អន្តរជាតិ

អតីតអនុប្រធានាធិបតីអាមេរិកជំនាន់លោក ដូណាល់ ត្រាំ ប្រកាសនឹងឈរឈ្មោះប្រជែងធ្វើជាបេក្ខភាពប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ

BY
autoadmin
June 6, 2023

បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា អតីតអនុប្រធានាធិបតីអាមេរិកលោក Mike Pence កាលពីថ្ងៃច័ន្ទបានប្រកាសថា គាត់នឹងឈរឈ្មោះប្រជែងធ្វើជាបេក្ខភាពប្រធានាធិបតី របស់គណបក្សសាធារណរដ្ឋឆ្នាំ២០២៤។ ក្រុមឃោសនារបស់លោក Pence ក៏បានដាក់ការប្រកាសនេះ ទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធរួចរាល់ហើយ។

លោក Pence ដែលមានអាយុ ៦៣ឆ្នាំ គ្រោងនឹងចាប់ផ្តើមយុទ្ធនាការរបស់គាត់ជាផ្លូវការជាមួយនឹងវីដេអូ សុន្ទរកថា និងព្រឹត្តិការណ៍នៅទីក្រុងក្នុងរដ្ឋ Iowa នៅថ្ងៃពុធ។ មានន័យថា គាត់ពេលនេះគឺជាគូប្រជែងរបស់លោក Donald Trump ដែល​​គាត់ធ្លាប់​បម្រើការឱ្យរយៈពេល ៤​ឆ្នាំ​ ពី​ឆ្នាំ ២០១៧-២១។ ការស្ទង់មតិភាគច្រើនបង្ហាញថា លោក Pence ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ឆ្ងាយ ជាមួយនឹងការគាំទ្រតិចតួច៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: