autoadmin
  • អន្តរជាតិ

    ប៉ូលីសបាននិយាយថា មនុស្សជាង ៨០នាក់ បានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ បន្ទាប់ពីរថយន្តចំនួន ៧គ្រឿង រួមទាំងឡានក្រុងចំនួន ៣ ដែលដឹកសិស្សសាលាមធ្យមសិក្សា បានបុកបន្ដកន្ទុយគ្នានៅលើផ្លូវក្នុងស្រុកមួយ ក្នុងខេត្ត Gangwon ភាគឦសាននៅថ្ងៃសុក្រនេះផ្ទាល់ កាលពី​ម៉ោង​ ១​និង​២៦​នាទី​រសៀល (ម៉ោងក្នុងស្រុក)​។ ហេតុការណ៍បានកើតឡើងនៅលើផ្លូវជាតិលេ៤៤ ក្នុងទីក្រុង Hongcheon ប្រហែល ១០០ គីឡូម៉ែត្រភាគខាងកើតទីក្រុងសេអ៊ូល។ ប៉ូលិស និង​មន្ត្រី​សង្គ្រោះ​បន្ទាន់​បាន​និយាយ​ថា គ្រោះថ្នាក់នេះ​បាន​បណ្តាល​ឱ្យមនុស្ស​ ៣នាក់​រង​របួស​ធ្ងន់ និង ៧៩ នាក់​ផ្សេង​ទៀត​រង​របួស​ស្រាល។ ឡានក្រុងទាំង ៣ ត្រូវបានគេរាយការណ៍ថា បានដឹកសិស្ស និងគ្រូបង្រៀនមកពីសាលាមធ្យមមួយក្នុងទីក្រុងសេអ៊ូល

    June 16, 2023
  • អន្តរជាតិ

    គណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរបស់រុស្ស៊ីនិយាយថា ខ្លួននឹងរៀបចំការបោះឆ្នោតនៅខែកញ្ញា នៅក្នុងតំបន់ចំនួន ៤ នៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ដែលទីក្រុងមូស្គូអះអាងថាបានបញ្ចូល​ជា​ឧបសម្ព័ន្ធ រួមជាមួយនឹងប្រទេសរុស្ស៊ី។ រំលឹកដែរថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសជាឯកតោភាគីនូវការបញ្ចូលតំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson កាលពីខែកញ្ញាឆ្នាំមុន។ ជាផ្នែកមួយនៃឧបសម្ព័ន្ធរបស់ខ្លួន ទីក្រុងមូស្គូបានប្តូររូបិយប័ណ្ណក្នុងស្រុកទៅជាប្រាក់ ruble ហើយបានចេញលិខិតឆ្លងដែនសម្រាប់អ្នករស់នៅ ដោយផ្ដល់នូវសញ្ជាតិរុស្ស៊ីរបស់ពួកគេ។ ប៉ុន្តែ​រុស្ស៊ី​មិន​បាន​គ្រប់​គ្រង​ពេញ​លេញ​ក្នុង​តំបន់​ទាំង​នោះ​ទេ ហើយ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​កំពុង​បន្ត។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ទីក្រុងមូស្គូកំពុងរៀបចំការបោះឆ្នោតនៅក្នុងតំបន់ចំពេលមានការវាយលុកដ៏ធំ ដែលកំពុងបន្តដោយកងកម្លាំងអ៊ុយក្រែនក្នុងការប៉ុនប៉ងដើម្បីធ្វើឱ្យមានការរួមបញ្ចូលស្របច្បាប់៕ អត្ថបទ៖ លីដា

    June 16, 2023
  • អន្តរជាតិ

    សិង្ហបុរីនឹងដាក់ពង្រាយជាបណ្តើរៗនូវ «រ៉ូបូតល្បាត» ទូទាំងប្រទេសបន្ថែមទៀត បន្ទាប់ពីការធ្វើតេស្តសាកល្បងខ្នាតតូចអស់រយៈពេលជាង ៥ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍។ កម្លាំងប៉ូលីសសិង្ហបុរី (SPF) បានឱ្យដឹងថា រ៉ូបូតត្រូវបានដាក់ពង្រាយនៅស្ថានីយទី៤ របស់អាកាសយានដ្ឋាន Changi ចាប់តាំងពីខែមេសា ដើម្បីបង្កើនប្រតិបត្តិការល្បាតរួមគ្នាជាមួយកម្លាំងប៉ូលីស ស្របពេលដែលទីក្រុងមានប្រជាជន ៥.៦ លាននាក់មួយនេះ កំពុងខ្វះខាតកម្លាំងមនុស្ស។ រ៉ូបូតល្បាតទាំងនោះ បានបំពាក់ដោយកាមេរ៉ា ឧបករណ៍ចាប់សញ្ញា ឧបករណ៍បំពងសម្លេង អេក្រង់បង្ហាញ មុខងារព្រិចភ្នែក និងស៊ីរ៉ែន។ វាក៏បំពាក់ដោយកាមេរ៉ា ៣៦០ ដឺក្រេ ដែលផ្តល់នូវទិដ្ឋភាពគ្រប់ជ្រុងជ្រោយ ទៅមន្ត្រីក្នុងបន្ទប់ស្ថានការណ៍ ហើយបណ្តាញផ្លូវ ២ របស់វា នឹងអនុញ្ញាតឱ្យរ៉ូបូតអាចនិយាយព្រមាន ឬយាមល្បាតទីតាំងមានឧប្បត្តិហេតុណាមួយ។

    June 15, 2023
  • អន្តរជាតិ

    មនុស្សជាង ១៥០,០០០ នាក់ នៅក្នុងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ មុនពេលដែលព្យុះស៊ីក្លូនដ៏មានឥទ្ធិពលមួយ នឹងចូលមកដល់នៅថ្ងៃព្រហស្បតិ៍។ ក្រុមអ្នកព្យាករណ៍បានព្រមានថា ព្យុះស៊ីក្លូន Biparjoy ដែលមានន័យថា «គ្រោះមហន្តរាយ» នៅក្នុងភាសាបង់ក្លាដែស អាចបំផ្លាញផ្ទះសម្បែង និងដំណាំផ្សេងៗនៅក្នុងដំណើររបស់វា។ ព្យុះនឹងវាយលុករដ្ឋ Gujarat របស់ឥណ្ឌាជាលើកដំបូងនៅល្ងាចថ្ងៃព្រហស្បតិ៍ ហើយអាចនឹងធ្វើឱ្យមានការបោកបក់ខ្លាំង នៅក្បែរកំពង់ផែ Jakhau រវាង Mandvi ក្នុងរដ្ឋ Gujarat និង Keti Bandar ក្នុងខេត្ត Sindh របស់ប៉ាគីស្ថាននៅចន្លោះពេលល្ងាច។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប៉ាគីស្ថានបានព្រមានអំពីរលក ដែលមានកម្ពស់រហូតដល់

    June 15, 2023
  • អន្តរជាតិ

    កុមារាសញ្ជាតិបង់ក្លាដែស-អាមេរិកម្នាក់ ដែលមានឈ្មោះថា Kairan Quazi ត្រូវបានក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីលោក Elon Musk ជួលឱ្យក្លាយជាវិស្វករ software របស់ក្រុមហ៊ុន ដែលធ្វើឱ្យគាត់ក្លាយជាបុគ្គលិកក្មេងជាងគេបំផុត ដែលក្រុមហ៊ុនធ្លាប់បានជួលពីមុនមក។ កុមារាអាយុ ១៤ឆ្នាំរូបនេះ បានជួបសម្ភាសការងារជាមួយក្រុមការងាររបស់ SpaceX ហើយក្រោយមក គាត់ក៏បានទទួលការអញ្ចើញពីក្រុមហ៊ុន។ Quazi បាននិយាយថា គាត់មានការសប្បាយចិត្តខ្លាំងណាស់ ដែលអាចធ្វើការឱ្យក្រុមហ៊ុនដ៏ឡូយបំផុតនៅលើផែនដី ហើយមិនគិតពីអាយុរបស់គាត់។ កុមារារូបនេះ នឹងត្រូវបញ្ចប់ការសិក្សាពីមហាវិទ្យាល័យវិស្វកម្មនៃសាកលវិទ្យាល័យ Santa Clara ឆាប់ៗនេះផងដែរ ហើយគាត់ក៏ក្លាយជានិស្សិតបញ្ចប់ការសិក្សាវ័យក្មេងបំផុតរបស់សាកលវិទ្យាល័យមួយនោះ។ ឥឡូវនេះ Quazi កំពុងរៀបចំផ្លាស់ប្តូរផ្ទះរបស់គាត់ជាមួយម្ដាយ ចេញពី

    June 15, 2023
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើលិខិតមួយទៅកាន់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅក្នុងថ្ងៃខួបកំណើតគម្រប់ ៧០ឆ្នាំរបស់គាត់។ នៅក្នុងសារនោះលោក គីម បាននិយាយថា ទីក្រុងប៉េកាំងបានកសាងសង្គមប្រកបដោយសុខដុមរមនា ហើយថា អំណាចជាតិ និងជំហរអន្តរជាតិរបស់ចិនត្រូវបានពង្រឹងគួរឱ្យកត់សម្គាល់ ក្រោមការដឹកនាំដ៏ស្វាហាប់របស់លោក ស៊ី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ។ KCNA បាននិយាយជាភាសាអង់គ្លេសថា៖«សារនេះបង្ហាញពីជំនឿចិត្តថា ការតស៊ូដើម្បីភាពរុងរឿងរបស់ប្រទេសចិនប្រាកដជាទទួលបានជ័យជំនះ ដោយសារមានការដឹកនាំពីលោក ស៊ី ជីនពីង ហើយគណបក្ស និងប្រជាជននៅជុំវិញគណៈកម្មាធិការមជ្ឈិមបក្ស តែងតែនៅជាមួយគាត់ជាធ្លុងមួយ»។ សាររបស់លោក គីម បានធ្វើឡើងនៅពេលដែលកូរ៉េខាងជើងបាននិងកំពុងស្វែងរកការពង្រឹងទំនាក់ទំនងជាមួយចិន ដែលជាសម្ព័ន្ធមិត្តប្រពៃណី និងជាអ្នកផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់ខ្លួន ចំពេលមានការដាក់ទណ្ឌកម្មជាសកលលើកម្មវិធីនុយក្លេអ៊ែរ

    June 15, 2023
  • អន្តរជាតិ

    យ៉ាងហោចណាស់ ជនចំណាកស្រុកចំនួន ៧៩នាក់ បានលង់ទឹកស្លាប់ នៅពេលដែលទូកផ្ទុកលើសទម្ងន់មួយគ្រឿងបានលិចនៅក្នុងប្រទេសក្រិក។ រ៉យទ័រ និងសារព័ត៌មានផ្សេងទៀតរាយការណ៍ថា ទូកនេសាទមកពីប្រទេសលីប៊ី បានលិចនៅភាគអាគ្នេយ៍នៃប្រទេសក្រិកកាលពីថ្ងៃពុធ ហើយនៅ​លើ​ទូកមួយនោះ មានមនុស្ស​ពី ៥០០ នាក់ ទៅ ៧០០ នាក់​។ មនុស្សប្រហែល ១០០ នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យនៅប្រទេសក្រិក។ ឆ្មាំឆ្នេរសមុទ្រក្រិកបាននិយាយថា ខ្លួនបានប្រទះឃើញទូកនេសាទកាលពីថ្ងៃអង្គារ ហើយបានស្នើផ្តល់ជំនួយ ប៉ុន្តែមនុស្សនៅលើទូកបានបដិសេធជំនួយ ហើយនិយាយថា ពួកគេចង់បន្តជិះទូកឆ្ពោះទៅប្រទេសអ៊ីតាលី។ ឆ្មាំឆ្នេរសមុទ្រនិយាយថា ទូកបានក្រឡាប់ និងលិចនៅមុនថ្ងៃរះនៅថ្ងៃពុធ បន្ទាប់ពីបានរាយការណ៍បញ្ហាម៉ាស៊ីន។ អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុកនិយាយថា មនុស្សជាង ២០,០០០

    June 15, 2023
  • អន្តរជាតិ

    លោក Bill Gates ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft Corp គ្រោងនឹងជួបជាមួយប្រធានាធិបតីចិន Xi Jinping នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។ កិច្ចប្រជុំនេះនឹងក្លាយជាកិច្ចប្រជុំលើកដំបូងរបស់លោក Xi ជាមួយសហគ្រិនឯកជនបរទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ការ​ជួប​គ្នា​នេះ​អាច​ជា​ការ​ជួប​គ្នា​មួយ​ទល់​មួយ ហើយពួកគេនឹងជួបគ្នាដោយមិនផ្តល់ព័ត៌មានលម្អិត។ លោក Gates បានសរសេរនៅលើ Twitter កាលពីថ្ងៃពុធថា លោកបានទៅដល់ទីក្រុងប៉េកាំងជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៩ ហើយថាលោកនឹងជួបជាមួយដៃគូដែលធ្វើការលើបញ្ហាប្រឈមសុខភាព និងការអភិវឌ្ឍន៍សកលជាមួយនឹងមូលនិធិ Bill & Melinda

    June 15, 2023
  • អន្តរជាតិ

    អភិបាលកោះបាលីបានប្រកាសហាមប្រាមសកម្មភាពទេសចរណ៍នៅលើភ្នំ ដែលមានប្រសិទ្ធិភាពភ្លាមៗ បន្ទាប់ពីមានការកើនឡើងសកម្មភាពមិនសមរម្យពីសំណាក់អ្នកទេសចរ នៅលើកំពូលភ្នំពិសិដ្ឋរបស់ខ្លួន។ កោះនេះបានប្រកាសហាមប្រាមលើរាល់សកម្មភាពដូចជា៖ ការឡើងភ្នំគ្រប់រូបភាព សម្រាប់ភ្នំទាំង ២២ របស់កោះបាលី រួមទាំងភ្នំ Batur និងភ្នំ Agung ផងដែរ។ ពោលគឺរាល់សកម្មភាពពេញនិយមទាំងអស់ គឺមិនត្រូវបានអនុញ្ញាតទាំងភ្ញៀវទេសចរបរទេស និងក្នុងស្រុកទៀតទេ។ CNN បានរាយការណ៍ថា ការហាមឃាត់នេះធ្វើឡើងបន្ទាប់ពីរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានក្រុមជនបរទេសមួយចំនួនត្រូវបាននិរទេស និងហាមមិនឱ្យត្រឡប់ទៅប្រទេសឥណ្ឌូនេស៊ីដោយអាជ្ញាធរ។ អភិបាលលោក Wayne Coster ៖«​បម្រាម​នេះ​មាន​ជា​ធរមាន​ជា​រៀង​រហូត ហើយ​មិន​ត្រឹម​តែ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក និង​អ្នក​ស្រុក… (លើកលែង​តែ​) ពិធី​សាសនា ឬ​ការ​ដោះស្រាយ​គ្រោះ​ធម្មជាតិ»។ កោះបាលី ដែលត្រូវបានគេស្គាល់ថាជា

    June 14, 2023
  • អន្តរជាតិ

    អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចូលខ្លួនបកស្រាយ និងបដិសេធចំពោះការចោទប្រកាន់របស់សហព័ន្ធទាក់ទងនឹងករណីគ្រប់គ្រងឯកសារជាតិ នៅក្នុងអំឡុងសវនាការកាលពីថ្ងៃអង្គារ។ គួឱ្យដឹងដែរថាលោក ត្រាំ បាន​ក្លាយ​ជា​​ប្រធានាធិបតី​អាមេរិកដំបូងគេ ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋពីតុលាការសហព័ន្ធ។ នេះ​មិន​មែន​ជា​លើក​ទី​មួយទេ ដែល​លោក ដូណាល់ ត្រាំ បានបដិសេធចំពោះការចោទប្រកាន់នានានៅឆ្នាំនេះ។ កាលពីប៉ុន្មានរយៈមុន លោកក៏ប្រឈមមុខនឹងតុលាការក្រុងញូវយ៉ក ពាក់ព័ន្ធនឹងករណីទូទាត់ប្រាក់ទៅឱ្យតារាសិចម្នាក់។ លោក ត្រាំ តែងបាននិយាយម្តងហើយម្តងទៀតអំពីភាពស្អាតស្អំរបស់គាត់ ហើយបានចោទប្រកាន់រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន ថាបានកំណត់គោលដៅលើគាត់៕ អត្ថបទ៖ លីដា ប្រភព៖ CGTN

    June 14, 2023