ក្រុមហ៊ុន Boeing ចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់គ្រាបបែបឆ្លាតវ័យ ៥,០០០គ្រាប់ មានតម្លៃសរុបជិត ៣០០លានដុល្លារឱ្យទៅប្រទេសអ៊ីស្រាអែល
អាមេរិក៖ ក្រុមហ៊ុន Boeing បានចុះកិច្ចព្រមព្រៀងដែលតម្លៃរហូតដល់ ២៨៩លានដុល្លារក្នុងការផ្គត់ផ្គង់គ្រាប់បែកទៅឱ្យប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១១ ខែមីនា។ គ្រាប់បែកដែលស្ថិតនៅក្នុងកិច្ចព្រមព្រៀងនេះគឺជាប្រភេទគ្រាប់បែកឆ្លាតវ័យ និងមានចំនួនសរុប ៥,០០០គ្រាប់។

ប្រភពខាងលើបានបន្តថា គ្រាប់បែកឆ្លាតវ័យនេះគឺជាប្រភេទគ្រាប់បែបខ្នាតតូច ដែលគេអាចបាញ់ចេញពីលើអាកាស និងអាចបាញ់ចំគោលដៅក្នុងរយៈចម្ងាយរហូតដល់ ៦៤គីឡូម៉ែត្រ។ សូមបញ្ជាក់ចូនថា កិច្ចព្រមព្រៀងទិញ-លក់គ្រាប់បែបរវាងរដ្ឋាភិបាលអ៊ីស្រាអែលជាមួយនឹងក្រុមហ៊ុនអាមេរិកខាងលើនេះមិនជាប់ពាក់ព័ន្ធជាមួយនឹងប្រតិបត្តិការណ៍យោធារួមគ្នារវាងអាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ក្នុងពេលបច្ចុប្បន្ននេះទេ ពោលវាគឺជាកិច្ចព្រមព្រៀងដាច់ដោយឡែកដែលមានរយៈពេលផ្គត់ផ្គង់រហូតដល់ ៣៦ខែ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time