autoadmin
  • អន្តរជាតិ

    សមាគមបាល់ទាត់ថៃ (Football Association of Thailand) បានបង្ហោះសារបង្ហាញពីភាពសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានកើតឡើងក្នុងការប្រកួតកីឡាបាល់ទាត់រវាងជម្រើសជាតិថៃ និងឥណ្ឌូនេស៊ី អាយុក្រោម២២ឆ្នាំ នៅឯព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពី​ថ្ងៃអង្គារ ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣។ សមាគមបាល់ទាត់ថៃ សម្រេចនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតលើករណីដែលបានកើតឡើងនេះ។ សមាគមបាល់ទាត់ថៃបានសរសេរថា ពួកគេសូមសម្តែងការខកចិត្ត និងសូមអភ័យទោស ចំពោះភាពចលាចលដែលកើតឡើងនៅក្រៅទីលាន កំឡុងការប្រកួតរវាងជម្រើសជាតិថៃ និងឥណ្ឌូនេស៊ី ជាពិសេសក្រុមគ្រូបង្វឹកដែលគួរឱ្យគំរូល្អ ប៉ុន្តែបែរជាបង្ហាញនូវអាកប្បកិរិយា​ដ៏អាក្រក់បែបនេះ។ សមាគមបាល់ទាត់ថៃនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីបើកការស៊ើបអង្គេតលើអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកការពិត ក្រោយពីពួកគេត្រឡប់មកដល់ប្រទេសថៃវិញ។ សមាគមបាល់ទាត់ថៃ ក៏សូមអភ័យទោសទៅកាន់អ្នកគាំទ្រថៃ ប្រជាជនថៃ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងព្រឹត្តិការណ៍នេះ ហើយពួកគេ

    May 17, 2023
  • អន្តរជាតិ

    ថៃ៖ បេក្ខភាពសមាជិកសភារបស់គណបក្សឆ្ពោះទៅមុខ បានសម្រេចលាលែងពីតំណែង បន្ទាប់ពីគាត់បានបើកបរក្នុងស្ថានភាពស្រវឹងកាលពីថ្ងៃអង្គារ។ អ្នកស្រី Nateepat Kulsetthasith (นทีภัทร์ กุลเศรษฐสิทธิ์) ត្រូវបានប៉ូលិសឃាត់នៅប៉ុស្តិ៍ត្រួតពិនិត្យមួយ ក្នុងសង្កាត់ Lat Phrao ទីក្រុងបាងកក នៅម៉ោង ២ ទៀបភ្លឺ ថ្ងៃអង្គារ ជាមួយនឹងកម្រិតជាតិអាល់កុលក្នុងឈាម ៦៦ mg% ខ្ពស់ជាង កម្រិត ៥០ mg% ដែលមានចែងក្នុងច្បាប់ចរាចរណ៍។ ក្នុង​សន្និសីទ​សារព័ត៌មានមួយ អ្នកស្រី​បាន​សារភាព​ថា គាត់មិនបានប្រមាណខ្លួន ដោយ​គាត់បាន​ស្រវឹង​ស្រា​ជាមួយ​មិត្តភ័ក្តិ​ មុន​ពេល​បើក​ឡាន​ទៅ​ផ្ទះវិញ។ អ្នកស្រីបានបញ្ជាក់ថា គាត់មិនគេចវេសនឹងការធ្វើតេស្តរកកម្រិតជាតិអាល់កុលក្នុងឈាម និងបានសុំទោស

    May 17, 2023
  • អន្តរជាតិ

    បើតាមការបង្ហោះរបស់ហ្វេសប៊ុកផេក Main Stand បានឱ្យដឹងថា កីឡាករបាល់ទាត់ជម្រើសជាតិថៃ Jonathan Khemdee ដែលបានបញ្ចេញអាកប្បកិរិយាមិនសមរម្យ ក្រោយលេងចាញ់ជម្រើសជាតិឥណ្ឌូនេស៊ី ដោយការបោះមេដាយ និងតុក្កតា ចោលទៅឱ្យអ្នកគាំទ្រ បានសម្រេចថានឹងចូលនិវត្តន៍ ហើយផ្តោតតែការលេងក្នុងស្រុកប៉ុណ្ណោះ។ គួរឱ្យដឹងដែរថា កីឡាករសញ្ជាតិថៃ Jonathan Khemdee ទើបតែមានអាយុ ២១ឆ្នាំ និងលេងក្លឹបលីគទី១ Ratchaburi មានតួនាទីជាខ្សែការពារ។ ការប្រកួតម្សិលមិញនេះ ក្រុមជម្រើសជាតិថៃ និងជម្រើសជាតិឥណ្ឌូនេស៊ី បានត្រឹមស្មើគ្នា ២ ទល់នឹង ២ នៅក្នុងការប្រកួតពេញម៉ោង ៩០ នាទីដំបូង។ ប៉ុន្តែលទ្ធផលបានប្រែប្រួលនៅក្នុងការបន្ថែមម៉ោង ១៥នាទី (២ដង) ដោយជម្រើសជាតិឥណ្ឌូនេស៊ី

    May 17, 2023
  • អន្តរជាតិ

    នាយក​រដ្ឋមន្ត្រី​ថៃ​​ផុត​អាណត្តិ​លោក ប្រាយុទ្ធ ចាន់អូចា បាន​ថ្លែងអំណរគុណ​ដល់​អ្នក​បោះឆ្នោត និង​បាន​អបអរសាទរ​ដល់​គ្រប់​ភាគី​ទាំងអស់​ កាលពី​ថ្ងៃ​អង្គារ។ ជម្រាបដែរថា គណបក្ស United Thai Nation (រួមថៃសាងឆាត) របស់លោក ប្រាយុទ្ធ ទទួលបានត្រឹមតែ ៣៦ អាសនៈប៉ុណ្ណោះ នៅក្នុងការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣៕ អត្ថបទ៖ លីដា ប្រភព៖ The Nation Thailand

    May 17, 2023
  • អន្តរជាតិ

    មេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat បានប្រកាសថា លោកត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់របស់ថៃ ខណៈដែលគណបក្សរបស់លោកបានទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើល នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា ម្សិលមិញនេះ។ លោក Pita មានអាយុ ៤២ឆ្នាំ រៀនចប់ពីសាកលវិទ្យាល័យ Harvard ម្នាក់នេះ បានប្រកាសនៅលើ Twitter ថា៖«សួស្តីបងប្អូនជនរួមជាតិ ថ្ងៃនេះខ្ញុំ Pita Limjaroenrat ច្បាស់ហើយ ត្រៀមរួចរាល់ហើយ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ។» «យើងចែករំលែកក្តីស្រមៃ និងក្តីសង្ឃឹមដូចគ្នា ហើយយើងជឿថា ប្រទេសថៃដែលយើងស្រឡាញ់អាចប្រសើរជាងនេះ។ ការផ្លាស់ប្តូរអាចធ្វើទៅបាន

    May 15, 2023
  • SEA GAMES

    កីឡាករប្រដាល់ ព្រំ សំណាង ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិគុនខ្មែរហើយ ដោយគាត់ចង់ទុកឱកាសឱ្យកីឡាករជំនាន់ក្រោយ ប្រកួតប្រជែងគ្នា និងសាងកិត្តិយសជូនជាតិបន្ត។ រំលឹកដែរថា ព្រំ សំណាង ទើបតែបានឈ្នះមេដាយមាសជូនជាតិ បន្ទាប់ពីយកឈ្នះកីឡាករមីយ៉ាន់ម៉ា TUN TUN MIN ដោយពិន្ទុ កាលពីពេលថ្មីៗនេះ នៅក្នុងវិញ្ញាសាប្រដាល់គុនខ្មែរ ប្រភេទទម្ងន់ ៨១ គីឡូក្រាម ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕ ប្រភព ៖ ព័ត៌មានសង្គម

    May 15, 2023
  • SEA GAMES

    ថ្ងៃនេះ គឺជាថ្ងៃប្រកួតរបស់ក្រុមជម្រើសជាតិនារីកម្ពុជា ទល់នឹងក្រុមជម្រើសជាតិនារីថៃ ដើម្បីយកចំណាត់ថ្នាក់លេខ៣ លើវិញ្ញសាបាល់ទាត់នារី ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម ២០២៣។ ការប្រកួតរវាងកម្ពុជា vs ថៃ នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៤:០០ រសៀល ថ្ងៃទី១៥ ខែឧសភា ២០២៣ នៅពហុកីឡដ្ឋានជាតិ។ “ទាំងអស់គ្នា ដើម្បីកម្ពុជា” ៕

    May 15, 2023
  • SEA GAMES

    អបអរសាទរកីឡាករប្រដាល់ ឈឿង ល្វៃ របស់កម្ពុជា ដែលបានយកឈ្នះកីឡាករឡាវឱ្យបោះបង់កាប្រកួត នៅត្រឹមទឹកទី២ ដើម្បីឡើងទៅវគ្គបន្ត ក្នុងការប្រកួតវិញ្ញាសា ឃីក បុកស៊ីង នាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣៕

    May 13, 2023
  • SEA GAMES

    លោកគ្រូ Keisuke Honda នៅថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះបានបង្ហោះសារយ៉ាងគួរឱ្យចាប់អារម្មណ៍មួយ ដោយគាត់ចង់ដឹកនាំជម្រើសជាតិថៃ និងជម្រើសជាតិណាមួយ ដែលមានបំណងចង់លេងព្រឹត្តិការណ៍បាលទាត់ពិភពលោកឆ្នាំ២០២៦។ លោកបានសរសេរថា៖«ក្នុងនាមជាគ្រូបង្វឹក ខ្ញុំចាប់អារម្មណ៍លើប្រទេសអូម៉ង់ នូវែលសេឡង់ អារ៉ាប់រួម ថៃ ឬប្រទេសណាមួយ ដែលចង់លេង World Cup ឆ្នាំ 2026»។ ជម្រាបផងដែរថា លោកគ្រូ Keisuke Honda ទើបតែលាលែងពីតំណែងជាគ្រូបង្វឹកជម្រើសជាតិកម្ពុជា បន្ទាប់ពីបានដឹកនាំក្រុមចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងលទ្ធផល ១-២ វគ្គជម្រុះក្នុងជុំទី១ នៃព្រឹត្តិការស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាគឺជាម្ចាស់ផ្ទះ។ គាត់បានទទួលការងារជាគ្រូបង្វឹកឱ្យជម្រើសជាតិកម្ពុជា

    May 13, 2023
  • SEA GAMES

    បើតាមការបង្ហោះដោយ គុនខ្មែរជើងឯកពិភពលោក បានសរសេរថា៖«ស៊ែរមួយបងប្អូន កីឡាករ ឈឿង ល្វៃ របស់យើងនិងធ្វើកាប្រកួតនៅល្ងាចនេះហើយបងប្អូន នៅពហុកីឡាដ្ឋានជាតិមរតកតេជោ សាលដំរីចាប់ពីម៉ោង ៣:០០ រសៀល ជូនពរគាត់ផងបងប្អូន។» យ៉ាងណាក៏ដោយ យើងនៅមិនទាន់ដឹងថា តើគាត់នឹងត្រូវជូបគូប្រកួតមកពីប្រទេសណានោះទេ៕ ប្រភព៖ គុនខ្មែរជើងឯកពិភពលោក

    May 13, 2023