- autoadmin
- SEA GAMES
អបអរសាទរកីឡាករ ឈុន ពន់ ដែលបានឈ្នះមេដាយសំរឹទ្ធ ប្រភេទកីឡាប៉ារ៉ាអត្តពលកម្ម លើវិញ្ញាសា ប្រណាំងរទេះ T53 ចំងាយ១០០ម៉ែត្រ ក្នុងព្រឹត្ដិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នេះបើតាមការបង្ហោះរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់គាត់៕ ប្រភព៖ Hun Manet – C.O.Army Office
June 5, 2023 - អន្តរជាតិ
អ្នកទេសចរដែលទៅលេងនៅទីក្រុង Da Nang របស់ប្រទេសវៀតណាម អាចកំណត់ទីតាំងបង្គន់សាធារណៈបានយ៉ាងងាយស្រួល បន្ទាប់ពីទីក្រុងនេះ បានដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទ Danang Smart City។ លោក Tran Ngoc Thach អនុប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងរបស់ទីក្រុងបាននិយាយថា ដើម្បីស្វែងរកបង្គន់សាធារណៈដោយឥតគិតថ្លៃ អ្នកស្រុក និងអ្នកទេសចរ អាចទាញយកកម្មវិធី Danang Smart City យកមកប្រើប្រាស់តាមតម្រូវការបាន។ ទីតាំងបង្គន់សាធារណៈចំនួន ២៩៤ ត្រូវបានដាក់នៅលើកម្មវិធីនោះ ហើយវាក៏មានការបង្ហាញពីចម្ងាយនៃទីតាំងបង្គន់ផងដែរ។ ក្នុងខែមីនាឆ្នាំនេះ គណៈកម្មាធិការប្រជាជនស្រុក Son Tra បានដាក់ពង្រាយគំរូ «Comfort
June 5, 2023 - អន្តរជាតិ
ថៃ៖ មនុស្សរាប់ម៉ឺននាក់មកពីជុំវិញពិភពលោក រួមទាំងមេដឹកនាំរបស់គណបក្សឆ្ពោះទៅមុខ និងគណបក្សភឿថៃ បានចូលរួមប្រារព្ធ «Bangkok Pride Parade 2023» កាលពីថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣។ Pride Month ត្រូវបានគេប្រារព្ធនៅទូទាំងពិភពលោក ហើយបច្ចុប្បន្នវាត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងខែមិថុនា ដើម្បីរំលឹកដល់ការបះបោរ Stonewall ឆ្នាំ១៩៦៩ នៅទីក្រុង Manhattan ទីក្រុងញូវយ៉ក នៅពេលដែល LGBTQ+ ប្រឈមមុខនឹងការរើសអើង និងការគៀបសង្កត់ជាប្រព័ន្ធ។ Bangkok Pride Parade 2023 កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមពីផ្លូវប្រសព្វ Pathumwan
June 5, 2023 - អន្តរជាតិ
មគ្គុទ្ទេសក៍ឡើងភ្នំជើងចាស់ម្នាក់ កាលពីថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣ បាននិយាយថា អ្នកឡើងភ្នំដែលខ្សោយត្រូវបានដឹកនាំការឡើងលើភ្នំអេវឺរេស ដោយប្រតិបត្តិករបេសកកម្មដែលមានបទពិសោធន៍មិនគ្រប់គ្រាន់ ហើយវាកំពុងបង្កជាបញ្ហាយ៉ាងច្រើន បន្ទាប់ពីរដូវកាលឡើងភ្នំដ៏គ្រោះថ្នាក់ក្នុងឆ្នាំកន្លងមក។ យ៉ាងហោចណាស់អ្នកឡើងភ្នំចំនួន ១២នាក់បានស្លាប់ និង ៥ នាក់កំពុងបាត់ខ្លួន នៅលើភ្នំអេវឺរ៉េស ដែលមានកម្ពស់ ៨,៨៤៩ ម៉ែត្រ ក្នុងរដូវឡើងភ្នំក្នុងឆ្នាំនេះ ដែលជាការស្លាប់ដ៏អាក្រក់បំផុត ចាប់តាំងពីការរញ្ជួយដីដែលបានបង្កឱ្យមានការរអិលបាក់ដីដែលបានសម្លាប់មនុស្ស ១៨ នាក់ក្នុងឆ្នាំ ២០១៥។ មន្ត្រីរដ្ឋាភិបាល និងអ្នកឡើងភ្នំបាននិយាយថា កាលពីខែមេសាតែមួយ មានអ្នកឡើងភ្នំ ៣នាក់ បានស្លាប់ នៅពេលដែលទឹកកកបានធ្លាក់មកលើពួកគេ ហើយអ្នកផ្សេងទៀតដែលបានស្លាប់បាត់បង់ជីវិត គឺដោយសារបញ្ហាផ្សេងៗដូចជា៖
June 5, 2023 - អន្តរជាតិ
ភ្លៀងធ្លាក់ខ្លាំងពាសពេញផ្នែកខ្លះនៃប្រទេសជប៉ុន បានសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យមនុស្ស ២ នាក់បាត់ខ្លួន និងរាប់សិបនាក់ទៀតរងរបួស នេះបើតាមអាជ្ញាធរបានឱ្យដឹងនៅថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២៣។ គ្រោះជន់លិចត្រូវបានបង្កឡើងដោយចំហាយនៃព្យុះទីហ្វុង Mawar ដែលឥឡូវនេះបានចុះថយទៅជាព្យុះត្រូពិច។ ក្រុមអ្នកជួយសង្គ្រោះនៅតំបន់ Toyohashi ភាគកណ្តាលនៃខេត្ត Aichi ដែលជាកន្លែងមានការជូនដំណឹងអំពីការជម្លៀសកម្រិតខ្ពស់បំផុតរបស់ប្រទេស បានរាយការណ៍កាលពីថ្ងៃសុក្រថា៖«រកឃើញបុរសម្នាក់អាយុប្រហែល ៦០ឆ្នាំ នៅក្នុងឡានដែលលិចទឹក ប៉ុន្តែក្រោយមកគាត់ត្រូវបានគេបញ្ជាក់ថា បានស្លាប់»។ នៅភាគខាងលិច Wakayama ជាកន្លែងដែលទន្លេជាច្រើនបានបាក់ច្រាំងទន្លេ ក្រុមមន្ត្រីបានប្រាប់ AFP ថា ពួកគេបានបន្តការស្វែងរកបុរសម្នាក់ និងស្ត្រីម្នាក់ដែលបាត់ខ្លួននៅក្នុងតំបន់នោះ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះអគ្គីភ័យ និងគ្រោះមហន្តរាយបាននិយាយថា មនុស្សសរុបចំនួន
June 3, 2023 - អន្តរជាតិ
រថភ្លើងដឹកអ្នកដំណើរ ២ គ្រឿងបានបុកគ្នា នៅភាគខាងកើតប្រទេសឥណ្ឌា ដោយបានសម្លាប់មនុស្សយ៉ាងតិច ២៣៣ នាក់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា គ្រោះមហន្តរាយនេះបានកើតឡើងនៅក្នុងរដ្ឋ Odisha កាលពីល្ងាចថ្ងៃសុក្រ នៅពេលដែលរថភ្លើងមួយបានក្រឡាប់ ហើយរថភ្លើងមួយទៀតនៅលើផ្លូវក្បែរនោះបានបុកទូរថភ្លើងដែលក្រឡាប់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា អ្នកដំណើរប្រមាណ ៩០០ នាក់បានរងរបួស ខណៈក្រុមជួយសង្គ្រោះកំពុងស្វែងរកមនុស្ស ក្នុងចំណោមបំណែករថភ្លើង។ នាយករដ្ឋមន្រ្តី Narendra Modi បាននិយាយនៅលើ Twitter ថា គាត់ចូលរួមសោកស្ដាយ ចំពោះគ្រួសារជនរងគ្រោះដែលបានស្លាប់។ សារព័ត៌មាន Associated Press និយាយថា គ្រោះថ្នាក់ជាច្រើនរយកើតឡើងជារៀងរាល់ឆ្នាំនៅលើផ្លូវដែករបស់ប្រទេសឥណ្ឌា ដែលជាបណ្តាញធំបំផុតរបស់ពិភពលោកដែលគ្រប់គ្រងដោយអង្គភាពតែមួយ៕ អត្ថបទ៖
June 3, 2023 - ព័ត៌មានជាតិ
កូរ៉េខាងត្បូងបានប្រកាសដាក់ទណ្ឌកម្មជាឯកតោភាគី ប្រឆាំងនឹងក្រុមហេគឃ័ររបស់កូរ៉េខាងជើង ពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍ផ្កាយរណបរបស់កូរ៉េខាងជើង។ ក្រសួងការបរទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រ បានប្រកាសដាក់ការហាមឃាត់លើប្រតិបត្តិការហិរញ្ញវត្ថុ ប្រឆាំងនឹងក្រុមហេគឃ័រ Kimsuky។ ក្រសួងបាននិយាយថា Kimsuky ត្រូវបានគេដឹងថា បានផ្ញើអ៊ីមែលក្លែងបន្លំ ដែលមានប្រភពមកពីស្ថាប័នរដ្ឋាភិបាល ក្រុមជំនាញស្រាវជ្រាវ (think tanks) និងបណ្តាញព័ត៌មាន ដើម្បីលួចទិន្នន័យតាមរយៈឯកសារភ្ជាប់មេរោគ។ ព័ត៌មានដែលទទួលបានត្រូវបានគេជឿថា ត្រូវបានផ្តល់ឱ្យរដ្ឋាភិបាលកូរ៉េខាងជើង។ មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា Kimsuky និងក្រុមហេគឃ័រកូរ៉េខាងជើងផ្សេងទៀត បានទទួលបច្ចេកវិទ្យាទំនើបលើអាវុធ ផ្កាយរណប និងបច្ចេកវិទ្យាអវកាសនៅទូទាំងពិភពលោក ដែលរួមចំណែកដល់ការអភិវឌ្ឍន៍ផ្កាយរណបរបស់ទីក្រុងព្យុងយ៉ាង។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងភ្នាក់ងារប៉ូលីសរបស់កូរ៉េខាងត្បូង ក៏បានចេញផ្សាយការប្រឹក្សាសន្តិសុខរួមគ្នាជាមួយក្រសួងការបរទេសសហរដ្ឋអាមេរិក និងការិយាល័យសហព័ន្ធស៊ើបអង្កេតផងដែរ។ វាផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែល Kimsuky ប្រតិបត្តិការ និងអ្វីដែលអាចធ្វើបានដើម្បីបង្កើនសុវត្ថិភាពបណ្តាញ។ ក្រសួងការបរទេសកូរ៉េខាងត្បូង
June 2, 2023 - អន្តរជាតិមន្ទីរបញ្ចកោណអាមេរិក បានចុះកិច្ចសន្យាជាមួយ Starlink ដើម្បីធានាការប្រើប្រាស់អ៊ីនធឺណិតសម្រាប់អ៊ុយក្រែន
ក្រសួងការពារជាតិអាមេរិកបានចុះកិច្ចសន្យាជាមួយសេវាកម្មទំនាក់ទំនងផ្កាយរណប របស់មហាសេដ្ឋីលោក Elon Musk ដើម្បីជួយអ៊ុយក្រែនរក្សាការចូលប្រើអ៊ីនធឺណិតដ៏សំខាន់របស់ពួកគេ។ Starlink ផ្តល់ការចូលប្រើអ៊ីនធឺណិតល្បឿនលឿន តាមរយៈបណ្តាញផ្កាយរណប ដែលគ្រប់គ្រងដោយ SpaceX ដែលជាក្រុមហ៊ុនរបស់លោក Musk ។ អ៊ុយក្រែនបានប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីបើកឱ្យដ្រូនឈ្លបយកការណ៍របស់ខ្លួន អាចតាមដាន និងវាយប្រហារកងកម្លាំងរុស្ស៊ី។ ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖«យើងបន្តធ្វើការជាមួយដៃគូសកលជាច្រើន ដើម្បីធានាថាអ៊ុយក្រែនមានផ្កាយរណបដែលមានភាពធន់ និងសមត្ថភាពទំនាក់ទំនងដែលពួកគេត្រូវការ»។ វាក៏បាននិយាយផងដែរថា៖ «ការទំនាក់ទំនងតាមផ្កាយរណបគឺជាស្រទាប់ដ៏សំខាន់ នៅក្នុងបណ្តាញទំនាក់ទំនងរួមរបស់ប្រទេសអ៊ុយក្រែន»។ ក្រុមហ៊ុន SpaceX បានផ្តល់សេវា Starlink ដល់អ៊ុយក្រែនដោយមិនគិតថ្លៃ ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ី។ ប៉ុន្តែលោក Musk បាននិយាយកាលពីខែតុលាឆ្នាំមុនថា ក្រុមហ៊ុនរបស់គាត់មិនអាចមានលទ្ធភាពធ្វើដូច្នេះដោយគ្មានកំណត់នោះទេ ដោយសារការចំណាយដ៏ច្រើនដែលពាក់ព័ន្ធ៕
June 2, 2023 - អន្តរជាតិ
ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់ Apple នឹងចាប់ផ្តើមផលិត iPhone នៅរដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា នៅខែមេសា ឆ្នាំក្រោយ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន BBC។ គម្រោងនេះនឹងបង្កើតការងារបានប្រមាណ ៥០,០០០ កន្លែង ដល់ប្រទេសឥណ្ឌា ខណៈដែល Apple ព្យាយាមដកខ្លួនពីប្រទេសចិន ដោយសារតែភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្ម រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ Foxconn ដែលមានមូលដ្ឋាននៅតៃវ៉ាន់ គឺជាអ្នកផលិតទូរស័ព្ទភាគច្រើនរបស់ Apple ។ ក្រុមហ៊ុននេះបាននឹងកំពុងផលិត iPhone ជំនាន់ចាស់ នៅកន្លែងមួយក្នុងរដ្ឋ Tamil Nadu ដែលនៅជិតខាងចាប់តាំងពីឆ្នាំ២០១៧។
June 2, 2023 - អន្តរជាតិកំពូលកីឡាករ Lionel Messi នឹងចាកចេញពីក្លឹបសេដ្ឋី Paris Saint-Germain ក្រោយជួយក្លឹបបារាំងបាន ២ រដូវកាល
កំពូលកីឡាករ Lionel Messi នឹងចាកចេញពីក្លឹបសេដ្ឋីបារាំង Paris Saint-Germain ហើយគាត់នឹងត្រូវបង្ហាញខ្លួនជាលើកចុងក្រោយ នៅក្នុងជំនួបការប្រកួតជាមួយក្លឹប Clermont Foot នៅថ្ងៃសៅរ៍នេះ។ លោក Christophe Galtier អ្នកចាត់ការទូទៅរបស់ PSG បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃព្រហស្បតិ៍នេះថា ម្ចាស់ពានរង្វាន់ World Cup 2022 នឹងចាកចេញពីក្លឹប ហើយ Inter Miami អាចជាគោលដៅមួយ នៅក្នុងចំណោមគោលដៅសក្តានុពលជាច្រើនទៀត។ លោក Galtier បាននិយាយថា៖« ការប្រកួតទទល់នឹង Clermont Foot នឹងក្លាយជាការប្រកួតចុងក្រោយរបស់
June 1, 2023












