ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរវៀតណាមឃាត់ខ្លួនមនុស្ស ២នាក់​ ជុំវិញករណីផលិតនិងចែកចាយប៊ីចេងនិងម្សៅស៊ុបក្លែងក្លាយជាង ៣តោន

    BY Pheakdey May 7, 2026
    អាជ្ញាធរវៀតណាមឃាត់ខ្លួនមនុស្ស ២នាក់​ ជុំវិញករណីផលិតនិងចែកចាយប៊ីចេងនិងម្សៅស៊ុបក្លែងក្លាយជាង ៣តោន

    វៀតណាម៖ អាជ្ញាធរវៀតណាមបានឃាត់ខ្លួនមនុស្ស ២នាក់ជុំវិញករណីផលិតនិងចែកចាយគ្រឿងទេសក្លែងក្លាយ ដែលអាចបណ្តាល​ឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី៧ ខែឧសភា។ គ្រឿងទេសដែលជនខិលខូចបានផលិតនិងចែកចាយនោះមានដូចជា ប៊ីចេង និងម្សៅស៊ុប ដែលសុទ្ធតែត្រូវបានច្រកក្នុងកញ្ចប់ផលិតផលម៉ាកកំពុងល្បីនៅលើទីផ្សារ។

    Duong Thi Yen Oanh (រូបឆ្វេង) និង Ho Tu Phung (រូបស្តាំ)

    ប្រភពខាងលើបានបន្តថា ក្នុងការបង្ក្រាបករណីខាងលើនេះអាជ្ញាធរវៀតណាមក៏បានរឹបអូសប៊ីចេង និងម្សៅស៊ុបក្លែងក្លាយប្រមាណជា ៣តោនផងដែរ ដែលក្រុមជនខិលខូចបានរក្សាទុកនៅក្នុងផ្ទះជួលរបស់ពួកគេ។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា ជនសង្ស័យក្នុងករណីខាងលើនេះមានចំនួនសរុប ៣នាក់ រួមមាន ឈ្មោះ Duong Thi Yen Oanh អាយុ ៤៧ឆ្នាំ និងឈ្មោះ Ho Tu Phung អាយុ ៤៥ឆ្នាំ ដែលត្រូវបានប៉ូលិសឃាត់ខ្លួនរួចរាល់ហើយ ខណៈម្នាក់ទៀតឈ្មោះ Duong Hoang Hieu អាយុ ៥៧ឆ្នាំ កំពុងស្ថិតនៅក្នុងការតាមចាប់ខ្លួន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ VN Express

    Share This Post: