អន្តរជាតិ
មនុស្ស ៦នាក់បានបាត់បង់ជីវិត និង ៥នាក់រងរបួស ក្នុងហេតុការណ៍ឆេះរថយន្តក្រុងមួយគ្រឿងនៅប្រទេសស្វីស
BY Pheakdey
March 11, 2026
ស្វីស៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ឆេះរថយន្តក្រុងមួយគ្រឿងនៅក្នុងប្រទេស្វីស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១១ ខែមីនា។ ទន្ទឹមគ្នានេះក៏មានមនុស្សចំនួន ៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។

បើតាមអាជ្ញាធរស្វីសបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះបានកើតឡើងនៅម៉ោងប្រមាណជា ៦ និង ២៥នាទីល្ងាច និងបានកើតឡើងនៅលើដងផ្លូវដ៏មមាញឹកមួយកន្លែងទីក្រុង Kerzers។ បើតាមប៉ូលិសជំនាញបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះអាចជាឧប្បត្តិហេតុដែលបង្កឡើងដោយមនុស្ស និងជាទង្វើដោយចេតនា ហើយពេលនេះអាជ្ញាធរកំពុងបើកការស៊ើបអង្កេតដើម្បីស្វែងរកជនបង្ក និងហេតុផលនៅពីក្រោយហេតុការណ៍នេះផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia