៃក៏បានសម្រេចកាលពីថ្ងៃពុធថា
July 20, 2023 - អន្តរជាតិ
យោងតាមកាសែត Financial Times បានរាយការណ៍ថា អាជ្ញាធររុស្ស៊ីបានចាប់ផ្តើមហាមឃាត់បុគ្គលិករដ្ឋាភិបាលពីការប្រើប្រាស់រាល់ឧបករណ៍ Apple ទាំងអស់ នៅកំឡុងពេលពួកគេបំពេញការងារឱ្យរដ្ឋាភិបាល។ នៅថ្ងៃច័ន្ទនេះ ក្រសួងពាណិជ្ជកម្មនៃប្រទេសរុស្ស៊ី នឹងដាក់ការហាមឃាត់ការប្រើប្រាស់ទូរស័ព្ទ iPhone នៅក្នុងម៉ោងការងារទាំងអស់។ ទីភ្នាក់ងារផ្សេងទៀត រួមទាំងទូរគមនាគមន៍ និងក្រសួងប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី ក៏មានការអនុវត្តស្រដៀងគ្នា ឬគ្រោងនឹងចាប់ផ្តើមអនុវត្តនាពេលឆាប់ៗនេះ។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ មន្ត្រីអាចបន្តប្រើប្រាស់ឧបករណ៍ Apple សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ប្រសិនបើវាមិនប៉ះពាល់ដល់ការងាររដ្ឋ។ Apple មិនបានឆ្លើយតបភ្លាមៗចំពោះការហាមឃាត់របស់រុស្ស៊ីទេ។ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន Apple បានកាត់ផ្តាច់ការចូលប្រើ Apple Pay ហើយខ្លួនក៏បានបញ្ឈប់ការលក់ផលិតផលទាំងអស់នៅក្នុងប្រទេសរុស្ស៊ី។ Apple បានបញ្ជាក់យ៉ាងច្បាស់ថា នោះគឺជាការឆ្លើយតបទៅនឹងការលុកលុយរបស់រុស្ស៊ី
July 17, 2023 - អន្តរជាតិ
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានរាយការណ៍ថា ការរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ បានវាយប្រហារតំបន់ឧបទ្វីបអាឡាស្កា កាលពីព្រឹកថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ហើយក៏មានការព្រមានអំពីរលកយក្សស៊ូណាមិសម្រាប់តំបន់ក្បែរៗនោះផងដែរ ប៉ុន្តែក្រោយមកត្រូវបានដកចេញវិញ។ ប្រព័ន្ធព្រមានរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិក បានដកការព្រមានដែលខ្លួនបានចេញសម្រាប់តំបន់ឆ្នេរនៃរដ្ឋអាឡាស្កាខាងត្បូង និងឧបទ្វីបអាឡាស្កា។ USGS បានកែប្រែកម្រិតនៃការរញ្ជួយដីចុះពីកម្រិតដំបូង ៧.៤ មកជា ៧.២ រ៉ិចទ័រ ហើយវាបានកែប្រែជម្រៅនៃការរញ្ជួយដល់ ៣២.៦ គីឡូម៉ែត្រ ពីការប្រកាសដំបូង ៩.៣ គីឡូម៉ែត្រ។ មិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាត ឬអ្នកស្លាប់បាត់បង់ជីវិតនោះទេ ទោះបីជាមានគណនី Twitter មួយចំនួន បានបង្ហោះវីដេអូនៃសំឡេងស៊ីរ៉ែនព្រមានពីរលកយក្សស៊ូណាមិ និងការរញ្ជួយខ្លាំងដែលអាចដឹងនៅនឹងកន្លែងក៏ដោយ៕ អត្ថបទ៖
July 17, 2023 - អន្តរជាតិ
កំពូលសហគ្រិនអាមេរិក លោក Elon Musk បាននិយាយថា Twitter នៅតែខាតបង់ប្រាក់ ដោយសារការធ្លាក់ចុះនៃប្រាក់ចំណូលដែលបានមកពីការផ្សាយពាណិជ្ជកម្ម។ អ្នកផ្សាយពាណិជ្ជកម្មធំៗបានចាកចេញពី Twitter ចាប់តាំងពីលោក Musk បានកាន់កាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ កាលពីក្នុងខែតុលា។ កាលពីថ្ងៃសៅរ៍ គាត់បានបង្ហោះសារថា វេទិកានេះនៅតែមានលំហូរសាច់ប្រាក់អវិជ្ជមាន ដោយសារតែការធ្លាក់ចុះរហូតដល់ ៥០% នៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម បូករួមទាំងបន្ទុកបំណុលដ៏ច្រើនផងដែរ។ គាត់បានសរសេរថា ក្រុមហ៊ុននេះត្រូវតែមានលំហូរសាច់ប្រាក់វិជ្ជមានមកវិញ។ កាលពីខែឧសភា លោក Musk បានជួលអតីតប្រធានផ្នែកផ្សាយពាណិជ្ជកម្មរបស់ NBCUniversal មកធ្វើជា CEO ថ្មីរបស់ Twitter ប៉ុន្តែការផ្លាស់ប្តូរនេះទំនងជាមិនទាន់មានលទ្ធផលនៅឡើយទេ។ ទន្ទឹមនឹងនេះដែរ
July 17, 2023 - អន្តរជាតិលោកពូទីន ព្រមាននឹងប្រើប្រាស់អាវុធប្រភេទនេះបកទៅវិញ ប្រសិនបើអ៊ុយក្រែនហ៊ានប្រើប្រាស់វាប្រឆាំងនឹងរុស្ស៊ី
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីមានឃ្លាំងស្តុកគ្រាប់បែកចង្កោម ហើយនឹងពិចារណាប្រើប្រាស់វាប្រឆាំងនឹងប្រទេសអ៊ុយក្រែន «ប្រសិនបើពួកគេ [អ៊ុយក្រែន] ប្រើប្រាស់វាប្រឆាំងនឹងយើង»។ ការអត្ថាធិប្បាយរបស់លោក ពូទីន បានកើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីអ៊ុយក្រែនបានទទួលគ្រាប់បែកចង្កោមផលិតដោយអាមេរិក។ មេដឹកនាំរូបនេះបាននិយាយក្នុងបទសម្ភាសន៍ថា៖«ប្រសិនបើពួកគេប្រើប្រាស់វាប្រឆាំងនឹងយើង យើងរក្សាសិទ្ធិក្នុងការឆ្លើយតបនឹងសកម្មភាពនោះ»។ ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅកាន់ទីក្រុងកៀវ កំពុងធ្វើឱ្យមានភាពចម្រូងចម្រាស និងរងការរិះគន់ដោយក្រុមសិទ្ធិមនុស្ស។ អាវុធនេះមានគ្រោះថ្នាក់ជាពិសេសចំពោះជនស៊ីវិល និងអ្នកមិនប្រយុទ្ធ នៅពេលផ្ទុះនៅជិតតំបន់ដែលមានប្រជាជនរស់នៅ ព្រោះវាខ្ចាត់ខ្ចាយសម្ភារៈផ្ទុះពាសពេញតំបន់។ គ្រាប់បែកដែលមិនផ្ទុះតាមកាលកំណត់ អាចនឹងផ្ទុះនៅរយៈពេលជាច្រើនឆ្នាំក្រោយ ដែលបង្កហានិភ័យរយៈពេលវែងដល់អ្នកនៅទីនោះ ដូចជាអ្នកដែលដើរជាន់មីនដែរ។ គ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់បែកចង្កោមបានជំរុញឱ្យប្រទេសជាង ១០០ រួមទាំងចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ចុះហត្ថលេខាលើសន្ធិសញ្ញាហាមឃាត់ការប្រើប្រាស់វា។ យ៉ាងណាក៏ដោយ ទាំងសហរដ្ឋអាមេរិក
July 17, 2023 - អន្តរជាតិ
បេក្ខភាពតែមួយគត់សម្រាប់តំណែងនាយករដ្ឋមន្ត្រីថៃ Pita Limjaroenrat បាននិយាយថា លោកសុខចិត្តចុះចេញពីតំណែង ហើយអនុញ្ញាតឱ្យដៃគូចម្រុះរបស់គាត់ គឺគណបក្សភឿថៃ ធ្វើជាអ្នកដឹកនាំគណបក្សចម្រុះ និងបង្កើតរដ្ឋាភិបាលថ្មី ប្រសិនបើគាត់បរាជ័យក្នុងការប៉ុនប៉ងលើកទី២ ដើម្បីទទួលបានតំណែងជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។ ក្នុងសារវីដេអូមួយដែលត្រូវបានបង្ហោះនៅរសៀលថ្ងៃសៅរ៍ មុននេះបន្ដិច លោក Pita បាននិយាយថា លោកនឹងបន្តធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅពេលដែលសភាជួបប្រជុំម្តងទៀតនៅថ្ងៃពុធសប្ដាហ៍ក្រោយ។ លោកនឹងបន្ដតស៊ូនៅក្នុងសមរភូមិនេះ ដើម្បីឱ្យសំឡេងរបស់ប្រជាពលរដ្ឋទទួលបានការគោរពនៅក្នុងសភាទាំង ២។ ប្រសិនមិនអាចជោគជ័យ គាត់នឹងចុះចេញពីតំណែងក្នុងនាមជាប្រធានគណបក្សចម្រុះ ហើយបើកឱ្យគណបក្សភឿថៃជាអ្នកកាន់តំណែងបន្ដ ដើម្បីគោរពទៅតាមអនុស្សរណៈនៃការយោគយល់គ្នារបស់ពួកគេ។ រំលឹកដែរថាមេដឹកនាំអាយុ ៤២ឆ្នាំ របស់គណបក្សគណបក្សឆ្ពោះទៅមុខរូបនេះ បានបរាជ័យនៅក្នុងការទទួលបានការគាំទ្រគ្រប់គ្រាន់ពីសមាជិកសភា នៅក្នុងការប៉ុនប៉ងលើកដំបូងរបស់គាត់ កាលពីថ្ងៃទី១៣ ខែកក្កដា
July 15, 2023 - អន្តរជាតិ
អ៊ីតាលីប្រកាសអាសន្នពណ៌ក្រហមសម្រាប់ទីក្រុងចំនួន ១៦ នៅទូទាំងប្រទេស ខណៈកម្ដៅក្ដៅខ្លាំងបន្តប៉ះពាល់ដល់តំបន់ជាច្រើននៅអឺរ៉ុបខាងត្បូង។ សញ្ញាអាសន្ន ដែលនឹងប៉ះពាល់សូម្បីតែចំពោះមនុស្សមានសុខភាពល្អ ត្រូវបានអនុវត្តចំពោះតំបន់ទេសចរណ៍នានា រួមមានទីក្រុងរ៉ូម ហ្វ្ល័ររីន និងបូឡូណា សម្រាប់ថ្ងៃខាងមុខ។ ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បាននិយាយថា ប្រទេសអ៊ីតាលី អេស្បាញ បារាំង អាល្លឺម៉ង់ និងប៉ូឡូញ អាចនឹងឃើញសីតុណ្ហភាពកាន់តែធ្ងន់ធ្ងរ នៅពេលដែលរលកកម្ដៅមួយផ្សេងទៀតនឹងខិតជិតមកដល់។ កម្ដៅក្ដៅខ្លាំងកើតឡើងតាមលំនាំអាកាសធាតុធម្មជាតិ ប៉ុន្តែនៅទូទាំងពិភពលោក ពួកវាកាន់តែមានញឹកញាប់ កាន់តែខ្លាំង និងកាន់មានរយៈពេលយូរជាងមុន ដោយសារការឡើងកម្ដៅផែនដី។ រដ្ឋាភិបាលអ៊ីតាលីបានណែនាំអ្នកនៅក្នុងតំបន់ពណ៌ក្រហម នៅថ្ងៃសៅរ៍នេះ ត្រូវជៀសវាងពន្លឺព្រះអាទិត្យដោយផ្ទាល់ នៅចន្លោះម៉ោង ១១:០០ ដល់ ១៨:០០
July 15, 2023 - អន្តរជាតិ
ប្រធានគណបក្សចលនាឆ្ពោះទៅមុខ គឺលោក Pita Limjaroenrat បានបរាជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ពីសំណាក់សមាជិកសភាទាំង ២ របស់ប្រទេសថៃ ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រីថ្មីបាន ជាមួយនឹងសំឡេងសរុបត្រឹមតែ ៣២៤ ប៉ុណ្ណោះ នៅក្នុងសម័យប្រជុំរួមគ្នា របស់ព្រឹទ្ធសភា និងសភាតំណាងរាស្រ្តថៃ។ ជម្រាបដែរថា លោក Pita ត្រូវការឈ្នះឱ្យបានយ៉ាងហោចណាស់ ៣៧៥ សំឡេង ទើបអាចជាប់ជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃបាន៕ អត្ថបទ៖ លីដា ប្រភព៖ The Nation Thailand
July 13, 2023












