- autoadmin
- អន្តរជាតិ
រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃនឹងត្រូវធ្វើការសម្រេចចិត្តថា តើពួកគេត្រូវគិតថ្លៃពីភ្ញៀវទេសចរបរទេស ឬអត់។ ការពិតទៅ រដ្ឋាភិបាលថៃបានអនុញ្ញាតឱ្យមានគម្រោងប្រមូលថ្លៃទេសចរណ៍ពីភ្ញៀវអន្តរជាតិ ចាប់តាំងពីខែកុម្ភៈឆ្នាំនេះ ដោយកំណត់ថា អ្នកដំណើរដែលមកដល់ប្រទេសថៃតាមយន្តហោះត្រូវបង់ថ្លៃសេវា ៣០០ បាត (ជិត ៩ ដុល្លារ) ចំណែកអ្នកដែលចូលតាមផ្លូវគោក ឬសមុទ្រ ត្រូវបង់ថ្លៃត្រឹមតែ ១៥០ បាត។ ប៉ុន្តែសំណើនេះមិនត្រូវបានចុះផ្សាយ Royal Gazette នោះទេ ដែលមានន័យថា បទប្បញ្ញត្តិនៅមិនទាន់ចូលជាធរមានក្នុងរយៈពេលដែលបានកំណត់ឡើយ។ យោងតាមអាជ្ញាធរទេសចរណ៍ថៃ រដ្ឋាភិបាលថៃថ្មីរំពឹងថា នឹងវាយតម្លៃផែនការឡើងវិញ ហើយនឹងកំណត់ថា តើត្រូវបន្ត ពន្យារពេល ឬផ្លាស់ប្តូរជម្រើសនៃការប្រមូលប្រាក់។ ទន្ទឹមនឹងនេះ សមាគមសណ្ឋាគារថៃរាយការណ៍ថា ម្ចាស់សណ្ឋាគារភាគច្រើនពេញចិត្តក្នុងការពន្យារពេលប្រមូលថ្លៃភ្ញៀវរហូតដល់ឆ្នាំក្រោយ នៅពេលដែលអាជីវកម្មទេសចរណ៍ងើបឡើងវិញកាន់តែប្រសើរ។
May 26, 2023 - អន្តរជាតិ
តុលាការរបស់ប្រទេសបារាំងនឹងធ្វើការកាត់ទោសជនសង្ស័យ ១៩នាក់ ជុំវិញផែនការរត់ពន្ធមនុស្ស ដែលនាំឱ្យមានការស្លាប់យ៉ាងអាណោចអាធ័ម ចំពោះជនជាតិវៀតណាមចំនួន ៣៩ នាក់ កាលពីឆ្នាំ២០១៩។ ជនជាតិវៀតណាមចំណាកស្រុកទាំងអស់នោះ បានស្លាប់ដោយសារថប់ដង្ហើម ស្របពេលកំពុងបញ្ជូនទៅកាន់ប្រទេសអង់គ្លេស នៅក្នុងឡានដឹកទំនិញខ្នាតធំមួយគ្រឿង។ ពីរនាក់ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ក្នុងសោកនាដកម្មនោះ មានអាយុត្រឹមតែ ១៥ឆ្នាំប៉ុនណោះ។ សាកសពរបស់ជនរងគ្រោះត្រូវបានគេរកឃើញនៅកំពង់ផែមួយ នៅជិតទីក្រុងឡុងដ៍ កាលពីខែតុលា ឆ្នាំ២០១៩។ ប្រភពបាននិយាយថា កាលពីថ្ងៃអង្គារប៉ុន្មានថ្ងៃមុននេះ ចៅក្រមបារាំងដែលស៊ើបអង្កេតលើឧប្បត្តិហេតុនេះ បានបញ្ជាឱ្យកាត់ទោសជនជាប់ចោទចំនួន ១៩នាក់ ដែលមានអាយុចន្លោះពី ២១ ទៅ ៥៨ឆ្នាំ ជុំវិញសោកនាដកម្មនេះ។ ប្រភពបានបន្ថែមទៀតថា ការស៊ើបអង្កេតជាសកលបង្ហាញថា ជនសង្ស័យភាគច្រើនជាជនជាតិវៀតណាម បារាំង ចិន
May 25, 2023 - អន្តរជាតិ
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast កំពុងប្រមូលរថយន្តដំបូងរបស់ខ្លួនទាំងអស់ ដែលខ្លួនបានដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីការព្រមានពាក់ព័ន្ធនឹងសុវត្ថិភាព ដែលចេញដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិសហរដ្ឋអាមេរិក (NHTS)។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ NHTS បាននិយាយថា VinFast កំពុងប្រមូលម៉ូដែល VF8 ទាំង ៩៩៩ គ្រឿង ត្រឡប់ទៅវិញ ដោយសារតែមានកំហុស software នៅលើអេក្រង់បង្ហាញ ដែលរារាំងព័ត៌មានសុវត្ថិភាពសំខាន់ៗ ហើយអាចបង្កើនហានិភ័យប៉ះទង្គិចគ្នា។ ទាក់ទងទៅនឹងបញ្ហានេះ អ្នកនាំពាក្យក្រុមហ៊ុន VinFast បានបញ្ជាក់ពីការប្រមូលមកវិញ ហើយបាននិយាយថា ក្រុមហ៊ុននឹងចេញការឆ្លើយតបនៅពេលក្រោយ។ នៅក្នុងឯកសារដែលបានដាក់ទៅ NHTSA ក្រុមហ៊ុន VinFast បាននិយាយថា ខ្លួនបានដឹងជាលើកដំបូងអំពីបញ្ហានេះ នៅថ្ងៃទី២៧
May 25, 2023 - អន្តរជាតិ
ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិនធ្វើការដាក់ពិន័យលើក្រុមកីឡាករនោះទេ ព្រោះវាមិនចាំបាច់ត្រូវមានការអន្តរាគមន៍ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។ រំលឹកផងដែរថា ភាពចលាចលយ៉ាងធំបានផ្ទុះឡើង នៅក្នុងជំនួបការប្រកួតបាល់ទាត់អាយុក្រោម ២២ឆ្នាំ រវាងជម្រើសជាតិឥណ្ឌូណេស៊ី និងថៃ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កន្លងទៅថ្មីៗនេះ។ ភាគីថៃបានចេញសារបង្ហាញពីការខកចិត្ត ហើយបានបើកការស៊ើបអង្កេត និងបានព្យួរការងារបុគ្គលិក និងកីឡាករដែលពាក់ព័ន្ធផងដែរ។ យ៉ាងណាមិញថ្មីៗនេះ លោក Eric Thohir ប្រធានសមាគមបាល់ទាត់ឥណ្ឌូណេស៊ីបញ្ជាក់ថា នឹងមិនមានការពិន័យដល់កីឡាករ និងបុគ្គលិកណាម្នាក់ឡើយ។ លោកថា៖«ខ្ញុំបានឃើញការដាក់ទណ្ឌកម្មរបស់សមាគមបាល់ទាត់ថៃ វាជាបញ្ហារបស់ប្រទេសនោះ។ យើង (ឥណ្ឌូនេស៊ី) នឹងមិនពិន័យអ្វីទាំងអស់ យើងមិនចាំបាច់ធ្វើអន្តរាគមន៍ទេ ព្រោះនេះគឺជាមេរៀនដែលកីឡាករបាល់ទាត់បានទទួលរួចហើយ។
May 25, 2023 - អន្តរជាតិ
រដ្ឋបាលរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កំពុងពង្រឹងទំនាក់ទំនងជាមួយអតីតសាធារណរដ្ឋសូវៀត និងចិន ចំពេលមានភាពតានតឹងកាន់តែខ្លាំង រវាងរុស្ស៊ី និងប្រទេសលោកខាងលិច។ លោកពូទីន បានថ្លែងសុន្ទរកថា នៅឯវេទិកានៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលដឹកនាំដោយរុស្ស៊ីនៅទីក្រុងមូស្គូកាលពីថ្ងៃពុធ ដោយបាននិយាយថាថា អ្នកជំនាញបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់រុស្ស៊ីនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ។ ប៉ុន្តែគាត់បាននិយាយថា៖«មិនមានអ្វីកើតឡើង ឬកំពុងកើតឡើងនៅពេលនេះទេ ហើយច្បាស់ណាស់ថានឹងមិនអាចកើតឡើងបាន»។ ប្រធានាធិបតីបេឡារុស្ស Alexander Lukashenko និងមេដឹកនាំនៃប្រទេសចំនួន ៤ ផ្សេងទៀត ស្ថិតក្នុងចំណោមអ្នកចូលរួម។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉េកាំង
May 25, 2023 - អន្តរជាតិ
កាលពីពេលថ្មីៗនេះ អនុប្រធានគណៈកម្មាធិការអូឡាំពិកថៃលោក Chaiyaphak Siriwat បានបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៣ ដែលថៃនឹងរៀបចំធ្វើជាម្ចាស់ផ្ទះ នឹងកាត់បន្ថយឱ្យមានកីឡាក្នុងស្រុកត្រឹមតែ ៤ ប៉ុណ្ណោះ ហើយប្រភេទនីមួយៗមិនអាចមានមេដាយមាសលើសពី ៨ឡើយ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន Thairath។ លោកក៏បានលើកឡើងពីបំណង ចង់រឹតបន្ដឹងកីឡាករដែលចូលសញ្ជាតិផងដែរ ដើម្បីកុំឱ្យភាគីណាមួយអាចមានប្រៀបជាងគ្នា។ រំលឹកផងដែរថា នៅអំឡុងស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងបានដកវិញ្ញាសា Muay Thai ហើយដាក់បញ្ចូល «គុនខ្មែរ» ជំនួសមកវិញ ដែលធ្វើឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។ ដូច្នេះលោក Chaiyaphak Siriwat បាននិយាយថា ក្នុងរយៈពេល ២ឆ្នាំទៀត នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលថៃនឹងធ្វើជាម្ចាស់ផ្ទះក៏គ្មានវិញ្ញាសា «គុនខ្មែរ» នោះដែរ
May 25, 2023 - អន្តរជាតិ
នេបាល៖ អតីតទាហានម្នាក់មកពីអង្គភាព British Gurkhas បានឡើងដល់កំពូលភ្នំអេវឺរេសដោយជោគជ័យ ទោះបីជាគាត់ពិការជើងទាំងសងខាងក៏ដោយ ហើយវាក៏ជាប្រវត្តិសាស្ត្រថ្មី ដែលអតីតយុទ្ធជនពិការអាចឡើងដល់កំពូលភ្នំដ៏ខ្ពស់បំផុតរបស់ពិភពលោកនេះ ជាមួយនឹងជើងសិប្បនិម្មិតទាំងគូរបស់គាត់។ អតីតយុទ្ធជនលោក Hari Budhamagar អាយុ ៤៣ឆ្នាំ បានឡើងដល់កម្ពស់ ៨,៨៤៨.៨៦ ម៉ែត្រ កាលពីរសៀលថ្ងៃសុក្រ និងបានបំបែបកំណត់ត្រាជាជនពិការជើង ដែលបានឡើងដល់កំពូលភ្នំអេវឺរេសជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ។ លោក Budhamagar ដែលបានបាត់បង់ជើងទាំងសងខាងក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន នៅពេលដែលគាត់ប្រយុទ្ធក្នុងនាមជាទាហានអង្គភាព British Gurkhas របស់រដ្ឋាភិបាលចក្រភពអង់គ្លេសក្នុងឆ្នាំ២០១០។ គាត់បានពន្យារពេលផែនការឡើងភ្នំអេវឺរេស រហូតដល់ឆ្នាំ២០១៨ នៅពេលដែលរដ្ឋាភិបាលបានដាក់ការហាមឃាត់អ្នកពិការភ្នែក ពិការជើងទាំងសងខាង និងការឡើងភ្នំតែម្នាក់ឯង កាលពីឆ្នាំ២០១៧។ ក្រោយមកក៏មានញត្តិមួយបានប្តឹងប្រឆាំងនឹងការហាមប្រាមនេះ
May 24, 2023 - អន្តរជាតិ
អង្គការសហប្រជាជាតិ (UN) បានជំរុញសហគមន៍អន្តរជាតិឱ្យផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ៣៣៣ លានដុល្លារ សម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានបំផ្លិចបំផ្លាញដោយព្យុះស៊ីក្លូន Mocha។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌កាលពីថ្ងៃអង្គារ បានចេញសេចក្តីអំពាវនាវភ្លាមៗដើម្បីចែកចាយស្បៀងអាហារ និងការផ្គត់ផ្គង់ថ្នាំពេទ្យ និងបង្កើតជម្រកសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ចំនួន ១.៦ លាននាក់។ ព្យុះបានបោកបក់នៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី១៤ ឧសភា ដែលបានបង្កការខូចខាតយ៉ាងធំ ភាគច្រើននៅតំបន់ភាគខាងលិច។ ជាមួយគ្នានេះ យោធាមីយ៉ាន់ម៉ាមិនបានផ្តល់ព័ត៌មានលម្អិតអំពីការខូចខាតនេះទេ ខណៈរដ្ឋាភិបាលរួបរួមជាតិដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបាននិយាយថា មនុស្ស ៤៥៥នាក់ ត្រូវបានគេបញ្ជាក់ថាស្លាប់។ រដ្ឋ Rakhine នៅភាគខាងលិច បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ហើយទីនោះគឺជាជម្រករបស់ជនមូស្លីមរ៉ូហ៊ីងយ៉ា ដែលរងការបង្រ្កាបពីសំណាក់យោធា។ កម្មវិធីស្បៀងអាហារពិភពលោក ក៏បានចាប់ផ្តើមចែកចាយស្បៀងអាហារនៅតាមផ្នែកខ្លះនៃរដ្ឋ Rakhine ប៉ុន្តែអង្គការសហប្រជាជាតិនិយាយថា ជំនួយពេញលេញនឹងមិនត្រូវបានផ្តល់ឱ្យនៅពេលណាមួយក្នុងពេលឆាប់ៗនេះទេ
May 24, 2023 - អន្តរជាតិ
សហរដ្ឋអាមេរិកបានច្រានចោលសំណើរបស់កងទ័ពអាកាសថៃ (RTAF) ក្នុងការទិញយន្តហោះចម្បាំង F-35 ចំនួន ២ គ្រឿង ក្រោមហេតុផលថា ប្រទេសថៃមិនទាន់ស្របខ្លួនជាមួយនឹងយន្តហោះទំនើបបែបនេះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand។ ឯកអគ្គរដ្ឋទូតអាមេរិកលោក Robert F Godec បានជួបជាមួយប្រមុខ RTAF លោក Alongkorn Wannarot ដើម្បីជម្រាបដំណឹងដោយផ្ទាល់ពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន។ លោក Robert F Godec បាននិយាយថា RTAF មិនមានគ្រឿងបរិក្ខារ ឬត្រៀមខ្លួនគ្រប់គ្រាន់ ដើម្បីផ្ទុកយន្តហោះចម្បាំង F-35 នោះទេ។ យ៉ាងណាក៏ដោយ RTAF ក៏នឹងគ្មានការខូចខាតពីការច្រានចោលនេះដែរ
May 24, 2023 - អន្តរជាតិ
បើតាមការបង្ហោះនៅលើហ្វេសប៊ុករបស់ស្ដេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc (ដាវ) នាថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ បាននិយាយថា នៅពេលដែលគាត់មកកាន់ប្រទេសកម្ពុជា គាត់សំណូមពរឱ្យមានការរៀបចំសន្តិសុខការពារគាត់ផង ព្រោះប្រហែលជាប្រទេសជិតខាងមួយ ដែលផ្តើមដោយអក្សរ «T ឬ ថ» អាចមិនសូវជាសប្បាយចិត្តចំពោះអ្វីដែលគាត់ធ្លាប់បាននិយាយថា គុណខ្មែរ គឺក្បាច់គុណដើមយ៉ាងពិតប្រាកដ ហើយពួកអាចគេនឹងព្យាយាមវាយប្រហារគាត់ផងមិនដឹង។ ម្យ៉ាងទៀត គឺគាត់តែងតែមានអង្គរក្សការពារជានិច្ច នៅពេលដែលគាត់ធ្វើដំណើរទៅក្រៅប្រទេស។ គាត់ត្រូវការឡានប្រភេទ SUV មួយគ្រឿង ព្រមទាំងអង្គរក្សដែលប្រដាប់អាវុធម្នាក់ (ដូចរូបថត) សម្រាប់ការពារខ្លួន ហើយគាត់មានជំនឿចិត្តយ៉ាងមុតមាំថា កងកម្លាំងរបស់កម្ពុជានឹងអាចការពារសុវត្ថិភាពគាត់នៅពេលទៅដល់ទីក្រុងភ្នំពេញ ដើម្បីគាត់អាចប្រកួតជាមួយកីឡាករប្រដាល់ ព្រំ សំណាង បានដោយរលូន ហើយពិភពលោក
May 23, 2023












