- autoadmin
- SEA GAMES
ក្រោយត្រឡប់ទៅដល់មាតុភូមិកំណើតវិញ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី U22 (Garuda Nusantara) ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ក៏ដូចជាការហែហមយ៉ាងសម្បើមពីប្រជាជនឥណ្ឌូណេស៊ីពាសពេញដងផ្លូវ ក្រោយពួកគេដណ្តើមបានមេដាយមាស ពីព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ក្រោយការរង់ចាំអស់រយៈពេល ៣២ សម័យកាល។ ការដង្ហែក្បួនសម្រាប់ក្រុម Garuda Nusantara ត្រូវបានធ្វើឡើងនៅទីក្រុងហ្សាកាតា នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយចាប់ផ្តើមនៅម៉ោង ៨ព្រឹក ចេញពីអាគារ Kemenpora និងទីតាំងមួយចំនួនទៀត រហូតដល់ពហុកីឡដ្ឋាន Gelora Bung Karno៕ ប្រភព៖ PSSI
May 19, 2023 - អន្តរជាតិ
គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារភាគអាគ្នេយ៍នៃកោះ Loyalty នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ នេះបើតាមការស្ទង់ភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក (USGS)។ ប្រព័ន្ធព្រមានរលកយក្សស៊ូណាមិអាមេរិកបានឱ្យដឹងថា ការគំរាមកំហែងពីរលកយក្សស៊ូណាមិ ក៏ត្រូវបានដាក់ចេញផងដែរបន្ទាប់ពីការរញ្ជួយដី៕ អត្ថបទ៖ លីដា ប្រភព៖ CGTN
May 19, 2023 - SEA GAMESកីឡាការនីឆ្នើម ស្រួង ភាវី នឹងត្រឡប់ទៅកូរ៉េខាងត្បូងវិញយប់នេះ ក្រោយចប់ភារកិច្ចកីឡា និងការងារសប្បុរសធម៌
ម្ចាស់មេដាយមាសប៊ីយ៉ាការ៉ុម ៣បាំង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កីឡាការនី ស្រួង ភាវី នឹងត្រូវត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិញ នៅយប់ថ្ងៃសុក្រនេះផ្ទាល់ ក្រោយបញ្ចប់តួនាទីជូនជាតិ និងការងារសប្បុរសធម៌។ គាត់បានសរសេរនៅលើបណ្ដាញសង្គមថា៖«ថ្ងៃនេះខ្ញុំឡើងព្រលានយន្តហោះពេលយប់ លាហើយមាតុភូមិជាទីស្រលាញ់របស់ខ្ញុំ ទោះខ្ញុំនៅទីណាអ្នកនៅទីនោះ សូមអរគុណគ្រប់យ៉ាងដែលបានផ្ដល់ ក្ដីស្រឡាញ់ដ៏មហិមារបស់របស់អ្នក ដល់អ្នកស្នេហាជាតិកីឡាស្មារក្តីប្រជាជាតិកម្ពុជា🙏🥺💞 អរគុណណាស់ប្រជាជនកម្ពុជារបស់ខ្ញុំ🙇🙇»៕ ប្រភពពីគណនីហ្វេសប៊ុក ស្រួង ភាវី
May 19, 2023 - អន្តរជាតិ
ក្រោយការរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណីស៊ីហ្គេមលើកទី៣២ និងបានបិទបញ្ចប់ទៅវិញជាមួយនឹងលទ្ធផលយ៉ាងគាប់ប្រសើរ ប្រទេសកម្ពុជារបស់យើង ក៏នឹងត្រូវធ្វើជាម្ចាស់ផ្ទះឱ្យព្រឹត្តិការណ៍ដែលកាន់តែអស្ចារ្យជាងនេះទៀត ក្នុងកម្រិតទ្វីបអាស៊ីទាំងមូល នៅរយៈពេល ៦ ឆ្នាំខាងមុខ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន ស៊ីនហួរ។ បើយោងតាមក្រុមប្រឹក្សាអូឡាំពិកអាស៊ី OCA បានឱ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចុះហត្ថលេខាលើកិច្ចសន្យាធ្វើជាម្ចាស់ផ្ទះជាមួយ OCA ដើម្បីរៀបចំការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ (5th Asian Youth Games) នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៩។ ព្រឹត្តិការណ៍នេះមានការចូលរួមពី ៤៦ ប្រទេស ហើយវាគឺជាលើកទីមួយ ដែលកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍របស់ OCA មួយនេះ៕ អត្ថបទ៖ លីដា ប្រភព៖
May 18, 2023 - អន្តរជាតិ
លោក Pita Limjaroenrat របស់គណបក្សឆ្ពោះទៅមុខ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា គណបក្សរបស់លោកនឹងធ្វើការជាមួយគណបក្សចំនួន ៧ ដទៃទៀត ដើម្បីបង្កើតជារដ្ឋាភិបាលចម្រុះមួយ ដែលមានអាសនៈ ៣១៣ រួមគ្នា នៅក្នុងសភាតំណាងរាស្រ្ត ដែលមានសរុបទាំងអស់ ៥០០ អាសនៈ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន The Nation Thailand ។ គណបក្សចម្រុះគ្នាទាំង ៨ មានដូចជា៖ គណបក្សឆ្ពោះទៅមុខ, ភឿថៃ, ថៃសាងថៃ, ថៃសេរី, ប្រាចាឆាត, យុត្តិធម៌ថៃ Fair, Plung Sungkom Mai, និង
May 18, 2023 - អន្តរជាតិ
ម៉ុនតាណា (Montana) នឹងក្លាយជារដ្ឋដំបូងគេរបស់សហរដ្ឋអាមេរិក ដែលដាក់បម្រាមទាំងស្រុងលើ TikTok ដែលជាកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយម ហើយជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន។ អភិបាលរដ្ឋលោក Greg Gianforte កាលពីថ្ងៃពុធបានចុះហត្ថលេខាលើច្បាប់ ដែលហាមឃាត់ TikTok ពីប្រតិបត្តិការនៅក្នុងរដ្ឋ ខណៈនឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២៤។ ច្បាប់នេះបានចោទប្រកាន់ថា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ TikTok អាចត្រូវបានចែករំលែកជាមួយបក្សកុម្មុយនិស្តចិន។ នៅក្នុងសារបង្ហោះនៅលើបណ្ដាញ Twitter លោក Gianforte បាននិយាយថា៖«ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួន និងឯកជនភាពរបស់ពលរដ្ឋពីបក្សកុម្មុយនិស្តចិន ខ្ញុំបានហាមឃាត់ TikTok នៅរដ្ឋម៉ុនតាណា»។ នៅក្រោមច្បាប់នេះ ក្រុមហ៊ុនប្រតិបត្តិការ TikTok ឬអង្គភាពណាមួយ រួមទាំង
May 18, 2023 - SEA GAMES
កាលពីពេលថ្មីៗនេះ មានវីដេអូនៅលើ TikTok មួយ កំពុងផ្ទុះការចាប់អារម្មណ៍ និងមានការចូលមើលយ៉ាងច្រើន ក្រោយវាបានបង្ហាញពីក្រុមអ្នកស្ម័គ្រចិត្តកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានចូលទៅថតរូបជាមួយកីឡាករ Cricket របស់សិង្ហបុរី Raoul Sharma យ៉ាងច្រើនកុះករ។ រំលឹកដែរថា កីឡាករ Sharma បានមកដល់កម្ពុជាកាលពីដើមខែឧសភា និងបានឈ្នះមេដាយមាសឱ្យសិង្ហបុរីផងដែរ ប៉ុន្តែវាស្ទើរតែមិនគួរឱ្យជឿសម្រាប់គាត់ នៅពេលដែលគាត់មានអ្នកគាំទ្រយ៉ាងច្រើននៅកម្ពុជា។ កីឡាករ Sharma នៅពេលត្រឡប់ទៅដល់សិង្ហបុរីវិញបានប្រាប់កាសែត The Straits Times ថា៖«ខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេ។ ខ្ញុំទើបតែដើរចេញពីជុំរុំក្រុមរបស់ខ្ញុំទៅបន្ទប់ទឹក ហើយក៏មានអ្នកស្ម័គ្រចិត្តម្នាក់បានរត់មកសុំខ្ញុំថតរូបជាមួយ»។ លោកបានបន្ថែមថា លោកបានថតរូបជាមួយនឹងអ្នកស្ម័គ្រចិត្តកម្ពុជាប្រមាណពី ២០ ទៅ ៣០
May 18, 2023 - អន្តរជាតិ
អ្នកវិទ្យាសាស្ត្របានព្យាករណ៍ថា ពិភពលោកដែលកំពុងកើនកម្ដៅស្រាប់របស់យើង ទំនងជានឹងកាន់តែក្ដៅ ហើយនឹងបំបែកដែនកំណត់សីតុណ្ហភាពជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ អ្នកស្រាវជ្រាវបាននិយាយថា ឥឡូវនេះវាមានឱកាស ៦៦% ដែលផែនដីអាចនឹងកើនកម្ដៅលើសពី ១.៥ អង្សាសេ ចន្លោះពេលនេះដល់ឆ្នាំ២០២៧។ ឱកាសកំពុងកើនឡើង ដោយសារតែការបំភាយឧស្ម័នពីសកម្មភាពរបស់មនុស្ស និងរលកកម្ដៅ El Niño នៅចុងឆ្នាំនេះ។ កម្ដៅខ្ពស់ជាងកម្រិតកំណត់មានន័យថា ពិភពលោកនឹងក្ដៅជាងមុន ១.៥ អង្សាសេ ក្ដៅជាងក្នុងកំឡុងពាក់កណ្តាលទី២ នៃសតវត្សទី១៩ មុនពេលការបំភាយឥន្ធនៈហ្វូស៊ីលពីឧស្សាហូបនីយកម្មចាប់ផ្តើមកើនឡើង។ បើទោះបីជាកម្ដៅកើនខ្ពស់លើសដែនកំណត់ត្រឹមតែមួយឆ្នាំ ក៏វាជាសញ្ញាគួរឱ្យព្រួយបារម្ភផងដែរ ដោយសារកម្ដៅកំពុងបង្កើនល្បឿន និងមិនបានថយចុះឡើយ។ តួលេខ ១.៥អង្សាសេ
May 18, 2023 - អន្តរជាតិ
ស្មាតហ្វូនដែលបំពាក់បន្ទះឈីប Qualcomm ត្រូវបានគេរកឃើញថា បានបញ្ជូនព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់ រួមទាំងអាសយដ្ឋាន IP, លេខសម្គាល់ unique ID, លេខកូដប្រទេស ទៅក្រុមហ៊ុនរបស់ខ្លួននៅសហរដ្ឋអាមេរិក នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនសន្តិសុខអាល្លឺម៉ង់ Nitrokey។ របាយការណ៍នេះបាននិយាយថា ព័ត៌មានផ្ទាល់ខ្លួនបែបនេះ ត្រូវបានផ្ញើចេញ «ដោយគ្មានការយល់ព្រមពីអ្នកប្រើប្រាស់ មិនបានអ៊ិនគ្រីប ហើយបញ្ជូនទៅដោយបើកចំហរ (Google-free Android distribution)»។ Nitrokey បានសាកល្បងស្មាតហ្វូន Sony Xperia XA2 ដែលត្រូវបានបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 630 និងបានដំឡើង /e/OS ដែលជាកំណែបើកចំហនៃប្រព័ន្ធប្រតិបត្តិការ Android
May 17, 2023 - SEA GAMES
កាលម្សិលមិញនេះ កីឡាករជម្រើសជាតិថៃក្រោមអាយុ ២២ឆ្នាំ Jonathan Khemdee បានបង្ហាញនូវអាកប្បកិរិយាមិនសមរម្យ ដោយបានគប់ចោលមេដាយ និងតុក្កតាទៅឱ្យអ្នកគាំទ្រ ក្រោយក្រុមរបស់ខ្លួនចាញ់ជម្រើសជាតិឥណ្ឌូនេស៊ី។ ទង្វើនេះគឺពិតជាមិនអាចទទួលយកបានទេ ហើយកីឡាករប្រដាល់គុនខ្មែរ សែន ចន្ទរិទ្ធីគុន (Thiago Teixeira) ក៏បានបញ្ចេញប្រតិកម្ម ហើយថា បុគ្គលរូបនោះគួរតែត្រូវបានហាមឃាត់។ សែន ចន្ទរិទ្ធីគុន បានសរសេរថា៖«វាជាការមិនគោរពយ៉ាងធំធេងចំពោះកីឡាពិភពលោក។ អត្តពលិករូបនេះគួរតែត្រូវបានហាមប្រាមពីសកម្មភាពកីឡា ដើម្បីធ្វើជាឧទាហរណ៍។ ខ្ញុំសង្ឃឹមថា អាជ្ញាធររបស់ Sea Games និងទូទាំងពិភពលោក បានដឹងពីការមិនគោរពមួយនេះ»៕
May 17, 2023












