autoadmin
  • អន្តរជាតិ

    រលកកម្ដៅដ៏ក្តៅគគុកបានធ្វើឱ្យរដ្ឋដែលមានប្រជាជនច្រើនជាងគេចំនួន ២ របស់ប្រទេសឥណ្ឌា បន្ដមានការស្លាប់ដល់ជិត ១៧០ នាក់ ខណៈនៅតាមមន្ទីរពេទ្យពោរពេញទៅដោយអ្នកជំងឺ កន្លែងបញ្ចុះសពមានភាពមមាញឹក ហើយការផ្គត់ផ្គង់ថាមពលក៏ត្រូវបានរំខាន។ នៅភាគខាងជើងរដ្ឋ Uttar Pradesh មនុស្ស ១១៩ នាក់បានស្លាប់ ដោយសារជំងឺទាក់ទងនឹងកម្ដៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលរដ្ឋ Bihar បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៤៧ នាក់ នេះបើយោងតាមរបាយការណ៍ព័ត៌មានក្នុងស្រុក និងមន្ត្រីសុខាភិបាល។ មន្ទីរពេទ្យធំជាងគេនៅស្រុក Ballia ក្នុងរដ្ឋ Uttar Pradesh មិនអាចផ្ទុកអ្នកជំងឺបន្ថែមទៀតបានទេ។ ក្រុមមន្ត្រីបាននិយាយថា កន្លែងបញ្ចុះក៏បានណែនតាន់តាប់ បន្ទាប់ពីមនុស្សចំនួន ៥៤

    June 20, 2023
  • អន្តរជាតិ

    ក្រោយធ្វើការប្រមូលផលរួចរាល់ ផ្លែគូលែនជាច្រើនត្រូវបានកសិករវៀតណាមបញ្ជូនទៅលក់នៅទីផ្សារមួយកន្លែង ក្នុងខេត្ត Bac Giang ដែលធ្វើឱ្យកំណាត់ផ្លូវទាំងមូលនៅតាមបណ្ដោយផ្សារមានការមមាញឹកយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ ផ្លូវជាតិលេខ៣១ ឆ្លងកាត់ស្រុក Luc Ngan ត្រូវបានគេមើលឃើញថា មានការកកស្ទះចរាចរយ៉ាងខ្លាំង នៅក្នុងប្រវែងប្រមាណជា ១គីឡូម៉ែត្រ នៅពេលដែលកសិករចែកចាយផ្លែគូលែនទៅឱ្យឈ្មួញរបស់ពួកគេ។ រដូវ​ប្រមូល​ផល​ផ្លែគូលែននៅ​ស្រុក Luc Ngan បានចាប់​ផ្ដើម​នៅ​ចុង​ខែ​ឧសភា ហើយ​វាបន្ដមាន​រយៈពេល​ជាង​មួយ​ខែ។ យោងតាមនាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មនៃខេត្ត Bac Giang បានឱ្យដឹងថា កសិករបានលក់ផ្លែគូលែនជាង ៣៥,០០០ តោន គិតមកទល់ពេលនេះ ហើយកសិករ​ម្នាក់​ៗ នឹងទទួល​បាន​សំបុត្រ​មួយ បញ្ជាក់ពីការលក់ផ្លែគូលែនរបស់ពួកគេ។ បច្ចុប្បន្ន

    June 20, 2023
  • អន្តរជាតិ

    ចំនួន​អ្នក​ស្លាប់​ពី​ការ​លិចទូកកាល​ពី​សប្តាហ៍​មុន​នៅ​ប្រទេស​ក្រិក ​បាន​កើន​ឡើង​ដល់ ៨១​នាក់។ ទូកនេសាទនោះបានដឹកជនចំណាកស្រុករាប់រយនាក់ និងបានក្រឡាប់នៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសក្រិក បន្ទាប់ពីវាបានចាកចេញពីប្រទេសលីប៊ីទៅកាន់ទ្វីបអឺរ៉ុប។ មនុស្សប្រហែល ១០០ នាក់ ត្រូវបានជួយសង្គ្រោះ ប៉ុន្តែមនុស្សជាច្រើននាក់ទៀតនៅតែមិនទាន់រកឃើញនៅឡើយ។ ឆ្មាំឆ្នេរសមុទ្រក្រិកកាលពីថ្ងៃចន្ទបានប្រកាសថា ខ្លួនបានរកឃើញសាកសពបន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៨១ ហើយវានឹងកើនឡើងថែមទៀត។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានប៉ាន់ប្រមាណថា មនុស្សរហូតដល់ ៥០០ នាក់ នៅតែបាត់ខ្លួន។ ឆ្មាំឆ្នេរសមុទ្រក៏បានចាប់ខ្លួនបុរសជនជាតិអេហ្ស៊ីប ៩នាក់ ដែលត្រូវបានជួយសង្គ្រោះពីការលិចទូកដោយសង្ស័យថា មានការរត់ពន្ធមនុស្ស ស្របពេលដែលអ្នកទាំងនោះមានអាយុចន្លោះពី ២០ ទៅ ៤០ ឆ្នាំ។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ និយាយថា អ្នកដំណើរភាគច្រើននៃទូកគឺជាជនចំណាកស្រុកមកពីប៉ាគីស្ថាន

    June 20, 2023
  • អន្តរជាតិ

    ជាងមួយឆ្នាំបន្ទាប់ពីត្រូវបានប្រកាសជាលើកដំបូង និងការរាយការណ៍ពាក់ព័ន្ធនឹងគ្រោះថ្នាក់មួយចំនួនក្នុងអំឡុងពេលថត ឥឡូវនេះ Netflix បានបញ្ជាក់ជាផ្លូវការអំពីការចាក់ផ្សាយកម្មវិធីយ៉ាងថ្មីសន្លាងរបស់ខ្លួន ដែលបំផុសគំនិតចេញពីរឿងកូរ៉េខាងត្បូងដ៏ល្បី Squid Game។ កម្មវិធីលេងហ្គេមពិត Squid Game: The Challenge នឹងចាក់ផ្សាយនៅក្នុងខែវិច្ឆិកានេះ ស្របពេលដែល Netflix ក៏បានបញ្ចេញឈុតខ្លីៗដំបូងរបស់វាផងដែរ។ ក្រុមហ៊ុនធ្លាប់បញ្ជាក់ថា Squid Game: The Challenge ជាការលេងហ្គេមដែលមានគ្រោះថ្នាក់ ប៉ុន្តែមិនសាហាវដូចឈុតឆាកមួយចំនួននៅក្នុងរឿង Squid Game ដើមនោះទេ។ គួររំលឹកដែរថា Squid Game គឺជាស៊េរី (series) ដែលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Netflix ជាមួយនឹងការចូលមើលជាង

    June 19, 2023
  • អន្តរជាតិ

    កាលពីថ្ងៃសុក្រសប្ដាហ៍មុន រដ្ឋបាលរបស់លោក ចូ បៃដិន បានប្រកាសផ្តល់ជំនួយ ៩៣០ លានដុល្លារ ទៅដល់កម្មវិធី «Enabling Middle Mile Broadband Infrastructure Program» របស់នាយកដ្ឋានពាណិជ្ជកម្ម ដើម្បីគម្រោងពង្រីកការចូលប្រើប្រាស់អ៊ីនធឺណិតនៅតាមតំបន់ជនបទ។ ជំនួយនេះនឹងជួយដល់ការដាក់ពង្រាយខ្សែកាបអុបទិកថ្មីជាង ១២,០០០ ម៉ាយ នៅទូទាំងរដ្ឋចំនួន ៣៥ និង ព័រតូរីកូ។ រដ្ឋបាលរំពឹងថា អ្នកទទួលជំនួយនឹងវិនិយោគបន្ថែមចំនួន ៨៤៨.៤៦ លានដុល្លារ ដែលនឹងបង្កើនឥទ្ធិពលរបស់កម្មវិធីទ្វេដង។ នាយកដ្ឋានពាណិជ្ជកម្មបានឱ្យដឹងថា ខ្លួនបានទទួលពាក្យស្នើសុំជាង ២៦០ សម្រាប់កម្មវិធីជំនួយឥតសំណងរបស់ Middle Mile ដែលស្មើនឹងសំណើមូលនិធិ

    June 19, 2023
  • អន្តរជាតិ

    នាយកដ្ឋានអង្កេតការរញ្ជួយដីរបស់នាយកដ្ឋានឧតុនិយមថៃបានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ ក្នុងជម្រៅ ១០ គីឡូម៉ែត្រ បានកើតឡើងនៅម៉ោង ៨ និង ៤០ នាទីព្រឹក ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់ឆ្នេរភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍។ គ្រោះរញ្ជួយដីនោះ ស្ថិតក្នុងចម្ងាយប្រហែល ២៨៩ គីឡូម៉ែត្រ ពីភាគនិរតីនៃស្រុក Phop Phra របស់ខេត្ត Tak ប្រទេសថៃ។ ពលរដ្ឋនៅប្រទេសថៃក៏អាចទទួល​អារម្មណ៍​ដឹងពីការរញ្ជួយ នៅ​ខេត្ត Nonthaburi និង បាងកក

    June 19, 2023
  • អន្តរជាតិ

    ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៩៦ នាក់បានស្លាប់ នៅក្នុងរដ្ឋចំនួន ២ របស់ប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារតំបន់ជាច្រើនរបស់ប្រទេស បានប្រឈមនឹងរលកកម្ដៅដ៏ក្តៅគគុកមួយ។ ការស្លាប់នេះបានកើតឡើងនៅភាគខាងជើងរដ្ឋ Uttar Pradesh និងភាគខាងកើតរដ្ឋ Bihar ខណៈអាជ្ញាធរបានព្រមានអ្នកស្រុក និងអ្នកផ្សេងទៀតដែលមានជំងឺផ្សេងៗជាប់ខ្លួន ឱ្យស្នាក់នៅក្នុងផ្ទះនៅពេលថ្ងៃ។ អ្នកស្លាប់សរុបចំនួន ៥៤នាក់ ត្រូវបានរាយការណ៍ពីក្នុងស្រុក Ballia ចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Lucknow រដ្ឋធានីរបស់រដ្ឋ Uttar Pradesh។ អាជ្ញាធរបានរកឃើញថា អ្នកស្លាប់ភាគច្រើនមានអាយុលើសពី ៦០ ឆ្នាំ និងមានជំងឺប្រចាំកាយ ដែលអាចនឹងកាន់តែធ្ងន់ធ្ងរដោយសារកម្ដៅខ្លាំង។

    June 19, 2023
  • អន្តរជាតិ

    ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាន់តែខិតទៅជិតដៃគូដែលអាចទុកចិត្តរបស់គាត់ ចាប់តាំងពីការចាប់ផ្តើមការឈ្លានពានអ៊ុយក្រែន។ កាលពីថ្ងៃសុក្រ លោកបាននិយាយថា ប្រទេសរបស់លោកបានធ្វើការដឹកជញ្ជូនអាវុធនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួនទៅកាន់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោក គឺប្រទេសបេឡារុស្ស ហើយអាវុធនៅសល់នឹងត្រូវដឹកជញ្ជូននៅចុងឆ្នាំនេះ។ លោក ពូទីន នៅក្នុងវេទិកាសេដ្ឋកិច្ចនៅ St. Petersburg បាននិយាយថា៖«នេះគ្រាន់តែជារបស់ដែលធ្វើឱ្យគេញញើត ដូច្នេះអ្នកគ្រប់គ្នាដែលកំពុងគិតចង់ប្រឆាំងលើយើង នឹងមិនភ្លេចអំពីផលវិបាករបស់វា»។ រំលឹកដែរថាលោក ពូទីន បានប្រកាសពីផែនការផ្ទេរឃ្លាំងអាវុធមួយចំនួនទៅកាន់ប្រទេសបេឡារុស្ស តាំងតែពីខែមីនា។ លោកបានបន្ថែមថា កងកម្លាំងរបស់លោកអាចបំផ្លាញបានយ៉ាងងាយស្រួលរាល់អគារ ដែលឈរជើងនៅក្នុងរដ្ឋធានីកៀវរបស់អ៊ុយក្រែន ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេបានជ្រើសរើសមិនវាយប្រហារ៕ អត្ថបទ៖ លីដា ប្រភព៖​ រ៉យទ័រ

    June 17, 2023
  • អន្តរជាតិ

    បំណុលជាតិរបស់សហរដ្ឋអាមេរិកបានកើនឡើងដល់ ៣២ ទ្រីលានដុល្លារ ជាលើកដំបូងដែលមិនធ្លាប់មានពីមុននៅក្នុងសប្តាហ៍នេះ នេះបើយោងតាមទិន្នន័យរបស់ក្រសួងរតនាគារដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ របាយការណ៍បំណុលដូចព្យុះនេះ បានកើតឡើង ២ សប្តាហ៍ បន្ទាប់ពីប្រធានាធិបតីលោក បៃដិន បានចុះហត្ថលេខាលើច្បាប់ដើម្បីព្យួរដែនកំណត់នៃការខ្ចីប្រាក់របស់ប្រទេសរហូតដល់ចុងឆ្នាំ២០២៤។ ទោះបីជាសេតវិមាន និងប្រធានសភា លោក Kevin McCarthy (R-Calif.) យល់ព្រមលើការកាត់បន្ថយការចំណាយចំនួន ១.៥ ទ្រីលានដុល្លារ សម្រាប់ទសវត្សរ៍ក្រោយក៏ដោយ ក៏បំណុលជាតិសរុបរបស់អាមេរិកនៅតែត្រូវបានព្យាករណ៍ថា នឹងលើសពី ៥០ ទ្រីលានដុល្លារនៅឆ្នាំ២០៣៣។ លោក Michael A. Peterson នាយកប្រតិបត្តិនៃមូលនិធិ Peter G. Peterson

    June 17, 2023
  • អន្តរជាតិ

    ត្រី Menhaden រាប់ម៉ឺនក្បាលបានងាប់ និងបោកបក់ទៅលើឆ្នេរខ្សាច់ក្នុងរដ្ឋតិចសាស់ ដោយសារការថប់ដង្ហើម ដែលបណ្ដាលមកពីកង្វះអុកស៊ីសែននៅក្នុងទឹក នៅតាមបណ្ដោយឈូងសមុទ្រម៉ិកស៊ិក។ ត្រីងាប់ត្រូវបានរកឃើញកាលពីព្រឹកថ្ងៃសុក្រសប្ដាហ៍មុន នៅជិតឆ្នេរ Bryan និងជិតមាត់ទន្លេ Brazos ដែលមានចម្ងាយ ៦ម៉ាយ ពីសួន Quintana Park។ មន្ត្រីឧទ្យាន Quintana Beach County Park បាននិយាយថា សីតុណ្ហភាពក្ដៅគឺជាកត្ដាដែលធ្វើឱ្យមានកង្វះអុកស៊ីសែននៅក្នុងទឹក ហើយត្រីទាំងនោះមិនអាចមានអុកស៊ីសែនគ្រប់គ្រាន់ ដូចនៅក្នុងរដូវត្រជាក់នោះទេ។ បាតុភូតនេះតែងតែកើតមានឡើងនៅរដូវក្តៅ ហើយការស្លាប់របស់ត្រីនឹងកាន់តែអាក្រក់ជាងនេះ នៅទូទាំងសហរដ្ឋអាមេរិក និងអឺរ៉ុបក្នុងរដូវក្ដៅនេះ។ ត្រីបានងាប់យ៉ាងរង្គាលនៅលើឆ្នេរ ដែលធ្វើឱ្យបុគ្គលិកនៅឧទ្យាន Quintana Park

    June 16, 2023