អន្តរជាតិ
អ្នកដើរឡើងភ្នំ ៣នាក់បានបាត់បង់ជីវិត និង ១០នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ី
BY Pheakdey
May 8, 2026
ឥណ្ឌូណេស៊ី៖ អ្នកដើរឡើងភ្នំចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតក្រោយភ្នំភ្លើងដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ីបានផ្ទុះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៨ ខែឧសភា។ ភ្នំភ្លើងមួយកន្លែងនេះមានឈ្មោះថា Dukono មានទីតាំងស្ថិតនៅលើកោះ Halmahera ភាគខាងកើត នៃប្រទេសឥណ្ឌូណេស៊ី។

បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ៣រូបនោះ គឺមានម្នាក់ជាពលរដ្ឋឥណ្ឌូណេស៊ី និង ២រូបផ្សេងទៀតគឺជាជនបរទេស។ ប្រភពខាងលើបានបន្តថា តួលេខអ្នកស្លាប់បាត់បង់ជីវិតអាចបន្តកើនឡើងបន្ថែមទៀត ដ្បិតគិតត្រឹមពេលនេះក៏នៅមានអ្នកដើរឡើងភ្នំចំនួន ១០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia