អនាគតនាយករដ្ឋមន្ត្រីថៃ និងអ្នកនយោបាយជាច្រើននាក់ បានចូលរួមក្បួនដង្ហែ Bangkok Pride Parade 2023 កាលពីម្សិលមិញនេះ
- BY
- autoadmin
- June 5, 2023
ថៃ៖ មនុស្សរាប់ម៉ឺននាក់មកពីជុំវិញពិភពលោក រួមទាំងមេដឹកនាំរបស់គណបក្សឆ្ពោះទៅមុខ និងគណបក្សភឿថៃ បានចូលរួមប្រារព្ធ «Bangkok Pride Parade 2023» កាលពីថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣។ Pride Month ត្រូវបានគេប្រារព្ធនៅទូទាំងពិភពលោក ហើយបច្ចុប្បន្នវាត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងខែមិថុនា ដើម្បីរំលឹកដល់ការបះបោរ Stonewall ឆ្នាំ១៩៦៩ នៅទីក្រុង Manhattan ទីក្រុងញូវយ៉ក នៅពេលដែល LGBTQ+ ប្រឈមមុខនឹងការរើសអើង និងការគៀបសង្កត់ជាប្រព័ន្ធ។

Bangkok Pride Parade 2023 កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមពីផ្លូវប្រសព្វ Pathumwan ហើយឆ្ពោះទៅកាន់តំបន់ផ្សារទំនើប Siam Center ពីកន្លែងដែលសកម្មភាពផ្លាស់ទីឆ្ពោះទៅ CentralWorld នៅ Ratchaprasong។ ក្បួនដង្ហែនោះ ទទួលបានការគាំទ្រពីអ្នកនយោបាយកំពូលថៃជាច្រើននាក់ រួមទាំងអនាគតនាយករដ្ឋមន្ត្រី និងមេដឹកនាំគណបក្សឆ្ពោះទៅមុខលោក Pita Limjaroenrat ក៏ដូចជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ គឺលោកស្រី Paetongtarn Shinawatra និងលោក Chonlanan Srikaew។
ជាមួយគ្នានេះ ក្រុមអ្នកនយោបាយថៃ ដែលរួមមានលោក Nattawut Saikuar របស់គណបក្សភឿថៃ លោក Sita Divari របស់ថៃសាងថៃ និងអភិបាលក្រុងបាងកក លោក Chatchart Sittipunt ក៏បានថ្វាយផ្កានៅមុខវត្ត Pathum Wanaram Rachaworawihan ដើម្បីរំលឹកដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងអំឡុងការបង្ក្រាបលើក្រុមអាវក្រហមឆ្នាំ២០១០ ផងដែរ៕




អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






