ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កំពូលកីឡាករ Lionel Messi នឹងចាកចេញពីទឹកដីអឺរ៉ុប ហើយចូលរួមជាមួយក្លឹប Inter Miami របស់លោក David Beckham

    BY autoadmin June 8, 2023
    កំពូលកីឡាករ Lionel Messi នឹងចាកចេញពីទឹកដីអឺរ៉ុប ហើយចូលរួមជាមួយក្លឹប Inter Miami របស់លោក David Beckham

    កំពូលកីឡាករបាល់ទាត់ Lionel Messi បានបញ្ចប់មន្ទិលសង្ស័យអំពីអនាគតរបស់គាត់ ដោយបាននិយាយថា គាត់នឹងចូលរួមជាមួយក្លឹប Inter Miami របស់លោក David Beckham។ ពាក្យចចាមអារ៉ាមជាច្រើនបានកើតឡើងថា ម្ចាស់ជើងឯក World Cup 2022 គ្រោងនឹងត្រឡប់ទៅអតីតក្លឹប Barcelona ឬប្តូរប្រាក់ទៅអារ៉ាប៊ីសាអូឌីត ប៉ុន្តែនៅទីបំផុត គាត់បានសម្រេចចិត្តចាកចេញពីទឹកដីអឺរ៉ុបតែម្តង នេះបើតាមការឱ្យដឹងពី LiveScore

    Messi បានជ្រើសរើសធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក បើទោះបីជាក្លឹប Miami ដែលជាសហកម្មសិទ្ធិរបស់អតីតវីរកីឡាកររបស់ក្លឹប Manchester United កំពុងនៅបាតតារាងនៃក្របខណ្ឌ Major League Soccer’s Eastern Conference ក៏ដោយ។ Messi ដែលមានអាយុ ៣៥ឆ្នាំ នឹងក្លាយជាអ្នកចាប់អារម្មណ៍នៅអាមេរិក ស្របពេលដែលកិច្ចព្រមព្រៀងនៅក្លឹប Paris Saint-Germain របស់គាត់ផុតកំណត់នៅចុងខែនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Livescore

    Share This Post: