autoadmin
  • អន្តរជាតិ

    កំពូលកីឡាករបាល់ទាត់ Lionel Messi បានបញ្ចប់មន្ទិលសង្ស័យអំពីអនាគតរបស់គាត់ ដោយបាននិយាយថា គាត់នឹងចូលរួមជាមួយក្លឹប Inter Miami របស់លោក David Beckham។ ពាក្យចចាមអារ៉ាមជាច្រើនបានកើតឡើងថា ម្ចាស់ជើងឯក World Cup 2022 គ្រោងនឹងត្រឡប់ទៅអតីតក្លឹប Barcelona ឬប្តូរប្រាក់ទៅអារ៉ាប៊ីសាអូឌីត ប៉ុន្តែនៅទីបំផុត គាត់បានសម្រេចចិត្តចាកចេញពីទឹកដីអឺរ៉ុបតែម្តង នេះបើតាមការឱ្យដឹងពី LiveScore។ Messi បានជ្រើសរើសធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក បើទោះបីជាក្លឹប Miami ដែលជាសហកម្មសិទ្ធិរបស់អតីតវីរកីឡាកររបស់ក្លឹប Manchester United កំពុងនៅបាតតារាងនៃក្របខណ្ឌ Major League Soccer’s

    June 8, 2023
  • SEA GAMES

    សូមអបអរសាទរដល់ កីឡាករ វ៉ាន់ សុចិន ដែលបានឈ្នះមេដាយមាស ប្រភេទកីឡាប៉ារ៉ាអត្តពលកម្ម វិញ្ញាសាលោតកម្ពស់ T46 ក្នុងព្រឹត្ដិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕ ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

    June 7, 2023
  • អន្តរជាតិ

    មន្ត្រីពេទ្យសត្វពិភពលោក និងសហរដ្ឋអាមេរិកបាននិយាយថា វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិក (African swine fever) ដែលកំពុងត្រូវបានធ្វើតេស្តនៅក្នុងប្រទេសវៀតណាម បានឈានជិតដល់ការអនុម័តជាផ្លូវការហើយ នៅក្នុងអ្វីដែលនឹងក្លាយជារបកគំហើញដ៏សំខាន់បំផុតមួយ ដើម្បីដោះស្រាយជំងឺសត្វដ៏សាហាវ ដែលតែងតែបំផ្លាញកសិដ្ឋានចិញ្ចឹមជ្រូកទូទាំងពិភពលោកមួយនេះ។ វ៉ាក់សាំងទី១ មានឈ្មោះថា NAVET-ASFVAC ដែលជាការសហការគ្នាបង្កើតឡើងដោយក្រុមហ៊ុនវៀតណាម NAVETCO និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ វ៉ាក់សាំងទី២ មានឈ្មោះថា AVAC ASF LIVE ដែលត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវអាមេរិក និងធ្វើពាណិជ្ជកម្មដោយក្រុមហ៊ុនវៀតណាម AVAC។ វ៉ាក់សាំងទាំង ២ ត្រូវបានសាកល្បងនៅក្នុងប្រទេសវៀតណាម ដោយសារតែជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនសូវមានការផ្ទុះឡើងនៅសហរដ្ឋអាមេរិកនោះទេ ស្របពេលដែលការធ្វើតេស្ដនៅប្រទេសចិន ក៏មានភាពលំបាកដោយសារទិន្នន័យមានកម្រិត។ប្រទេសវៀតណាមបានអនុម័តឱ្យមានការសាកល្បងវ៉ាក់សាំង NAVET-ASFVAC និង AVAC ASF

    June 7, 2023
  • SEA GAMES

    បើតាមការបង្ហោះពី ព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា 2023 បានឱ្យដឹងថា ម្ចាស់មេដាយមាសគុនខ្មែរ រឿង សោភ័ណ្ឌ ត្រូវបានដំឡើងឋានន្តរសក្ដិពីថ្នាក់អនុសេនីយ៍ឯក ទៅថ្នាក់វរៈសេនីយ៍ត្រី បន្ទាប់ពីទទួលបានមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ ២០២៣ ៕ ប្រភព៖ ព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា 2023

    June 7, 2023
  • អន្តរជាតិ

    លោក Siti Nurbaya Bakar រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងព្រៃឈើរបស់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទ ទី០៥ ខែមិថុនាបាននិយាយថា ប្រទេសឥណ្ឌូនេស៊ីនឹងចាប់ផ្តើមដាក់បម្រាមលើផលិតផលផ្លាស្ទិកប្រើតែមួយដង (single-use) នៅចុងឆ្នាំ២០២៩។ នៅពេលនោះ ក្រុមហ៊ុនផលិតក៏ត្រូវមានកាតព្វកិច្ចកាត់បន្ថយការប្រើប្រាស់វេចខ្ចប់ប្លាស្ទិកចំនួន ៣០% ផងដែរ។ លោក Siti Nurbaya បាននិយាយថា ការហាមប្រាមនឹងរួមបញ្ចូល ថង់ផ្លាស្ទិកដែលប្រើតែមួយដង បំពង់បឺតផ្លាស្ទិច និងប្រដាប់កាត់ប្លាស្ទិក ខណៈដែលការប្រើប្រាស់ប្រអប់ស្នោ styrofoams វេចខ្ចប់អាហារក៏នឹងត្រូវហាមឃាត់ផងដែរ។ រដ្ឋមន្ត្រីរូបនេះ បាននិយាយថា៖«នេះគឺជាមធ្យោបាយដោះស្រាយជាមួយកាកសំណល់វេចខ្ចប់ដែលពិបាកក្នុងការប្រមូល មិនមានតម្លៃសន្សំសំចៃ ពិបាកក្នុងការកែច្នៃឡើងវិញ និងមានសក្តានុពលក្នុងការបំពុលបរិស្ថាន»។ ជម្រាបដែរថា ការសិក្សា និងរបាយការណ៍ជាច្រើន

    June 7, 2023
  • SEA GAMES

    សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports Federation Cambodia) នាល្ងាចថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសធ្វើការផ្អាកសកម្មភាពក្នុងវិស័យកីឡាអេឡិចត្រូនិករបស់លោក តែ តេកហេង  ដែលជាប្រធានក្រុម Burn X Flash ចំពោះអាកប្បកិរិយាមិនសមរម្យ នៅអំឡុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កន្លងទៅនេះ។ សហព័ន្ធបានសរសេរថា៖«សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ពាក់ព័ន្ធទៅនឹងការផ្អាកសកម្មភាពក្នុងវិស័យកីឡាអេឡិចត្រូនិករបស់ លោក តែ តេកហេង (Lee Xin) រយៈពេល ៦ខែ ទៅលើករណីលើកស្បែកជើងពេលកំពុងផ្សាយផ្ទាល់ ក្នុងកំឡុងការប្រកួតរវាងកម្ពុជា និងម៉ាឡេស៊ី វិញ្ញាសារ Mobile Legends: Bang Bang

    June 6, 2023
  • អន្តរជាតិ

    គណៈកម្មការមូលបត្ររបស់សហរដ្ឋអាមេរិក (SEC) បានចោទប្រកាន់វេទិកាទិញដូររូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតគឺ Binance ពីបទបានធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងផ្តល់សេវាដោយខុសច្បាប់ដោយគ្មានការអនុញ្ញាត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន DW។ ជាមួយគ្នានេះ នាយកប្រតិបត្តិលោក Changpeng Zhao ក៏ត្រូវបានចោទប្រកាន់នឹងករណីផ្សេងទៀត ពាក់ព័ន្ធនឹងការបោកប្រាស់ និងទំនាស់ផលប្រយោជន៍ផងដែរ។ SEC បានសរសេរនៅលើបណ្ដាញ Twitter អំពីការសម្រេចចិត្តរបស់ខ្លួនក្នុងការចោទប្រកាន់ Binance Holdings Ltd. (Binance) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក, BAM Trading Services Inc. និងស្ថាបនិករបស់ពួកគេ គឺលោក Changpeng Zhao ជាមួយនឹងការបំពានច្បាប់សន្តិសុខជាច្រើន។ ចំណាត់ការផ្លូវច្បាប់នេះកើតឡើងបន្ទាប់ពីមានការស៊ើបអង្កេតជាច្រើនឆ្នាំ ដោយអាជ្ញាធរសហរដ្ឋអាមេរិក។ នៅក្នុងខែមីនា

    June 6, 2023
  • អន្តរជាតិ

    យោធាអ៊ុយក្រែនបានប្រកាសកាលពីថ្ងៃអង្គារថា ទំនប់វារីអគ្គិសនី Kakhovka ដែលស្ថិតនៅលើទន្លេ Dnipro ក្នុងតំបន់ Kherson ភាគខាងត្បូង ត្រូវបានបំផ្លាញដោយសារការផ្ទុះមួយ។ អភិបាល​ស្រុក​ម្នាក់​និយាយ​ថា ​អ្នក​ស្រុក​បាន​ចាប់​ផ្តើម​ជម្លៀស​ចេញ ខណៈ​ទឹក​ដ៏​ច្រើន​កំពុង​ហូរ​ចុះ​មក​ក្រោម។ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទំនប់ទឹកមួយនោះស្ថិតនៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្ស៊ី ហើយគឺជាអ្នកផ្គត់ផ្គង់ទឹកត្រជាក់ ដល់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ។ ភាគី​អ៊ុយក្រែន​អះអាង​ថា កម្លាំង​រុស្ស៊ី​បាន​បំផ្លាញ​ទំនប់​វារីអគ្គិសនីមួយនោះ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក៏បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិរបស់លោកភ្លាមៗ ដើម្បីពិភាក្សាអំពីបញ្ហានេះ៕   អត្ថបទ៖ លីដា ប្រភព៖ NHK

    June 6, 2023
  • អន្តរជាតិ

    បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា អតីតអនុប្រធានាធិបតីអាមេរិកលោក Mike Pence កាលពីថ្ងៃច័ន្ទបានប្រកាសថា គាត់នឹងឈរឈ្មោះប្រជែងធ្វើជាបេក្ខភាពប្រធានាធិបតី របស់គណបក្សសាធារណរដ្ឋឆ្នាំ២០២៤។ ក្រុមឃោសនារបស់លោក Pence ក៏បានដាក់ការប្រកាសនេះ ទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធរួចរាល់ហើយ។ លោក Pence ដែលមានអាយុ ៦៣ឆ្នាំ គ្រោងនឹងចាប់ផ្តើមយុទ្ធនាការរបស់គាត់ជាផ្លូវការជាមួយនឹងវីដេអូ សុន្ទរកថា និងព្រឹត្តិការណ៍នៅទីក្រុងក្នុងរដ្ឋ Iowa នៅថ្ងៃពុធ។ មានន័យថា គាត់ពេលនេះគឺជាគូប្រជែងរបស់លោក Donald Trump ដែល​​គាត់ធ្លាប់​បម្រើការឱ្យរយៈពេល ៤​ឆ្នាំ​ ពី​ឆ្នាំ ២០១៧-២១។ ការស្ទង់មតិភាគច្រើនបង្ហាញថា លោក Pence ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ឆ្ងាយ

    June 6, 2023
  • អន្តរជាតិ

    អ៊ុយក្រែននឹងត្រូវប្រឈមមុខគ្នាជាមួយរុស្ស៊ី នៅឯតុលាការកំពូលរបស់អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារ ទី០៦ ខែមិថុនា ដើម្បីចោទប្រកាន់ដ៏ជូរចត់របស់ខ្លួន ចំពោះការគាំទ្រពួកឧទ្ទាមគាំទ្ររបស់ទីក្រុងម៉ូស្គូអស់រយៈពេលជាច្រើនឆ្នាំ មុនពេលការលុកលុយពេញលក្ខណៈកាលពីឆ្នាំមុន។ ទីក្រុងកៀវ និង ម៉ូស្គូ នឹងផ្តល់អំណះអំណាងរបស់ពួកគេដល់ចៅក្រមនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ក្នុងសំណុំរឿងមួយដែលត្រូវបានចាប់ផ្តើមដោយអ៊ុយក្រែនកាលពីឆ្នាំ២០១៧។ ចាប់តាំងពីពេលនោះមក អ៊ុយក្រែនបានដាក់ពាក្យបណ្ដឹងដាច់ដោយឡែកមួយ ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២២ ដោយចោទប្រកាន់ទីក្រុងម៉ូស្គូពីបទរៀបចំផែនការប្រល័យពូជសាសន៍។ ICJ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេធាវីភាគីអ៊ុយក្រែននឹងនិយាយ នៅថ្ងៃអង្គារចាប់ពីម៉ោង ១០ ព្រឹកម៉ោងក្នុងស្រុក ខណៈដែលប្រទេសរុស្ស៊ីនឹងថ្លែងទៅកាន់តុលាការនៅថ្ងៃព្រហស្បតិ៍។ បន្ទាប់មកអ៊ុយក្រែននឹងឆ្លើយតបនៅថ្ងៃទី១២ ខែមិថុនា និងរុស្ស៊ីនៅថ្ងៃទី១៤ ខែមិថុនា។ ICJ ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ ​ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​ប្រទេស​សមាជិក​របស់​អង្គការ​សហ​ប្រជាជាតិ។

    June 6, 2023