រថភ្លើង ២ គ្រឿងបុកគ្នាក្នុងប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្សយ៉ាងតិច ២៣៣ នាក់បាត់បង់ជីវិត
- BY
- autoadmin
- June 3, 2023
រថភ្លើងដឹកអ្នកដំណើរ ២ គ្រឿងបានបុកគ្នា នៅភាគខាងកើតប្រទេសឥណ្ឌា ដោយបានសម្លាប់មនុស្សយ៉ាងតិច ២៣៣ នាក់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា គ្រោះមហន្តរាយនេះបានកើតឡើងនៅក្នុងរដ្ឋ Odisha កាលពីល្ងាចថ្ងៃសុក្រ នៅពេលដែលរថភ្លើងមួយបានក្រឡាប់ ហើយរថភ្លើងមួយទៀតនៅលើផ្លូវក្បែរនោះបានបុកទូរថភ្លើងដែលក្រឡាប់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា អ្នកដំណើរប្រមាណ ៩០០ នាក់បានរងរបួស ខណៈក្រុមជួយសង្គ្រោះកំពុងស្វែងរកមនុស្ស ក្នុងចំណោមបំណែករថភ្លើង។ នាយករដ្ឋមន្រ្តី Narendra Modi បាននិយាយនៅលើ Twitter ថា គាត់ចូលរួមសោកស្ដាយ ចំពោះគ្រួសារជនរងគ្រោះដែលបានស្លាប់។ សារព័ត៌មាន Associated Press និយាយថា គ្រោះថ្នាក់ជាច្រើនរយកើតឡើងជារៀងរាល់ឆ្នាំនៅលើផ្លូវដែករបស់ប្រទេសឥណ្ឌា ដែលជាបណ្តាញធំបំផុតរបស់ពិភពលោកដែលគ្រប់គ្រងដោយអង្គភាពតែមួយ៕
អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង