autoadmin
  • អន្តរជាតិ

    កីឡាករចំនួន ៥នាក់ និងបុគ្គលិកគ្រូបង្វឹកចំនួន ៩នាក់ របស់ប្រទេសឥណ្ឌូណេស៊ី និងថៃ ត្រូវបានគេដាក់ទណ្ឌកម្មដោយការព្យួរការប្រកួតចំនួន ៦ និងពិន័យជាប្រាក់យ៉ាងតិច ១,០០០ ដុល្លារ ក្នុងម្នាក់ៗ បន្ទាប់ពីមានជម្លោះមួយប្រ៉ាវ នៅក្នុងការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានប្រកាសពីការពិន័យកាលពីយប់ថ្ងៃអង្គារ ទាក់ទងនឹងការវាយតប់គ្នាក្នុងការប្រកួតកីឡាបាល់ទាត់បុរសវគ្គផ្តាច់ព្រ័ត្រនៅក្នុងការប្រកួតស៊ីហ្គេម រវាងក្រុមទាំង២ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។ ភាគីឥណ្ឌូណេស៊ីត្រូវបាន AFC ដាក់ពិន័យលើបុគ្គលចំនួន ៧នាក់ ដែលមានកីឡាករ ៣នាក់ និងបុគ្គលិក ៤នាក់ ហើយពួកគេនឹងត្រូវហាមឃាត់ពីការប្រកួតចំនួន ៦

    July 13, 2023
  • អន្តរជាតិ

    ការ​សិក្សាផ្អែកលើ​​បណ្ដាញសង្គម​មួយបាន​រក​ឃើញ​ថា មហាជនអ្នក​លេង​បណ្ដាញ​សង្គម​ថៃ​ភាគ​ច្រើន​ចង់​ឃើញ​មេ​ដឹក​នាំ​គណបក្សឆ្ពោះទៅមុខលោក Pita Limjaroenrat ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​ទី៣០ របស់​ប្រទេស​ថៃ។ ទិន្នន័យពី DXT:360 ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១២ ខែកក្កដា បានឱ្យដឹងថា អ្នក​លេង​បណ្ដាញ​សង្គម​ថៃមានការពិភាក្សាគ្នាច្រើន ជុំវិញការបោះឆ្នោតជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី ខណៈដែលលោក Pita គឺជាបេក្ខភាពនាយករដ្ឋមន្ត្រីតែម្នាក់គត់។ DXT:360 គឺជាវេទិការបស់ Dataxet Co Ltd ដែលជាក្រុមហ៊ុនផ្តល់ការត្រួតពិនិត្យតាមប្រព័ន្ធផ្សព្វផ្សាយ និងការស្តាប់មតិ ទៅកាន់ទីផ្សារ និងអតិថិជន។ Dataxet បាននិយាយថា ការសិក្សានេះផ្តោតលើក្តីសង្ឃឹមរបស់អ្នកប្រើប្រាស់បណ្តាញសង្គមថៃ មុនពេលការបោះឆ្នោតរបស់សមាជិកសភាទាំង ២ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីទី៣០ ហើយការសិក្សានេះបានផ្តល់លទ្ធផលចំនួន ៦ ដូចជា៖ ៦៥.៧%

    July 13, 2023
  • អន្តរជាតិ

    កំពូលមហាសេដ្ឋីអាមេរិកលោក Elon Musk បាននិយាយថា គាត់បានបង្កើតក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត xAI នៅក្នុងការប៉ុនប៉ងថ្មីមួយ ដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT។ លោក Musk បានប្រកាសពីការបើកដំណើរការក្រុមហ៊ុនថ្មីនេះ តាមរយៈគណនី Twitter របស់គាត់កាលពីយប់ថ្ងៃពុធ។ ក្រុមអភិវឌ្ឍន៍របស់ក្រុមហ៊ុនមានសមាជិក ១១ នាក់ រួមទាំងអ្នកស្រាវជ្រាវដែលពីមុនធ្វើការឱ្យ Google DeepMind និង OpenAI ។ ការផ្លាស់ប្តូរនេះ បានកើតឡើងបន្ទាប់ពីលោក Musk បានចុះហត្ថលេខាលើលិខិតចំហមួយកាលពីខែមីនា ដោយអំពាវនាវឱ្យមានការផ្អាករយៈពេល ៦ ខែយ៉ាងតិច ក្នុងការអភិវឌ្ឍន៍

    July 13, 2023
  • អន្តរជាតិ

    សមាជិកសភា និងព្រឹទ្ធសភាថៃ នឹងធ្វើការកោះប្រជុំនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ក្រោយរយៈពេលជិត ២ខែ បន្ទាប់ពីការបោះឆ្នោតទូទៅរបស់ប្រទេសនេះ។ ការអង្គុយរួមគ្នានឹងកំណត់ថា តើលោក Pita Limjaroenrat ដែលមានអាយុ ៤២ឆ្នាំ អាចឈ្នះតំណែងនាយករដ្ឋមន្ត្រី និងក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃដែរ ឬទេ។ គណបក្សឆ្ពោះទៅមុខរបស់លោក Pita បានទទួលជ័យជម្នះក្នុងការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅថ្ងៃទី១៤ ខែឧសភា ហើយក៏បានបង្កើតក្រុមចម្រុះជាមួយសម្ព័ន្ធមិត្តចំនួន ៧ ផ្សេងទៀត ដែលធ្វើឱ្យពួកគេមាន ៣១២ សំឡេង នៅក្នុងសភាតំណាងរាស្រ្ត។ យ៉ាងណាមិញ ដើម្បីឱ្យលោក Pita Limjaroenrat

    July 13, 2023
  • អន្តរជាតិ

    មហាសេដ្ឋីលោក Jack Ma បានជួបបញ្ហាមិនធ្លាប់មានពីមុនមក ចាប់តាំងពីការរិះគន់របស់គាត់ចំពោះទីក្រុងប៉េកាំង ដែលវាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុន និងទ្រព្យសម្បត្តិរបស់គាត់ នេះបើតាមការចុះផ្សាយរបស់ Business Insider។ ជាក់ស្ដែង កាលពីសប្ដាហ៍មុន ធនាគារកណ្តាលរបស់ប្រទេសចិន បានប្រកាសពីការផាកពិន័យចំនួន ៧.១២ ពាន់លានយ័ន ឬ ៩៨៥ លានដុល្លារអាមេរិក ទៅលើក្រុមហ៊ុន Ant Group ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំមួយ ដំណើរការកម្មវិធីទូទាត់ប្រាក់ Alipay ហើយការបង្រ្កាបទាំងអស់នោះ បានធ្វើឱ្យប៉ះពាល់ដល់តម្លៃទីផ្សារក្រុមហ៊ុនដែលគាត់មានភាគហ៊ុនជាមួយ និងទ្រព្យសម្បត្តិរបស់លោក Ma ផ្ទាល់តែម្ដង។ គិតត្រឹមថ្ងៃពុធនេះ លោក Ma មានទ្រព្យ​សម្បត្តិ (Net

    July 12, 2023
  • អន្តរជាតិ

    ពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជាង ៥,០០០ នាក់ បានភៀសខ្លួនឆ្លងព្រំដែនចូលទៅក្នុងក្រុង Mae Hong Son របស់ប្រទេសថៃ នៅថ្ងៃពុធនេះ បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមផ្លូវអាកាស លើមជ្ឈមណ្ឌលជម្លៀសដែលពួកគេកំពុងរស់នៅក្នុងរដ្ឋ Kayah ។ ឥឡូវនេះ ពលរដ្ឋទាំងនោះត្រូវបានគេដាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀសមួយ នៅក្នុងស្រុក Muang ខេត្ត Phang Nga។ ការវាយប្រហារតាមអាកាសលើមជ្ឈមណ្ឌលជម្លៀសនោះ បានកើតឡើងនៅម៉ោង ១ និង ៣០ នាទីយប់ ដោយបានសម្លាប់មនុស្សម្នាក់ និងរបួស ១០ នាក់ផ្សេងទៀត។ ប្រភពពីកងទ័ព Karenni (KA) ដែលជាកងកម្លាំងប្រឆាំងរបបយោធាមីយ៉ាន់ម៉ា បាននិយាយថា

    July 12, 2023
  • អន្តរជាតិ

    យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ និង ៣ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នៅក្នុងទឹកជំនន់នៅភាគនិរតីនៃប្រទេសជប៉ុន ដែលបណ្តាលមកពីភ្លៀងអាក្រក់បំផុតមិនធ្លាប់មានក្នុងតំបន់។ ទឹកទន្លេបានជោរជន់ ហើយជម្រាលភ្នំបានបាក់ ខណៈដែលបរិមាណទឹកភ្លៀង បានវាយប្រហារផ្នែកខ្លះនៃកោះ Kyushu ។ ទីភ្នាក់ងារអាកាសធាតុជាតិបានកត់ត្រាទឹកភ្លៀង ៤០២.៥ មីល្លីម៉ែត្រ នៅទីក្រុង Kurume កាលពីថ្ងៃចន្ទ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងទីក្រុង។ ផ្លូវថ្នល់ និងបណ្តាញអគ្គិសនីត្រូវបានកាត់ផ្តាច់ ហើយមនុស្សរាប់ពាន់នាក់ត្រូវបានបញ្ជាឱ្យជម្លៀសចេញ ខណៈដែលមានភ្លៀងធ្លាក់បន្ថែមទៀតត្រូវបានរំពឹងទុក។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក Hirokazu Matsuno បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា មនុស្ស​យ៉ាង​ហោច​ណាស់ ៣ ​នាក់​បាន​ស្លាប់

    July 12, 2023
  • អន្តរជាតិ

    អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (យូណេស្កូ) បាននិយាយថា សហរដ្ឋអាមេរិកត្រូវបានបញ្ចូលខ្លួនឡើងវិញយ៉ាងពេញលេញ ក្នុងនាមជាសមាជិកនៃស្ថាប័ននេះ បន្ទាប់ពីអវត្តមានរយៈពេល ៥ ឆ្នាំ។ អង្គការយូណេស្កូបានប្រកាសកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានបញ្ចប់នីតិវិធីចាំបាច់ ហើយបានវិលត្រឡប់មកអង្គការវិញជាផ្លូវការ នៅថ្ងៃទី១០ ខែកក្កដា។ រំលឹកដែរថា នៅឆ្នា២០១៧ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីអង្គការយូណេស្កូ ដោយបានចោទ​ថា ​ស្ថាប័ននេះលម្អៀង​ប្រឆាំង​នឹង​អ៊ីស្រាអែល ដែលនាំឱ្យការ​ចាកចេញ​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ២០១៨។ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន បានបង្ហាញពីចេតនារបស់ខ្លួន នៅក្នុងការត្រឡប់ទៅអង្គការយូណេស្កូ រដ្ឋជាសមាជិកបានបោះឆ្នោត នៅក្នុងសម័យប្រជុំវិសាមញ្ញក្នុងទីក្រុងប៉ារីសកាលពីខែមុន ដើម្បីអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលរួមឡើងវិញ។ កន្លងមក

    July 12, 2023
  • អន្តរជាតិ

    នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិរបស់ប្រទេសថៃ គឺលោក ប្រាយុទ្ធ ចាន់អូចា បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារនេះ​ថា លោក​នឹងចាកចេញពីឆាកនយោបាយ ហើយ​លាលែង​ពី​តំណែង​ជា​សមាជិកនៃ​គណបក្សរួមថៃសាងឆាត (United Thai Nation) នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សនៅលើទំព័រហ្វេសប៊ុក។ លោក​ក៏បាន​សម្តែង​នូវ​បំណង​ចង់​ឱ្យថ្នាក់ដឹកនាំ និង​សមាជិកនៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ ក៏ដូចជា​សមាជិក​បក្ស​ ត្រូវតែបន្ត​សកម្មភាព​នយោបាយ​ដោយ​មនោគមវិជ្ជា​រឹងមាំ ទន្ទឹមនឹង​ការការពារ​ស្ថាប័ន​ប្រទេស និង​ថែរក្សា​ប្រជាជន​ថៃ​។ គណបក្ស​ United Thai Nation ទទួល​បាន​សំឡេង​ឆ្នោត​ចំនួន ៤,៧៦៦,៤០៨ សំឡេង ដែលស្មើ ១២.៥២% នៃ​ចំនួន​អ្នក​ទៅ​បោះឆ្នោត នាពេលកន្លងទៅ។ ប្រការនេះបានអនុញ្ញាតឱ្យបក្សមានបេក្ខភាពចំនួន ១៣នាក់ និងសមាជិកសភាទាំងមូលចំនួន ៣៦ នាក់ ដែលចាត់ទុកអាចថា វាល្អសម្រាប់គណបក្សដែលទើបតែបង្កើតឡើងថ្មីៗ។

    July 11, 2023
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះ ចៅក្រមនៅក្នុងប្រទេសកាណាដា បានសម្រេចចិត្តបង្គាប់ឱ្យម្ចាស់ចម្ការម្នាក់ត្រូវបង់ប្រាក់សងជំងឺចិត្ត ៨២,២០០ ដុល្លារកាណាដា ឬប្រមាណ ៦១,០០០ ដុល្លារអាមេរិក បន្ទាប់ពីម្ចាស់ចម្ការម្នាក់នោះ បានផ្ញើសញ្ញាមេដៃ (👍) ទៅក្នុងសារសន្ទនាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញ/លក់ រវាងរូបគាត់ និងអ្នកទិញរបស់គាត់។ នៅក្នុងការសន្ទនាមួយនោះ ភាគីអ្នកទិញបានសុំឱ្យគាត់បញ្ជាក់ពីកិច្ចព្រមព្រៀងរបស់ពួកគេ ប៉ុន្តែម្ចាស់ចម្ការបានត្រឹមតែផ្ញើសញ្ញាមេដៃ ដែលធ្វើឱ្យអ្នកទិញយល់ច្រឡំថា ម្ចាស់ចម្ការបានយល់ព្រមលើកិច្ចព្រមព្រៀងមួយនោះ។ លុះរហូតដល់ថ្ងៃត្រូវទទួលទំនិញ អ្នកទិញរបស់គាត់មិនបានទទួលទំនិញតាមកំណត់នោះទេ។ រឿងរ៉ាវបានកើតឡើង នៅពេលដែលលោក Chris Achter ដែលជាម្ចាស់ចម្ការដំណាំគ្រាប់ flax នៅក្រុង Swift Current នៃខេត្ត Saskatchewan របស់ប្រទេសកាណាដា បានផ្ញើសញ្ញាមេដៃ ទៅលោក Kent Mickleborough ដែលជាអ្នកទិញគ្រាប់ធញ្ញជាតិពីគាត់

    July 10, 2023