ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋបាលលោក ចូ បៃដិន បានប្រកាសផ្តល់ជំនួយ ៩៣០ លានដុល្លារ លើគម្រោងពង្រីកការចូលប្រើប្រាស់អ៊ីនធឺណិតនៅតាមជនបទ

    BY autoadmin June 19, 2023
    រដ្ឋបាលលោក ចូ បៃដិន បានប្រកាសផ្តល់ជំនួយ ៩៣០ លានដុល្លារ លើគម្រោងពង្រីកការចូលប្រើប្រាស់អ៊ីនធឺណិតនៅតាមជនបទ

    កាលពីថ្ងៃសុក្រសប្ដាហ៍មុន រដ្ឋបាលរបស់លោក ចូ បៃដិន បានប្រកាសផ្តល់ជំនួយ ៩៣០ លានដុល្លារ ទៅដល់កម្មវិធី «Enabling Middle Mile Broadband Infrastructure Program» របស់នាយកដ្ឋានពាណិជ្ជកម្ម ដើម្បីគម្រោងពង្រីកការចូលប្រើប្រាស់អ៊ីនធឺណិតនៅតាមតំបន់ជនបទ។ ជំនួយនេះនឹងជួយដល់ការដាក់ពង្រាយខ្សែកាបអុបទិកថ្មីជាង ១២,០០០ ម៉ាយ នៅទូទាំងរដ្ឋចំនួន ៣៥ និង ព័រតូរីកូ។ រដ្ឋបាលរំពឹងថា អ្នកទទួលជំនួយនឹងវិនិយោគបន្ថែមចំនួន ៨៤៨.៤៦ លានដុល្លារ ដែលនឹងបង្កើនឥទ្ធិពលរបស់កម្មវិធីទ្វេដង។

    នាយកដ្ឋានពាណិជ្ជកម្មបានឱ្យដឹងថា ខ្លួនបានទទួលពាក្យស្នើសុំជាង ២៦០ សម្រាប់កម្មវិធីជំនួយឥតសំណងរបស់ Middle Mile ដែលស្មើនឹងសំណើមូលនិធិ ៧.៤៧ ពាន់លានដុល្លារ។ ទីភ្នាក់ងារបានផ្តល់ជាជំនួយឥតសំណងដល់ក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនឧបករណ៍ដំឡើង ហើយក៏បានបែងចែកមូលនិធិសម្រាប់រដ្ឋាភិបាលកុលសម្ព័ន្ធ និងអង្គការមិនរកប្រាក់ចំណេញផងដែរ។ ជំនួយដ៏ធំបំផុតគឺមានតម្លៃ ៨៨.៨ លានដុល្លារ សម្រាប់រដ្ឋអាឡាស្កា ដែល ៥៥% នៃអ្នកស្រុកនៅទីនោះគ្មានអ៊ីនធឺណិតប្រើប្រាស់។ នាយកដ្ឋានពាណិជ្ជកម្មបានផ្តល់ប្រាក់ ២៦.៦ លានដុល្លារ ជាមធ្យមទៅដល់អ្នករៀបចំនីមួយៗ ហើយពួកគេមានពេល ៥ឆ្នាំ ដើម្បីបញ្ចប់ការងារលើគម្រោងនេះ ប៉ុន្តែរដ្ឋបាលសង្ឃឹមថា ការសាងសង់ជាច្រើននឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Engadget

    Share This Post: