autoadmin
  • អន្តរជាតិ

    រលកកម្ដៅក្ដៅខ្លាំងបានវាយប្រហារនៅភាគខាងត្បូង និងបន្តរីករាលដាលទៅកាន់តំបន់ផ្សេងទៀតនៅសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ ខណៈដែលមនុស្សជាង ៥៥ លាននាក់ ស្ថិតនៅក្រោមការជូនដំណឹងអំពីកម្ដៅដ៏ក្ដៅសន្ធប់នេះ។ រលកកម្ដៅបានវាយប្រហារនៅរដ្ឋតិចសាស់ អូក្លាហូម៉ា និងញូម៉ិកស៊ិក ក្នុងចំណោមតំបន់ភាគខាងត្បូងផ្សេងទៀតកាលពីសប្តាហ៍មុន ហើយបានបំបែកកំណត់ត្រាថ្មីសម្រាប់រដ្ឋខ្លះផងដែរ។ កម្ដៅដ៏ក្តៅគគុកនេះបានបង្កឡើងដោយសារសម្ពាធ​ខ្ពស់ ដែលនៅទ្រឹងនៅផ្នែកខាងត្បូង-កណ្តាលរបស់ប្រទេស។ សម្ពាធខ្ពស់នេះកំពុងតែពង្រីកខ្លួន ហើយនឹងផ្ទុះឡើងកម្ដៅទៅលើតំបន់ភាគខាងត្បូងនៅប៉ុន្មានថ្ងៃខាងមុខនេះ។ យោងតាមសេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក (NWS) បានឱ្យដឹងថា រលកកម្ដៅបានបង្កើកភាពក្ដៅ និងសំណើមដ៏គ្រោះថ្នាក់នៅក្នុងរដ្ឋតិចសាស់ ហើយបានរីករាលដាលចូលទៅក្នុងជ្រលងទន្លេ Mississippi ខាងក្រោម។ ទីក្រុង San Angelo នៅរដ្ឋ West Texas ក៏បានចុះកត់ត្រាសីតុណ្ហភាព ១១៤ ហ្វារិនហៃ (៤៥.៥អង្សា) ចំនួនពីរដងក្នុងខែមិថុនា

    June 28, 2023
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះ កំពូលមហាសេដ្ឋីដ៏ល្បីរបស់ពិភពលោក គឺលោក Elon Musk និងលោក Mark Zuckerberg បានយល់ព្រមគ្នាដើម្បីធ្វើការប្រកួតដាក់ក្នុងទ្រុង ដូចនៅលើសង្វៀន UFC។ ប៉ុន្តែកាលនោះ វាហាក់ដូចជាកំពូលមហាសេដ្ឋីទាំង ២នាក់ គ្រាន់តែលេងសើចជាមួយគ្នា នៅលើបណ្ដាញសង្គមប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លោក Musk ដូចជាមានភាពច្បាស់ចំពោះការប្រកួតនេះ ហើយមុននេះបន្ដិច លោក Lex Fridman ដែលជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ ជនជាតិរុស្ស៊ី-អាមេរិកាំង ទើបតែបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបានបញ្ជាក់ថា លោក Elon Musk និងគាត់ កំពុងតែហាត់សមក្បាច់គុន Jiu Jitsu

    June 28, 2023
  • អន្តរជាតិ

    ក្រុមបាល់ទាត់ជម្រើសជាតិនារីរបស់ប្រទេសចាម៉ៃកា ត្រូវបង្ខំចិត្តដោះស្រាយបញ្ហាហិរញ្ញវត្ថុដោយខ្លួនឯង ដើម្បីអាចទៅប្រកួតនៅ​ក្នុងព្រឹត្តិការណ៍ World Cup 2023 នៅក្នុងទ្វីបអូស្ត្រាលីបាន បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសនេះ មិនបានគោរពតាមសន្យារបស់ខ្លួន។ ក្រុម Reggae Girlz នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់នារីឆ្នាំ២០២៣ នៅខែកក្កដា។ ប៉ុន្តែរហូតមកទល់ពេលនេះ សហព័ន្ធកីឡាបាល់ទាត់ចាម៉ៃកា មិនបានផ្តល់ដំណឹងពាក់ព័ន្ធនឹងការចំណាយថ្លៃសំបុត្រយន្តហោះ ទៅតាមអ្វីដែលពួកគេធ្លាប់បានសន្យាពីមុនទេ។ វាគួរតែជាពេលវេលាដែលក្រុមជម្រើសជាតិនារីចាម៉ៃកា ត្រូវផ្ដោតលើការហ្វឹកហាត់ និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីការប្រកួតកម្រិតពិភពលោក ដែលនឹងចូលមកដល់ឆាប់ៗនេះ។ ប៉ុន្តែផ្ទុយទៅវិញ Reggae Girlz ត្រូវមករិះរកវិធីដោះស្រាយបញ្ហាហិរញ្ញវត្ថុទាំងអស់គ្នា ដែលយ៉ាងហោចណាស់ពួកគេត្រូវការ ១០០,០០០ ដុល្លារអាមេរិក ដើម្បីគ្រប់គ្រាន់ក្នុងការចំណាយថ្លៃធ្វើដំណើរ។ ក្រុមជម្រើសជាតិនារីចាម៉ៃកា បានសម្ដែងការខកចិត្តយ៉ាងខ្លាំង នៅពេលដែលសហព័ន្ធកីឡាបាល់ទាត់បានទុកពួកគេចោលបែបនេះ។ ឥឡូវនេះ

    June 28, 2023
  • អន្តរជាតិ

    យោធាតៃវ៉ាន់បានលើកឡើងថា ពួកគេនឹងបាញ់ទម្លាក់បាឡុងចារកម្មរបស់ចិន ប្រសិនបើវាជាការគំរាមកំហែងលើពួកគេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។ ក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា បានសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះបានកើតឡើងក្រោយមានរបាយការណ៍ពី BBC ដែលបានធ្វើការរួមគ្នាជាមួយក្រុមហ៊ុន Synthetaic ដើម្បីវិភាគទិន្នន័យផ្កាយរណប បានឱ្យដឹងថា បាឡុងចារកម្មរបស់ទីក្រុងប៉េកាំង ត្រូវបានគេឃើញបង្ហោះឡើងនៅក្នុងតំបន់អាស៊ី ហើយក្នុងនោះផងដែរ តៃវ៉ាន់ និងជប៉ុន គឺជាគោលដៅរបស់ចិន។ របាយការណ៍បាននិយាយថា មានភស្តុតាងជាច្រើនដែលបានបញ្ជាក់ថា បាឡុងបានឆ្លងកាត់ប្រទេសជប៉ុន និងតៃវ៉ាន់ ក្នុងខែកញ្ញា កាលពីឆ្នាំ២០២១។ ហើយជាមួយគ្នានេះ ប្រទេសជប៉ុនក៏បានបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ពួកគេ ដើម្បីបាញ់ទម្លាក់ពួកវានៅពេលអនាគតផងដែរ។ ដោយប្រកាសអំពីយុទ្ធសាស្ត្រស្រដៀងគ្នានេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ ឧត្តមសេនីយ

    June 28, 2023
  • អន្តរជាតិ

    លោក Kono Taro រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថលរបស់ប្រទេសជប៉ុន កំពុងជំរុញឱ្យមានការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដើម្បីឱ្យមន្ត្រីរាជការអាចបង្កើនផលិតភាព និងកែលម្អលក្ខខណ្ឌការងាររបស់ពួកគេ។ ការងារហួសប្រមាណ មានភាពល្បីល្បាញជាយូរយារណាស់មកហើយ នៅក្នុងចំណោមទីភ្នាក់ងាររដ្ឋាភិបាលកណ្តាលរបស់ជប៉ុន ដែលធ្វើឱ្យការងារស៊ីវិលគ្មានប្រជាប្រិយភាព ចំពេលមានកង្វះកម្លាំងពលកម្ម។ កាល​ពី​ថ្ងៃ​ចន្ទលោក Kono បាន​ចូល​ប្រជុំ​បុគ្គលិក​រដ្ឋាភិបាល​វ័យ​ក្មេង​ ដែល​ពិភាក្សា​អំពី​វិធី​ធ្វើ​ឱ្យការងារ​របស់​ពួក​គេ​កាន់​តែ​មាន​ប្រសិទ្ធភាព។ លោក Kono បានសង្ខេបអំពីការប្រើប្រាស់ AI ដើម្បីចងក្រងកំណត់ហេតុកិច្ចប្រជុំ និងបកប្រែឯកសារទៅជាភាសាជប៉ុន និងភាសាផ្សេងទៀត។ លោក Kono បានប្រាប់អ្នកយកព័ត៌មានថា ដើម្បីកែលម្អលក្ខខណ្ឌការងារនៅទីភ្នាក់ងាររដ្ឋាភិបាល វាជារឿងសំខាន់ក្នុងការកាត់បន្ថយការងារដែលធ្វើឱ្យផលិតភាពធ្លាក់ចុះ។ លោក​បាន​បន្ថែម​ថា លោក​មានក្ដីរំភើប​ក្នុងការរង់ចាំមើលផ្លែផ្កា ដែលពួកគេនឹងទទួលបាន។ លោក Kono

    June 27, 2023
  • អន្តរជាតិ

    អវកាសយានិកនៅលើស្ថានីយអវកាសអន្តរជាតិ (ISS) បានទទួលភាពជោគជ័យនៅក្នុងការកែច្នៃទឹកបាន ៩៨% ចេញពីលាមក និងទឹកនោមរបស់ពួកគេ នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយ ទីភ្នាក់ងារអវកាសណាសា។ សមិទ្ធិផលនៃការកែឆ្នៃទឹកនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់បេសកកម្មនៅ ISS ក្នុងគោលបំណងផ្តល់នូវតម្រូវការជាមូលដ្ឋានរបស់អវកាសយានិក ដោយមិនចាប់បាច់មានការផ្គត់ផ្គង់ឡើងវិញពីផែនដី។ នេះ​មាន​ន័យ​ថា ​អវកាសយានិកបាននិងកំពុងព្យាយាម​កែ​ច្នៃ​ ឬ​បង្កើត​វត្ថុ​ដូច​ជា៖ ​អាហារ ខ្យល់ និង​ទឹក ដើម្បីផ្គត់ផ្គង់តម្រូវការនៅលើ ISS ក្នុងរយៈពេលវែង។ នៅលើស្ថានីយ៍អវកាសអន្តរជាតិ សមាជិកម្នាក់ៗត្រូវការទឹកមួយហ្គាឡុង ឬប្រមាណជា ៣.៧៨ លីត្រ ជារៀងរាល់ថ្ងៃ សម្រាប់ផឹក រៀបចំអាហារ និងអនាម័យ ដូចជាការដុសធ្មេញជាដើម។ គោលដៅដ៏ល្អសម្រាប់រក្សាទឹក គឺការស្ដារឡើង ហើយការកែច្នៃទឹកបាន

    June 27, 2023
  • អន្តរជាតិ

    មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) កាលពីថ្ងៃច័ន្ទ ទី២៦ ខែមិថុនា បានរាយការណ៍ថា ករណីជំងឺគ្រុនចាញ់ចំនួន៥ ត្រូវបានបញ្ជាក់នៅរដ្ឋផ្លរីដា និងរដ្ឋតិចសាស់ ដែលជាការរកឃើញដំបូងបំផុតនៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ២០ឆ្នាំ កន្លងមកនេះ។ ទីភ្នាក់ងារបាននិយាយថា ករណីចំនួន៤ នៅរដ្ឋផ្លរីដា រួមជាមួយនឹងករណី ១ នៅរដ្ឋតិចសាស់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញក្នុងរយៈពេល ២ ខែចុងក្រោយនេះ។ CDC នៅក្នុងការចេញផ្សាយមួយ ក៏បានដាស់តឿនផងដែរថា ជំងឺគ្រុនចាញ់ត្រូវបានចាត់ទុកថាជាគ្រាអាសន្នផ្នែកវេជ្ជសាស្រ្ត ហើយអ្នកដែលមានរោគសញ្ញាគួរតែត្រូវបានវាយតម្លៃជាបន្ទាន់។ រដ្ឋផ្លរីដាបាននិយាយថា ករណីដំបូងរបស់ខ្លួនត្រូវបានធ្វើរោគវិនិច្ឆ័យ កាលពីថ្ងៃទី២៦ ខែឧសភា នៅ Sarasota

    June 27, 2023
  • អន្តរជាតិ

    បើតាមការចុះផ្សាយរបស់សារព័ត៌មាន Korea Herald បានរាយការណ៍ថា កងទ័ពជើងទឹកប្រទេសកូរ៉េខាងត្បូងនឹងដាក់ពង្រាយមន្ត្រីការងារជាស្ត្រី នៅលើនាវាមុជទឹកទម្ងន់ ៣,០០០ តោនរបស់ពួកគេ ជាលើកដំបូងបំផុតរាប់ចាប់ពីឆ្នាំក្រោយនេះ។ កូរ៉េខាងត្បូងមិនដែលដាក់នាយទាហានជាស្ត្រីនៅលើនាវាមុជទឹកនោះទេ ចាប់តាំងពីកងទ័ពជើងទឹកបានដាក់ឱ្យប្រើប្រាស់នាវាមុជទឹក Jang Bogo ជាលើកដំបូងកាលពី ៣០ឆ្នាំមុន នៅក្នុងឆ្នាំ១៩៩៣។ គួរឱ្យដឹងដែរថា កងទ័ពជើងទឹកបានផ្តួចផ្តើមដំណើរការពិនិត្យឡើងវិញតាំងពីឆ្នាំ២០១៤ ដើម្បីពិចារណាលើការដាក់បញ្ចូលមន្ត្រីកងទ័ពជើងទឹកស្ត្រីនៅក្នុងបេសកកម្មនាវាមុជទឹករបស់ពួកគេ។ មន្ត្រីការងារជាស្ត្រីដែលមិនទទួលបន្ទុកចំនួន ៧នាក់ ត្រូវបានជ្រើសរើសកាលពីដើមខែនេះ ក្នុងចំណោមបេក្ខជនចំនួន ២២ នាក់ ដើម្បីបម្រើការលើនាវាមុជទឹក។ ដំបូងឡើយ កងទ័ពជើងទឹកមានគម្រោងជ្រើសរើសមន្ត្រីការងារជាស្ត្រី ដែលមិនទទួលបន្ទុកចំនួន ៤នាក់ ជាសមាជិកនាវិកនាវាមុជទឹក ប៉ុន្តែដោយសារចំនួនបេក្ខជនច្រើនសន្ធឹកសន្ធាប់ កងទ័ពជើងទឹកបានសម្រេចចិត្តបង្កើនចំនួនការជ្រើសរើស។ កាលពីខែមុនកងទ័ពជើងទឹកក៏បានជ្រើសរើសមន្ត្រីជាស្ត្រីចំនួន ២រូប

    June 26, 2023
  • អន្តរជាតិ

    ហាងមួយកន្លែងនៅតំបន់ Central Highlands ក្នុងទីក្រុង Pleiku នៃខេត្ត Gia Lai របស់ប្រទេសវៀតណាម ត្រូវបានគេផាកពិន័យ ៥០.៥ លានដុង (២,១០០ ដុល្លារអាមេរិក) ពីបទលក់ទឹកអប់ម៉ាក Chanel និងទឹកអប់ ក៏ដូចជាឡេការពារកម្តៅថ្ងៃម៉ាក Lancome ក្លែងក្លាយ តាមរយៈការ Live លក់ក្នុងហ្វេសប៊ុក។ ប៉ូលីសបានចូលឃាត់ខ្លួនអ្នកលក់ភ្លាមៗ អំឡុងពេលពួកគេកំពុង Live លក់ទំនិញ ក្រោយពីបានតាមដានហាងអស់មួយរយៈ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress ។ ប៉ូលីសក៏បានរឹបអូសដបទឹកអប់ក្លែងក្លាយម៉ាក Chanel ចំនួន ៣០០

    June 26, 2023
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃចន្ទ ទី២៦ ខែមិថុនា បានរាយការណ៍ថា កូរ៉េខាងជើងបានរៀបចំការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំនៅទីក្រុងព្យុងយ៉ាង ជាមួយនឹងពាក្យស្លោកថា «សង្គ្រាមសងសឹក» ឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ខណៈដែលប្រទេសនេះបានប្រារព្ធខួបលើកទី៧៣ នៃការផ្ទុះឡើងនៃសង្គ្រាមកូរ៉េ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា អ្នកធ្វើការ និងនិស្សិត ប្រហែល ១២០,០០០ នាក់ បានចូលរួមក្នុងការប្រមូលផ្តុំគ្នាដែលបានធ្វើឡើងនៅទូទាំងរដ្ឋធានីកាលពីថ្ងៃអាទិត្យ។ រូបថតរបស់ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញកីឡដ្ឋានមួយ ដែលប្រមូលផ្តុំដោយហ្វូងមនុស្សកាន់បដារួមមាន៖ «ទឹកដីអាមេរិកទាំងមូលស្ថិតនៅក្នុងរង្វង់ដែលយើងអាចបាញ់ប្រហារទៅដល់» និង «ចក្រពត្តិនិយមអាមេរិកជាអ្នកបំផ្លាញសន្តិភាព» ក៏ដូចជាបដាតូចធំជាច្រើនទៀត។ វាបានកើតមានឡើងចំពេលមានការព្រួយបារម្ភថា ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន ក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើនការត្រួតពិនិត្យសកម្មភាពយោធារបស់សហរដ្ឋអាមេរិក បន្ទាប់ពីការប៉ុនប៉ងលើកដំបូងរបស់ខ្លួនបានបរាជ័យ កាលពីថ្ងៃទី៣១ ខែឧសភា។ ប្រទេសកូរ៉េខាងជើង បាននិងកំពុងសាកល្បងអាវុធជាច្រើនប្រភេទ

    June 26, 2023