គ្រោះរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ បានវាយប្រហារតំបន់ឧបទ្វីបអាឡាស្កា, មានការព្រមានអំពីរលកយក្សស៊ូណាមិ ប៉ុន្តែក្រោយមកត្រូវបានដកចេញវិញ
- BY
- autoadmin
- July 17, 2023
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានរាយការណ៍ថា ការរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ បានវាយប្រហារតំបន់ឧបទ្វីបអាឡាស្កា កាលពីព្រឹកថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ហើយក៏មានការព្រមានអំពីរលកយក្សស៊ូណាមិសម្រាប់តំបន់ក្បែរៗនោះផងដែរ ប៉ុន្តែក្រោយមកត្រូវបានដកចេញវិញ។ ប្រព័ន្ធព្រមានរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិក បានដកការព្រមានដែលខ្លួនបានចេញសម្រាប់តំបន់ឆ្នេរនៃរដ្ឋអាឡាស្កាខាងត្បូង និងឧបទ្វីបអាឡាស្កា។

USGS បានកែប្រែកម្រិតនៃការរញ្ជួយដីចុះពីកម្រិតដំបូង ៧.៤ មកជា ៧.២ រ៉ិចទ័រ ហើយវាបានកែប្រែជម្រៅនៃការរញ្ជួយដល់ ៣២.៦ គីឡូម៉ែត្រ ពីការប្រកាសដំបូង ៩.៣ គីឡូម៉ែត្រ។ មិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាត ឬអ្នកស្លាប់បាត់បង់ជីវិតនោះទេ ទោះបីជាមានគណនី Twitter មួយចំនួន បានបង្ហោះវីដេអូនៃសំឡេងស៊ីរ៉ែនព្រមានពីរលកយក្សស៊ូណាមិ និងការរញ្ជួយខ្លាំងដែលអាចដឹងនៅនឹងកន្លែងក៏ដោយ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






