ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រលកកម្ដៅដ៏ក្តៅគគុកបានបន្ដឆក់យកជីវិតមនុស្សរហូតដល់ ១៧០នាក់ នៅប្រទេសឥណ្ឌា

    BY autoadmin June 20, 2023
    រលកកម្ដៅដ៏ក្តៅគគុកបានបន្ដឆក់យកជីវិតមនុស្សរហូតដល់ ១៧០នាក់ នៅប្រទេសឥណ្ឌា

    រលកកម្ដៅដ៏ក្តៅគគុកបានធ្វើឱ្យរដ្ឋដែលមានប្រជាជនច្រើនជាងគេចំនួន ២ របស់ប្រទេសឥណ្ឌា បន្ដមានការស្លាប់ដល់ជិត ១៧០ នាក់ ខណៈនៅតាមមន្ទីរពេទ្យពោរពេញទៅដោយអ្នកជំងឺ កន្លែងបញ្ចុះសពមានភាពមមាញឹក ហើយការផ្គត់ផ្គង់ថាមពលក៏ត្រូវបានរំខាន។ នៅភាគខាងជើងរដ្ឋ Uttar Pradesh មនុស្ស ១១៩ នាក់បានស្លាប់ ដោយសារជំងឺទាក់ទងនឹងកម្ដៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលរដ្ឋ Bihar បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៤៧ នាក់ នេះបើយោងតាមរបាយការណ៍ព័ត៌មានក្នុងស្រុក និងមន្ត្រីសុខាភិបាល។

    មន្ទីរពេទ្យធំជាងគេនៅស្រុក Ballia ក្នុងរដ្ឋ Uttar Pradesh មិនអាចផ្ទុកអ្នកជំងឺបន្ថែមទៀតបានទេ។ ក្រុមមន្ត្រីបាននិយាយថា កន្លែងបញ្ចុះក៏បានណែនតាន់តាប់ បន្ទាប់ពីមនុស្សចំនួន ៥៤ នាក់ ដែលសុទ្ធសឹងជាមនុស្សចាស់មានបញ្ហាសុខភាពផ្សេងៗ បានស្លាប់ក្នុងអំឡុងពេលរលកកម្ដៅ ហើយក្រុម​គ្រួសារ​មួយ​ចំនួន ​ត្រូវ​បាន​គេ​ស្នើ​សុំ​យក​សព​សាច់​ញាតិ​ទៅ​ផ្ទះវិញ។ តំបន់ភាគខាងជើងនៃប្រទេសឥណ្ឌាជាទូទៅមានសីតុណ្ហភាពក្ដៅខ្លាំងកំឡុងរដូវក្ដៅ ហើយសីតុណ្ហភាពបានហក់ឡើងដល់ ៤៣.៥ អង្សាសេ នាពេលថ្មីៗនេះដែលជាកម្រិតខ្ពស់បំផុតមួយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: