- autoadmin
- អន្តរជាតិ
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់ការចោទប្រកាន់របស់សហព័ន្ធប្រឆាំងនឹងគាត់ ដោយបាននិយាយថា វាគួរឱ្យអស់សំណើច និងគ្មានមូលដ្ឋានច្បាស់លាស់ នៅក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់គាត់ ចាប់តាំងពីការចោទប្រកាន់ត្រូវបានប្រកាស។ កាលពីថ្ងៃសុក្រថ្មីៗនេះ តុលាការសហព័ន្ធបានចោទប្រកាន់អតីតប្រធានាធិបតីរូបនេះចំនួន ៣៧ ករណី រួមទាំងការរក្សាទុកព័ត៌មានការពារជាតិដោយចេតនា។ នៅឯសន្និបាតរបស់គណបក្សសាធារណរដ្ឋនៅរដ្ឋ Georgia ភាគខាងត្បូងកាលពីថ្ងៃសៅរ៍លោក ត្រាំ បានអះអាងពីភាពគ្មានកំហុសរបស់គាត់ ហើយបានចោទប្រកាន់ប្រធានាធិបតី ចូ បៃដិន ពីការព្យាយាមធ្វើឱ្យខូចដល់យុទ្ធនាការប្រធានាធិបតីរបស់គាត់សម្រាប់ឆ្នាំ២០២៤។ លោក ត្រាំ បាននិយាយថា៖«ការចោទប្រកាន់ដ៏គួរឱ្យអស់សំណើច និងគ្មានមូលដ្ឋានលើខ្ញុំ ដោយនាយកដ្ឋានអយុត្តិធម៌ (Department of Injustice) របស់រដ្ឋបាល បៃដិន គឺជាការរំលោភបំពានអំណាចដ៏គួរឱ្យរន្ធត់បំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់យើង»។
June 11, 2023 - អន្តរជាតិ
ទូរទស្សន៍ NHK បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា យន្តហោះដឹកអ្នកដំណើរចំនួន ២គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ EVA Air និង Thai Airways បានប៉ះទង្គិចគ្នានៅក្បែរផ្លូវតាក់ស៊ីសម្រាប់ដឹកភ្ញៀវ នៅម៉ោងប្រហែល ១១ ព្រឹក ក្នុងអាកាសយានដ្ឋានអន្តរជាតិ Haneda។ ឥឡូវនេះ ការិយាល័យអាកាសចរណ៍តូក្យូនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ (MLIT) កំពុងធ្វើការ ដើម្បីបញ្ជាក់ព័ត៌មានលម្អិតនៃស្ថានភាពនេះ។ ក្នុងហេតុការណ៍នោះ មានអ្នកដំណើរ និងអាកាសយានិកចំនួន ២០៧ នាក់ កំពុងនៅលើយន្តហោះ EVA Air ខណៈ ២៦៤
June 10, 2023 - អន្តរជាតិ
តុលាការសហព័ន្ធអាមេរិកក្នុងរដ្ឋផ្លរីដា បានដាក់ការចោទប្រកាន់ជាសាធារណៈប្រឆាំងនឹងអតីតប្រធានាធិបតី ដូណាល់ ត្រាំ ពីលាក់ទុកឯកសារចាត់ថ្នាក់ បន្ទាប់ពីលោកបានចាកចេញពីតំណែង។ ឯកសារតុលាការកាលពីថ្ងៃសុក្រ បានរៀបរាប់លម្អិតអំពីបទឧក្រិដ្ឋចំនួន ៣៧ ករណី ប្រឆាំងនឹងលោក ដូណាល់ ត្រាំ។ ទាំងនោះរួមមាន៖ «ការរក្សាទុកព័ត៌មានការពារជាតិដោយចេតនា» ដែលសំដៅទៅលើការរក្សាទុកឯកសារ ដែលបានចាត់ថ្នាក់ដោយគ្មានការអនុញ្ញាតរបស់គាត់។ តុលាការបាននិយាយថា ឯកសារទាំងនោះរួមមានព័ត៌មានអំពីសមត្ថភាពយោធា ឬនុយក្លេអ៊ែររបស់បរទេស និងសហរដ្ឋអាមេរិក។ អតីតប្រធានាធិបតីក៏ប្រឈមនឹងការចោទប្រកាន់ពីបទសមគំនិតដើម្បីរារាំងយុត្តិធម៌ សម្រាប់ការផ្លាស់ទីឯកសារដែលបានចាត់ថ្នាក់ ដើម្បីលាក់ឯកសារនោះពីអ្នកស៊ើបអង្កេត។ FBI បានរឹបអូសវាពីចេញពីវីឡា Mar-a-Lago របស់លោក ត្រាំ ក្នុងរដ្ឋ Florida កាលពីខែសីហាឆ្នាំមុន។ លោក ត្រាំ
June 10, 2023 - អន្តរជាតិ
កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺលោកស្រី ភែថងថាន ស៊ីណាវ៉ាត្រា បាននិយាយថា ឪពុករបស់លោកស្រីនឹងត្រឡប់មកប្រទេសថៃវិញ ហើយក៏យល់ព្រមប្រឈមនឹងដំណើរការផ្លូវច្បាប់។ លោកស្រីបានធ្វើការលើកឡើងបែបនេះ ដើម្បីជាការឆ្លើយតបនឹងការប្រកាសរបស់លោក ថាក់ស៊ីន តាមបណ្តាញសង្គមថា គាត់ចង់ត្រឡប់ទៅផ្ទះវិញដើម្បីជួបចៅថ្មីរបស់គាត់។ លោកស្រី ភែថងថាន បានជឿជាក់ថា ឪពុករបស់លោកស្រីចង់វិលត្រឡប់មកវិញក្នុងខែកក្កដា ព្រោះវាជាខែកំណើតរបស់គាត់។ លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រា បាននិយាយថា គ្រួសារស៊ីណាវ៉ាត្រានឹងជួយសម្រួលដល់ការវិលត្រឡប់របស់លោក ថាក់ស៊ីន ដូចជាតាមរយៈបដិសណ្ឋារកិច្ច និងសន្តិសុខជាដើម។ លោកស្រីបាននិយាយថា៖ «យើងត្រូវតាមដានស្ថានការណ៍ព្រោះយើងជឿថា ការវិលត្រឡប់របស់ឪពុកខ្ញុំនឹងក្លាយជាបញ្ហាធំ»។ លោកស្រីក៏បានបញ្ជាក់ពីការលើកឡើងរបស់លោកឪពុកថា គាត់សុខចិត្តវិលទៅកាន់ប្រទេសថៃ និងចូលខ្លួនក្នុងដំណើរការតុលាការ មិនថាអ្នកណាកំពុងដឹកនាំរដ្ឋាភិបាលនោះទេ។ រំលឹកដែរថា លោកថាក់ស៊ីន បានរស់នៅនិរទេសខ្លួនតាំងពីឆ្នាំ២០០៨ ដោយចំណាយពេលភាគច្រើននៅក្នុងទីក្រុងឌូបៃ
June 10, 2023 - អន្តរជាតិ
ប្រទេសចិនចង់ដាក់ការរឹតត្បឹតលើការប្រើប្រាស់សេវាកម្មចែករំលែកឯកសារតាមដូចជា៖ AirDrop និង Bluetooth នៅក្នុងការផ្លាស់ប្តូរថ្មីមួយ ដែលនឹងពង្រីកការរារាំង censorship របស់ខ្លួនថែមទៀត។ និយតករអ៊ីនធឺណិតជាតិចិន កាលពីថ្ងៃអង្គារបានចាប់ផ្តើមការពិគ្រោះរយៈពេល ១ខែ លើសំណើដែលនឹងធ្វើឱ្យមានការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានខុសច្បាប់ និងអ្វីដែលពួកគេយល់ថាមិនគប្បី។ ប៉ុន្តែសកម្មជនបារម្ភថា វានឹងរារាំងសមត្ថភាពរបស់ពួកគេក្នុងការប្រមូលមនុស្ស ឬចែករំលែកព័ត៌មាន។ Bluetooth , AirDrop និងសេវាកម្មចែករំលែកឯកសារបែបនេះ គឺជាឧបករណ៍ដ៏សំខាន់នៅក្នុងប្រទេសចិន ដើម្បីគេចចេញពីការគ្រប់គ្រងរបស់រដ្ឋាភិបាលចិន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលតែងតែងាកទៅរក AirDrop ដើម្បីរៀបចំ និងចែករំលែកការទាមទារនយោបាយរបស់ពួកគេ។ AirDrop មានប្រជាប្រិយភាពជាពិសេសក្នុងចំណោមសកម្មជន ព្រោះវាពឹងផ្អែកលើការតភ្ជាប់ Bluetooth រវាងឧបករណ៍ជិតៗ ដែលអនុញ្ញាតឱ្យពួកគេចែករំលែកព័ត៌មានជាមួយអ្នកដទៃ ដោយមិនបង្ហាញព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់ពួកគេ
June 9, 2023 - អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានអំពាវនាវឱ្យអង្គការអន្តរជាតិជួយជាបន្ទាន់ ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ដ៏ធំ ដែលបណ្តាលមកពីការបាក់ទំនប់នៅភាគខាងត្បូងអ៊ុយក្រែន។ នៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធ លោក Zelenskyy បាននិយាយថា មនុស្សជាង ២,០០០ នាក់ ត្រូវបានជួយសង្គ្រោះដោយយោធា និងសេវាកម្មពិសេសរបស់ប្រទេសអ៊ុយក្រែន។ ប៉ុន្តែលោកបាននិយាយថា ស្ថានភាពនៅក្នុងតំបន់ Kherson ដែលកាន់កាប់ដោយរុស្ស៊ីគឺរងគ្រោះមហន្តរាយយ៉ាងខ្លាំង។ គាត់បានរិះគន់រុស្ស៊ីចំពោះការបោះបង់ចោលមនុស្សនៅទីនោះក្នុង «លក្ខខណ្ឌដ៏គួរឱ្យភ័យខ្លាច» ដោយបន្ថែមថា វានៅមិនអាចកំណត់បានថា តើមនុស្សប៉ុន្មាននាក់ក្នុងទឹកដីដែលរុស្ស៊ីបានកាន់កាប់មួយនោះ អាចនឹងស្លាប់ដោយគ្មានការជួយសង្គ្រោះ ទឹកស្អាត អាហារ និងការថែទាំវេជ្ជសាស្ត្រ។ លោក Zelenskyy បាននិយាយថា កិច្ចខិតខំប្រឹងប្រែងទ្រង់ទ្រាយធំគឺចាំបាច់។ លោកបាននិយាយថា អង្គការអន្តរជាតិ
June 8, 2023 - អន្តរជាតិ
អាជ្ញាធរនៃប្រទេសអូទ្រីសបាននិយាយថា អ្នកដំណើរប្រមាណ ២០០នាក់ នៅក្នុងប្រទេសអូទ្រីស ត្រូវបានជម្លៀសចេញកាលពីថ្ងៃពុធ បន្ទាប់ពីរថភ្លើងដែលពួកគេកំពុងជិះបានឆេះនៅក្នុងផ្លូវរូងក្រោមដី។ ប៉ូលិសក្នុងតំបន់បានប្រាប់ AFP ថា អ្នកដំណើរប្រហែល ៤៥ នាក់ បានរងរបួសស្រាលនៅក្នុងឧបទ្ទវហេតុនេះ ដែលទំនងជាបណ្ដាលមកពីការស្រូបផ្សែង។ រថភ្លើងបានចេញដំណើរទៅកាន់ទីក្រុង Hamburg និងទីក្រុង Amsterdam ហើយក៏មានបញ្ហាដាច់ខ្សែភ្លើង ស្របពេលដែលវាកំពុងកាត់ផ្លូវរូងក្រោមដីមួយ នៅជិតទីក្រុង Innsbruck នៅតំបន់ Austrian Alps កាលពីល្ងាចថ្ងៃពុធ នេះបើតាមអ្នកនាំពាក្យរបស់ប្រតិបត្តិករផ្លូវដែកអូទ្រីស OeBB បានប្រាប់ AFP ។ អ្នកនាំពាក្យបាននិយាយថា រថភ្លើងដែលដឹកអ្នកដំណើរមួយនោះ ក៏កំពុងដឹកជញ្ជូនរថយន្តផងដែរ
June 8, 2023 - SEA GAMES
កីឡាការិនីជម្រើសជាតិកម្ពុជា ស្រួង ភាវី ដែលជាម្ចាស់មេដាយមាសលើវិញ្ញាសាប៊ីយ៉ាការ៉ុម ៣បាំង នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ថ្មីៗនេះបានជួយសាងសង់អាគារសិក្សា ១ខ្នង ដែលមាន ៤បន្ទប់ និងកុំព្យូទ័រចំនួន ១០គ្រឿង ដល់ សាលាបឋមសិក្សាមាន់ដប់ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ជាមួយគ្នានេះ គាត់ក៏បានចែកសម្លៀកបំពាក់ ថ្នាំទម្លាក់សត្វល្អិតដល់សិស្សទាំងអស់ចំនួន ៦៤២នាក់ និងមាតាបិតាសិស្សចំនួន ១៨០ នាក់ផងដែរ នេះបើតាមការបង្ហោះដោយ ស្រុក ខ្ញុំ – Srok khnom ៕ ប្រភព៖ ស្រុក ខ្ញុំ –
June 8, 2023 - អន្តរជាតិ
ថៃ៖ គណបក្សចលនាឆ្ពោះទៅមុខ (MFP) បានបដិសេធទាំងស្រុងចំពោះរបាយការណ៍ដែលថា ខ្លួនមានគោលនយោបាយបណ្តេញពលករចំណាកស្រុកចេញពីប្រទេសថៃ ជាពិសេសគឺពលករដែលមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand។ គណបក្សទើបជាប់ឆ្នោតនេះបានបញ្ជាក់ថា ពលករបរទេសមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចថៃ ជាពិសេសនៅក្នុងឧស្សាហកម្ម ហើយពួកគេមានតែចង់បង្កលក្ខណៈងាយស្រួលបន្ថែមទៀត ដល់ជនបរទេសទៅធ្វើការនៅប្រទេសថៃ និងពង្រីកសិទ្ធិទទួលបានការការពារការងារ ដោយមិនគិតពីសញ្ជាតិ។ MFP បានសរសេរនៅលើបណ្ដាញសង្គមរបស់ខ្លួនថា៖«គណបក្សឆ្ពោះទៅមុខបដិសេធយ៉ាងដាច់អហង្ការនូវរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលចោទប្រកាន់ថា គណបក្សមានគោលនយោបាយធ្វើមាតុភូមិនិវត្តន៍ពលករចំណាកស្រុកមកពីប្រទេសជិតខាង»។ គណបក្ស MFP យល់ពីតម្លៃពលករបរទេសនៅក្នុងប្រទេសថៃ ហើយការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសថៃនឹងមិនទទួលបានជោគជ័យទេ បើគ្មានកម្លាំងពីពលករចំណាកស្រុក។ MFP ប្ដេជ្ញានឹងផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូអាស៊ាន ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ច និងលើកកម្ពស់សិទ្ធិនៅក្នុងតំបន់៕ អត្ថបទ៖ លីដា
June 8, 2023 - អន្តរជាតិ
ក្រសួងការពារជាតិរុស្ស៊ី និងចិនបានប្រកាសថា យន្តហោះយោធារបស់ពួកគេបានធ្វើការល្បាតតាមអាកាសរួមគ្នាលើសមុទ្រជប៉ុន និងសមុទ្រចិនខាងកើត។ ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃពុធបានចេញផ្សាយវីដេអូនៃយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់ប្រទេសទាំង ២ ដែលកំពុងហោះហើរនៅភាគខាងលិចប៉ាស៊ីហ្វិក នេះបើតាមនេះបើតាមការឱ្យដឹងពីទូរទស្សន៍ជប៉ុន NHK។ ក្រសួងបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ Tupolev-95 របស់រុស្ស៊ី និងយន្តហោះចម្បាំង Sukhoi-35 និងយន្តហោះទម្លាក់គ្រាប់បែក Xian H-6K របស់ចិន និងយន្តហោះចម្បាំង Shenyang J-11B បានចូលរួមក្នុងការហោះហើរ ដែលមានរយៈពេលប្រហែល ៨ ម៉ោង។ ខ្លួនក៏បាននិយាយដែរថា យន្តហោះរុស្ស៊ីបានហោះឡើង និងចុះចតពីអាកាសយានដ្ឋានចិន។ ក្រសួងបាននិយាយថា យន្តហោះនៃប្រទេសទាំង ២ បានអនុវត្តយ៉ាងតឹងរ៉ឹងជាមួយនឹងច្បាប់អន្តរជាតិ ហើយថាមិនមានការរំលោភលើដែនអាកាសរបស់រដ្ឋបរទេសនោះទេ។
June 8, 2023












