autoadmin
  • អន្តរជាតិ

    ប្រទេសកាណាដា ស៊ុយអែត អ៊ុយក្រែន និងអង់គ្លេស បានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ត្រូវតែឱ្យអ៊ីរ៉ង់ទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន កាលពីឆ្នាំ២០២០។ ប្រទេស​ទាំង ៤ បាន​ដាក់​ពាក្យ​សុំ​បើក​ករណី​នេះ​កាលពី​ថ្ងៃ​អង្គារ ខណៈដែលពលរដ្ឋ​របស់​ពួកគេ​មួយចំនួនក៏ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ នៅ​ក្នុង​ឧបទ្ទវហេតុ​នោះដែរ។ រំលឹកផងដែរថា ជើងហោះហើរអ៊ុយក្រែន International Airlines បានធ្លាក់នៅជិតទីក្រុង Tehran កាលពីខែមករា ឆ្នាំ២០២០ ដោយបានសម្លាប់មនុស្សទាំងអស់ ១៧៦ នាក់នៅលើយន្តហោះ។ ក្រោយមកអ៊ីរ៉ង់បានសារភាពថា បានបាញ់ទម្លាក់យន្តហោះនោះមែន ហើយថា យោធារបស់ខ្លួនបានយល់ច្រឡំថា យន្តហោះនេះជាគោលដៅអរិភាព ខណៈដែលភាពតានតឹងផ្នែកយោធាកំពុងកើនឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនៅពេលនោះ។ ប្រទេសដើមបណ្តឹងទាំង ៤ បាននិយាយនៅក្នុងពាក្យសុំរបស់ពួកគេថា

    July 6, 2023
  • អន្តរជាតិ

    ម្ចាស់បទចម្រៀងដ៏ល្បី «Before I Fall in Love» បានទទួលមរណភាពក្នុងវ័យ ៤៨ឆ្នាំ ក្រោយការធ្វើអត្តឃាតខ្លួន ដោយសារជំងឺបាក់ទឹកចិត្ត។ ជាមួយនឹងសំឡេងដ៏អស្ចារ្យ បូករួមនឹងការរាំយ៉ាងល្អឯក កំពូលតារា​ចម្រៀងស្រីជនជាតិ​អាមេរិក​-ហុងកុង Coco Lee ធ្លាប់ត្រូវបានគេចាត់ទុកថា គឺជា «Mariah Carey of Asia» ទៀតផង។ មិនត្រឹមតែជាកំពូលតារាចម្រៀង និងជាអ្នក​រាំនោះទេ គាត់ក៏ជាផលិត​ករ អ្នកនិពន្ធចម្រៀង និង​ជាតារា​សម្ដែង ដែលបានបង្កើតឥទ្ធិពលយ៉ាងខ្លាំងទាំងក្នុងឧស្សាហកម្មចម្រៀង និងនៅលើឆាកអន្តរជាតិ។ គ្រួសាររបស់គាត់បានបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា តារាចម្រៀងដែលមានឈ្មោះពិតថា Ferren Lee រូបនេះ បានតស៊ូតតាំងជាមួយនឹងជំងឺបាក់ទឹកចិត្តរយៈពេលពីរបីឆ្នាំមកហើយ

    July 6, 2023
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក IARC ដែលជាទីភ្នាក់ងារមួយ របស់អង្គការសុខភាពពិភពលោក (WHO) គ្រោងនឹងធ្វើការប្រកាសពាក់ព័ន្ធនឹងសារធាតុផ្អែមសិប្បនិម្មិតអាស្ប៉ា​ថេម (Aspartame) ថាជាសារធាតុដែលអាចបង្កមហារីកដល់មនុស្ស។ អាស្ប៉ា​ថេម គឺផ្អែមជាងស្ករប្រហែល ២០០ដង ហើយវាជាសារធាតុផ្អែមសិប្បនិម្មិត ដែលគេប្រើញឹកញាប់បំផុត ជាពិសេសនៅក្នុងអាហារ និងភេសជ្ជៈ ប្រភេទកាឡូរីទាប ឬរបបអាហារ និងផលិតផលជាច្រើនទៀត រួមទាំងភេសជ្ជៈ ការ៉េម ស្ករកៅស៊ូ បង្អែម ទឹកជ្រលក់ និងអាហារសម្រន់។ IARC មិនទាន់បង្ហាញព័ត៌មានលម្អិតពាក់ព័ន្ធនឹងការស្រាវជ្រាវរបស់ពួកគេទេ ប៉ុន្តែ WHO គ្រោងនឹងចុះផ្សាយទិន្នន័យពេញលេញនៅថ្ងៃទី១៤ ខែកក្កដានេះ។ ខណៈ​ដែល​របាយការណ៍​បែប​នេះ​អាច​យល់​ថា ​គួរ​ឱ្យ​ព្រួយ​បារម្ភ

    July 5, 2023
  • អន្តរជាតិ

    ប្រធានសភាថៃលោក Wan Muhamad Noor Matha នៅថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ បាននិយាយថា សភាថៃនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី១៣ ខែកក្កដា ឆាប់ៗនេះ។ ការប្រកាសនេះត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោក Wan Noor ត្រូវបានតែងតាំងធ្វើជាប្រធានសភា ដែលជាតួនាទីមួយ អាចឱ្យគាត់ធ្វើការអំពាវនាវដល់សភាទាំង២ មកចូលតុអង្គុយរួមគ្នា ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។ គណបក្សឆ្ពោះទៅមុខ និងបក្សប្រជានិយមភឿថៃ បានទម្លាក់គូប្រជែងអភិរក្សនិយមរបស់ពួកគេ នៅក្នុងការបោះឆ្នោត កាលពីខែឧសភា ដោយទទួលបានសំឡេង ១៥១ និង ១៤១ អាសនៈ

    July 5, 2023
  • អន្តរជាតិ

    យោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានទាញយកបំណែកនៃផ្កាយរណបចារកម្មកូរ៉េខាងជើង ដែលបានបរាជ័យនៅក្នុងការបង្ហោះសាកល្បងកាលពីចុងខែឧសភា ចេញពីសមុទ្រ ហើយបានសន្និដ្ឋានថា ផ្កាយរណបនោះមិនមានឧបករណ៍យោធានោះទេ។ ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបកាលពីថ្ងៃទី៣១ ខែឧសភា ប៉ុន្តែក្រោយមកបានប្រកាសថា រ៉ុក្កែតដែលប្រើសម្រាប់ដឹកឧបករណ៍នោះ បានជួបប្រទះបញ្ហាម៉ាស៊ីន ហើយបានធ្លាក់ជាមួយផ្កាយរណបចូលទៅក្នុងសមុទ្រលឿង។ យោធាកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនបានបញ្ចប់ប្រតិបត្តិការរុករក និងជួយសង្គ្រោះរបស់ខ្លួន បន្ទាប់ពីថ្មីៗនេះបានទាញយកផ្នែកសំខាន់ៗរបស់ផ្កាយរណបចេញពីដែនទឹក នៅឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេស។ កាល​ពី​ខែ​មុន វា​ក៏​បាន​រក​ឃើញបំណែក​នៃ​គ្រាប់​រ៉ុក្កែត​ផង​ដែរ។ ការវិភាគដោយអ្នកជំនាញកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានរកឃើញថា ផ្កាយរណបនេះមិនមានអ្វីដែលអាចបញ្ជាក់ថា វាជាផ្កាយរណបឈ្លបយកការណ៍ទេ ប៉ុន្តែក៏មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះដែរ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា បំណែកផ្កាយរណបទំនងជាមានកាមេរ៉ានៅក្នុងនោះផងដែរ។ រំលឹកដែរថា កូរ៉េ​ខាង​ជើង​បាន​និយាយ​ថា ​ខ្លួន​នឹង​ធ្វើ​ការ​ប៉ុនប៉ង​ជា​លើក​ទី​២ ដើម្បី​បាញ់​បង្ហោះ​ផ្កាយ​រណប​ចារកម្ម​ក្នុង​ពេល​ឆាប់ៗ​នេះ។ ក្រុង​ព្យុងយ៉ាង​ក៏​បាន​ប្រាប់​ដែរ​ថា ​ខ្លួន​នឹង​ដាក់​ផ្កាយរណប​ច្រើន​ជាង​ ១ ​ទៅ​ក្នុង​គន្លង​តារាវិថីឱ្យបាន៕

    July 5, 2023
  • អន្តរជាតិ

    អង្គការ​ឃ្លាំ​មើល​របស់​អង្គការ​សហ​ប្រជាជាតិ (UN)​ បាន​និយាយ​ថា ផែនការ​របស់​ប្រទេស​ជប៉ុន​ក្នុង​ការ​បញ្ចេញ​ទឹក​សំណល់​ពី​រោងចក្រ​នុយក្លេអ៊ែរ Fukushima ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​រលក​យក្ស​ស៊ូណាមិ​ចូល​ទៅ​ក្នុង​សមុទ្រ គឺ​ស្របទៅ​តាម​ស្តង់ដារ​អន្តរជាតិ។ ជម្រាបដែរថា រោងចក្រ Fukushima កំពុង​អស់កន្លែងដាក់ទឹក ដែល​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ធ្វើ​ឱ្យម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​ត្រជាក់ ប៉ុន្តែផែនការនេះ ប្រឈមនឹងការប្រឆាំងយ៉ាងខ្លាំងពីសំណាក់ប្រទេសចិន និងកូរ៉េខាងត្បូង។ ទីក្រុងតូក្យូក៏មិនប្រកាសពីកាលវិភាគនៃការបញ្ចេញ​ទឹក​សំណល់នោះដែរ ហើយវានឹងត្រូវការការយល់ព្រមពីនិយតករជាមុនសិន។ ក្នុងឆ្នាំ២០១១ រលកយក្សស៊ូណាមិដែលបង្កឡើងដោយការរញ្ជួយដីកម្រិត ៩.០ រ៉ិចទ័រ បានជន់លិចម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៣ របស់រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi។ វាត្រូវបានគេចាត់ទុកថា ជាគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុតរបស់ពិភពលោកចាប់តាំងពី Chernobyl។ កាលនោះមានមនុស្សជាង ១៥០ ០០០ នាក់ ត្រូវបានជម្លៀសចេញពីតំបន់ជុំវិញរោងចក្រនេះ។

    July 5, 2023
  • អន្តរជាតិ

    YouTube កំពុងអនុវត្តជំហរតឹងរ៉ឹងរបស់ខ្លួនប្រឆាំងនឹង Ad-Block ដោយកំណត់ឱ្យអ្នកប្រើប្រាស់អាចមើលបានត្រឹមតែ ៣ វីដេអូប៉ុណ្ណោះ ប្រសិនបើឧបករណ៍របស់អ្នកប្រើប្រាស់ណាម្នាក់ បានបើក Ad-Block។ អ្នកប្រើប្រាស់នឹងឃើញផ្ទាំងលោតដែលបានសរសេរថា «ការ​ចាក់​វីដេអូ​នឹង​ត្រូវ​បិទ​បន្ទាប់​ពី​វីដេអូទី៣» ហើយមូលហេតុគឺ ការបើក Ad-Block ដើម្បីរារាំងការផ្សាយពាណិជ្ជកម្ម។ ការផ្សាយពាណិជ្ជកម្មបានជួយឱ្យ YouTube អាចចូលបានពីអ្នកប្រើប្រាស់រាប់ពាន់លាននាក់នៅទូទាំងពិភពលោក ហើយប្រសិនបើពួកគេមិនចង់ឃើញពាណិជ្ជកម្ម ពួកគេគួរតែប្រើប្រាស់ YouTube Premium។ បន្ទាប់ពីទទួលបានផ្ទាំងព្រមាននោះហើយ អ្នកប្រើប្រាស់មានជម្រើសតែ ២ ប៉ុណ្ណោះ៖ បិទកម្មវិធី Ad-Block ឬជាវ YouTube Premium ដើម្បីជៀសវាងការមើលការផ្សាយពាណិជ្ជកម្ម។ YouTube បានបញ្ជាក់ទៅកាន់សារព័ត៌មានមួយចំនួនថា នេះគឺជាផ្នែកមួយនៃការពិសោធន៍ជាសាកល ដើម្បីលើកទឹកចិត្តអ្នកមើលឱ្យអនុញ្ញាតការផ្សាយពាណិជ្ជកម្មនៅលើវេទិកា។ នៅពេលសួរថា តើក្រុមហ៊ុនមានគម្រោងហាមឃាត់ការចូលប្រើរបស់អ្នកប្រើប្រាស់ដែរ ឬទេ

    July 4, 2023
  • អន្តរជាតិ

    នូវែលហ្សេឡង់បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលពង្រីកការហាមឃាត់លើថង់ផ្លាស្ទិករហូតដល់ថង់ផ្លាស្ទិកស្តើងៗ ដែលជាធម្មតាត្រូវបានគេប្រើសម្រាប់ច្រកផ្លែឈើ ឬបន្លែ នៅក្នុងផ្សារទំនើបរបស់ពួកគេ។ ចំណាត់ការដែលបានចូលជាធរមានកាលពីថ្ងៃសៅរ៍ គឺជាផ្នែកមួយនៃយុទ្ធនាការរបស់រដ្ឋាភិបាលកាន់តែទូលំទូលាយប្រឆាំងនឹងការប្រើប្រាស់ផ្លាស្ទិក។ ការពិតទៅ អ្នកដើរទិញឥវ៉ាន់ភាគច្រើនបាននាំយកកាបូបផ្ទាល់ខ្លួនរួចស្រាប់ទៅហើយ បន្ទាប់ពីថង់ផ្លាស្ទិកត្រូវបានគេហាមឃាត់ក្នុងឆ្នាំ២០១៩ ប៉ុន្តែការហាមឃាត់នេះគឺជាការរឹតត្បឹតបន្ថែមទៀតលើថង់ផ្លាស្ទិក។ អនុរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រី Rachel Brooking បាននិយាយថា៖«នូវែលហ្សេឡង់ផលិតកាកសំណល់ច្រើនពេក កាកសំណល់ប្លាស្ទិកច្រើនពេក»។ លោកស្រីបានបន្ថែមថា ថង់ប្លាស្ទិកជាងមួយពាន់លានត្រូវបានរក្សាទុកចាប់តាំងពីការហាមឃាត់លើថង់ក្រាស់ៗ ដែលចូលជាធរមានក្នុងឆ្នាំ២០១៩។ វិធានការថ្មីនេះត្រូវបានគេរំពឹងថា នឹងទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិកចំនួន ១៥០ លាន ក្នុងមួយឆ្នាំៗ។ អ្នករិះគន់បានលើកឡើងថា អ្នកទិញឥវ៉ាន់នៅតែអាចដាក់ទំនិញរបស់ពួកគេនៅក្នុងថង់ក្រដាសដែលអាចចោលបាន ដែលនៅតែបង្កើតឱ្យមានសំរាមដដែល។ យ៉ាងណា អ្នកស្រី Brooking បាននិយាយថា៖«វានៅតែមានតម្លៃក្នុងការធ្វើវា ប៉ុន្តែយើងពិតជាចង់កាត់បន្ថយការវេចខ្ចប់ដែលប្រើតែមួយដង»។ អ្នក​ស្រី​បាន​បន្ថែម​ថា​៖«​ដូច្នេះ​យើង​ចង់ឱ្យ​មនុស្ស​យក​កាបូបដាក់ឥវ៉ាន់​មក​ដោយ​ខ្លួន​ឯង

    July 4, 2023
  • អន្តរជាតិ

    ម្ចាស់ Facebook គឺក្រុមហ៊ុន Meta កំពុងបើកដំណើរការកម្មវិធីថ្មីរបស់ខ្លួនដើម្បីប្រជែងនឹង Twitter ហើយបាននិយាយថា វានឹងផ្សាយផ្ទាល់ពីដំណើរការរបស់វានៅថ្ងៃព្រហស្បតិ៍។ កម្មវិធី​ថ្មីនេះ​មាន​ឈ្មោះ​ថា Threads និង​អាច​រក​បាន​សម្រាប់​ការ pre-order នៅ​លើ App Store ហើយវានឹង​ត្រូវ​បាន​ភ្ជាប់​ជាមួយ Instagram។ វាក៏ស្រដៀងនឹង Twitter ផងដែរ ខណៈដែល Meta បានពិពណ៌នាថា Threads ជាកម្មវិធីសន្ទនាផ្អែកលើអត្ថបទ។ ការផ្លាស់ប្តូរនេះគឺជាការប្រកួតប្រជែងចុងក្រោយបំផុតរវាងម្ចាស់ Meta គឺលោក Mark Zuckerberg និងម្ចាស់ Twitter លោក Elon

    July 4, 2023
  • អន្តរជាតិ

    សហភាពសហជីពកូរ៉េបានប្រកាសពីការធ្វើកូដកម្មរយៈពេល ២សប្តាហ៍ ដែលនឹងចាប់ផ្តើមពីថ្ងៃច័ន្ទ ដើម្បីអំពាវនាវឱ្យលោកប្រធានាធិបតី Yoon Suk Yeol ចុះចេញពីតំណែង។ កូដកម្មនេះត្រូវបានគេរំពឹងថា នឹងមានកម្មករអ្នកតវ៉ាសរុបពី ៤០០,០០០ ទៅ ៥០០,០០០ នាក់ មកចូលរួម ដើម្បីប្រឆាំងនឹងវិធានការកំណែទម្រង់ការងារដែលបានស្នើឡើងដោយលោក Yoon និងជាការជំរុញយ៉ាងទូលំទូលាយ ដើម្បីបដិសេធនឹងគោលនយោបាយប្រឆាំងសហជីពរបស់គាត់។ ទីភ្នាក់ងារ​នគរបាល​ជាតិ​ ក៏គ្រោង​នឹងដាក់ពង្រាយ​ប៉ូលីស​រហូត​ដល់​ទៅ ៩,៣០០ នាក់​ ក្នុង​មួយ​ថ្ងៃ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រមូល​ផ្តុំ​ទាំង​នោះផងដែរ។ នៅថ្ងៃច័ន្ទ កម្មករប្រមាណ ៣,០០០ នាក់ ដែលភាគច្រើនជាអ្នកនាំសំបុត្រ និងបុគ្គលិកជួសជុលឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ នឹងចាប់ផ្តើមធ្វើកូដកម្មនៅទីលាន Gwanghwamun កណ្តាលទីក្រុងសេអ៊ូល។

    July 3, 2023