ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហ្គេមពិតយកលំនាំតាមរឿង Squid Game របស់ Netflix នឹងចាក់បញ្ចាំងនៅខែវិច្ឆិកានេះ

    BY autoadmin June 19, 2023
    ហ្គេមពិតយកលំនាំតាមរឿង Squid Game របស់ Netflix នឹងចាក់បញ្ចាំងនៅខែវិច្ឆិកានេះ

    ជាងមួយឆ្នាំបន្ទាប់ពីត្រូវបានប្រកាសជាលើកដំបូង និងការរាយការណ៍ពាក់ព័ន្ធនឹងគ្រោះថ្នាក់មួយចំនួនក្នុងអំឡុងពេលថត ឥឡូវនេះ Netflix បានបញ្ជាក់ជាផ្លូវការអំពីការចាក់ផ្សាយកម្មវិធីយ៉ាងថ្មីសន្លាងរបស់ខ្លួន ដែលបំផុសគំនិតចេញពីរឿងកូរ៉េខាងត្បូងដ៏ល្បី Squid Game។ កម្មវិធីលេងហ្គេមពិត Squid Game: The Challenge នឹងចាក់ផ្សាយនៅក្នុងខែវិច្ឆិកានេះ ស្របពេលដែល Netflix ក៏បានបញ្ចេញឈុតខ្លីៗដំបូងរបស់វាផងដែរ។

    ក្រុមហ៊ុនធ្លាប់បញ្ជាក់ថា Squid Game: The Challenge ជាការលេងហ្គេមដែលមានគ្រោះថ្នាក់ ប៉ុន្តែមិនសាហាវដូចឈុតឆាកមួយចំនួននៅក្នុងរឿង Squid Game ដើមនោះទេ។ គួររំលឹកដែរថា Squid Game គឺជាស៊េរី (series) ដែលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Netflix ជាមួយនឹងការចូលមើលជាង ១.៦ ពាន់លានម៉ោង គិតត្រឹមខែមិថុនានេះ។ ភាពជោគជ័យនោះក៏បានជួយជំរុញការវិនិយោគដ៏ធំពីក្រុមហ៊ុន Netflix ក្នុងគម្រោងកូរ៉េ ដែលសរុបជាទឹកប្រាក់ចំនួន ២.៥ ពាន់លានដុល្លារ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Verge

    Share This Post: