autoadmin
  • SEA GAMES

    មុននេះបន្ដិច អ្នកប្រដាល់ថៃ Buakaw Banchamek បានបង្ហោះរូបភាពរបស់គាត់ និងក្រុមកីឡាករជម្រើសជាតិថៃ ដែលកំពុងត្រៀមខ្លួនចាកចេញពីព្រលានយន្តហោះសុវណ្ណភូមិមកកាន់ប្រទេសកម្ពុជា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ គាត់បានសរសេរនៅក្នុងការបង្ហោះនោះថា៖«លោកអនុសេនីយ៍ឯក Sombat Banchamek ឬបង Buakaw បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដឹកនាំក្រុមអ្នកប្រដាល់ថៃ 🇹🇭 សម្រាប់​ការប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ទីក្រុង​ភ្នំពេញ​ ប្រទេស​កម្ពុជា ​តាម​ជើង​ហោះហើរ Bangkok Airways PG933 ចេញពីអាកាសយានដ្ឋាន​សុវណ្ណភូមិ។ សមាគម​បាន​បញ្ជូន​អត្តពលិក​ប្រដាល់​សេរី​ ចូល​រួម​ប្រកួត​វិញ្ញាសាចំនួន ១៧​ប្រភេទ​ ដោយ​មាន​សង្ឃឹម​ឈ្នះ​មេដាយ​មាស​​ចំនួន ៦គ្រឿង​»៕ ប្រភព៖ Buakaw Banchamek

    May 10, 2023
  • SEA GAMES

    បើតាមការឱ្យដឹងរបស់ផេក ព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា 2023 បានឱ្យដឹងថា លោកគ្រូ Keisuke Honda អាចនឹងបញ្ចប់តួនាទីរបស់គាត់ ក្នុងនាមជាគ្រូបង្វឹកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រសិនបើកម្ពុជាមិនឈ្នះក្នុងការប្រកួតបាល់ទាត់នាល្ងាចនេះ ទទល់នឹងឥណ្ឌូនេស៊ី ហើយមិនអាចឡើងទៅវគ្គបន្ទាប់បាន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ។ លោកគ្រូ Keisuke Honda បាននិយាយថា៖«ការប្រកួតនៅថ្ងៃនេះ អាចជាប្រកួតចុងក្រោយរបស់ខ្ញុំនៅកម្ពុជា»។ ពោលគឺ ប្រសិនបើយប់នេះកម្ពុជាឈ្នះឡើងទៅវគ្គបន្ត យើងនឹងបានឃើញគាត់ដឹកនាំប្រកួតបន្តទៀត សម្រាប់ការប្រកួតដែលនៅសល់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា២០២៣ ប៉ុន្តែប្រសិនបើកម្ពុជាចាញ់ នោះយើងនឹងលែងបានឃើញវត្តមានរបស់គាត់ទៀតហើយ។ សូមអរគុណលោកគ្រូ ចំពោះរយៈពេល ៥ឆ្នាំ សម្រាប់វិស័យបាល់ទាត់នៅកម្ពុជា៕ ប្រភព៖ ព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា 2023

    May 10, 2023
  • SEA GAMES

    កាលពីពេលថ្មីៗនេះ សារព័ត៌មានភាសាថៃ Thairath បានលើកសរសើរពីកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ចំពោះការយកចិត្តទុកដាក់ ភាពសប្បុរស និងទទួលរាក់ទាក់ភ្ញៀវបានយ៉ាងល្អ។ នៅក្នុងការបង្ហោះនោះគេបានសរសេរថា៖ ថ្វីត្បិតតែស៊ីហ្គេមឆ្នាំ២០២៣ នៅរាជធានីភ្នំពេញមានសីតុណ្ហភាពក្ដៅដូចប្រទេសថៃយ៉ាងណាក្ដី នៅក្នុងការប្រកួតកីឡាអុកខ្មែរ អ្នកគាំទ្រកីឡាកម្ពុជាបានមកទស្សនាការប្រកួត រួមទាំងកីឡាជម្រើសជាតិថៃផងដែរ។ ម្ចាស់ផ្ទះបានស្វាគមន៍ និងយកចិត្តទុកដាក់អ្នកគ្រប់គ្នាយ៉ាងពេញលេញ។ ចាប់ផ្តើមពីការដើរចូលទៅក្នុងកីឡដ្ឋាន អ្នក​ស្ម័គ្រ​ចិត្ត​មានការគោរព​ចំពោះអ្នកសារព័ត៌មាន​បរទេស។ ចំណែកក្នុង​កីឡដ្ឋាន​ក៏មាន​ទឹកសុទ្ធ​​ចែក​ជូន​អ្នក​គាំទ្រ​ដែល​មក​ទស្សនា ​រួម​ទាំង​ក្រុម​ព័ត៌មាន​ Thairath របស់យើង។ កីឡដ្ឋានផ្សេងទៀត ក៏មានអាហារសម្រន់ និងទឹកត្រជាក់រង់ចាំបម្រើផងដែរ។ ប្រជាជនកម្ពុជាមានភាពរួសរាយរាក់ទាក់ជាមួយជនជាតិថៃ មិនដូចមនុស្សមួយចំនួនដែលខឹងសម្បារក្នុងបណ្តាញសង្គម ប៉ុន្តែការពិត ប្រជាជនកម្ពុជាសុទ្ធតែមានចិត្តសប្បុរស។ រូបឯកសារ៖ Thanarat Fuengrithaikun រាយការណ៍ពីរាជធានីភ្នំពេញ ប្រទេសកម្ពុជា»៕ អត្ថបទ៖ លីដា

    May 10, 2023
  • SEA GAMES

    កាលពីយប់ថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ លោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសនឹងឧបត្ថម្ភថវិកាចំនួន ៥,០០០,០០០ រៀល ជូនដល់កីឡាការនីរត់ប្រណាំង ប៊ូ សំណាង សម្រាប់ការតស៊ូរត់ប្រណាំងចម្ងាយ ៥០០០ ម៉ែត្រ រហូតដល់គោលដៅដោយមិនបោះបង់ការប្រកួត បើទោះបីជាមានភ្លៀងធ្លាក់ជោគជាំខ្លាំងយ៉ាងណាក៏ដោយ។ កាយ​វិការតស៊ូរបស់កីឡាការនីរូបនេះ បានធ្វើឱ្យមហាជនទាំងក្នុង និងក្រៅប្រទេស មានការគោរព អាណិត និងកោតសរសើរលើរូបគាត់យ៉ាងខ្លាំង។ លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរថា៖«#ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរព ដោយការមើលឃើញពីការតស៊ូរបស់ប្អូនស្រី ប៊ូ សំណាង ដែលជាកីឡាការិនីរត់ប្រណាំង ចម្ងាយ

    May 10, 2023
  • SEA GAMES

    កាលពីពេលថ្មីៗនេះ កីឡាករជម្រើសជាតិថៃម្នាក់ បានលើកឡើងពីកន្លែងស្នាក់នៅរបស់អត្តពលិកនៅឯ «ភូមិកីឡា» ដែលមានសភាពផ្ទុយស្រឡះពីអ្វីដែលខាងសារព័ត៌មានថៃមួយចំនួន បានបំផុសបំផុលថា ភូមិកីឡារបស់កម្ពុជាមិនទាន់ធ្វើរួចរាល់ សម្រាប់ទទួលអត្តពលិក ដែលមកប្រកួតនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនោះទេ។ នៅក្នុងការបង្ហោះរបស់គណនី Korapat Kittiapinya គាត់បានសរសេរថា៖«ប្រព័ន្ធផ្សព្វផ្សាយថៃពិតជាមានការធ្លាក់ចុះ និងញុះញង់ឱ្យមានការស្អប់ខ្ពើម។ ឃ្លីបនេះសម្រាប់ឱ្យមើលពីកន្លែងស្នាក់នៅរបស់អត្តពលិកនៅកម្ពុជា។ តោះទៅមើលរូបភាពពិត សម្លេងពិត។ (អរគុណ​កម្ពុជា​ដែល​បាន​មើល​ថែ​កីឡាករ​ថៃ​បានយ៉ាង​ល្អ) »៕ ប្រភព៖ Korapat Kittiapinya

    May 8, 2023
  • SEA GAMES

    កីឡាការិនីឆ្នើមកម្ពុជា ស្រួង ភាវី បានយកឈ្នះលើកីឡាការិនីវៀតណាម Kien Tuong Phung សម្រាប់វិញ្ញាសាប៊ីយ៉ាការ៉ុម ៣បាំង ឯកត្តជននារី (Billiards: Women’s 3-Cushion Carom Singles) ដោយលទ្ធផល ២៥ ទល់ ១០ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សម្រាប់ការប្រកួតនៅថ្ងៃច័ន្ទ ទី០៨ ខែឧសភា ឆ្នាំ២០២៣។ កីឡាការិនី ស្រួង ភាវី របស់កម្ពុជា នឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាមួយនឹងកីឡាការនីមកពីវៀតណាម Nguyễn Hoàng Yến Nhi

    May 8, 2023
  • ព័ត៌មានជាតិ

    លោកឧកញ៉ា ស្រី ចាន់ថន បានទៅផ្តល់កម្លាំងចិត្តឱ្យអ្នកប្រដាល់គុនខ្មែរ សែន រិទ្ធីគុន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីល្ងាចមិញ ថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ នាទីយប់។ ទោះ សែន រិទ្ធីគុន មិនឈ្នះការប្រកួតនៅសង្វៀនប្រទេសម៉ាឡេស៊ី ប៉ុន្តែគាត់យកឈ្នះបេះដូងប្រជាជនកម្ពុជា ហើយពួកគាត់បានយល់ពីបញ្ហានេះច្បាស់ណាស់។ លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់គាត់ថា៖«#ខ្ញុំបានមកទទួល នឹង ផ្តល់កំលាំងចិត្ត អោយ សែន ចន្ទរិទ្ធីគុន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញល្ងាចនេះវេលាម៉ោង ៨:៣០❤️💪🏾🇰🇭 ទោះគាត់មិនឈ្នះការប្រកួតមួយនេះតែគាត់យកឈ្នះបេះដូងប្រជាជនកម្ពុជាហើយពួកគាត់បានយល់ពីបញ្ហានេះច្បាស់ណាស់។អរគុណបងប្អូនសម្រាប់ការស្រឡាញ់ គាំទ្រ

    May 8, 2023
  • SEA GAMES

    កីឡាការិនីប៊ីយ៉ា និងស្នូកឃើរបស់កម្ពុជា ស្រួង ភាវី បានយកឈ្នះកីឡាការិនីហ្វីលីពីន Chezka Centeno ក្នុងលទ្ធផល ២៥ ទល់នឹង ៥ សម្រាប់ការប្រកួតដំបូងនៃប្រភេទវិញ្ញាសា Billiards Sport ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅរសៀលថ្ងៃអាទិត្យ ទី០៧ ខែឧសភា ២០២៣ បរិវេណផ្សារទំនើប អុីអនម៉ល សែនសុខ៕ ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

    May 7, 2023
  • SEA GAMES

    សូមអបអរដល់កីឡាការនី ខាន់ ចេសា ដែលបានឈ្នះមេដាយមាស ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ សម្រាប់ប្រភេទកីឡាជឺជិតស៊ូ (Jujutsu) វិញ្ញាសានារី Ne-Waza NOGI ទម្ងន់ក្រោម ៥២គីឡូក្រាម ក្រោយផ្ដួលកីឡាការិនីហ្វីលីពីន Ochoa Margarita នៅវគ្គផ្ដាច់ព្រ័ត្របានដោយជោគជ័យ។ ខាន់ ចេសា បានស្រក់ទឹកភ្នែកចំពោះការឈ្នះដ៏អស្ចារ្យមួយនេះ ក្រោយបានយកឈ្នះគ្រប់ទាំង ៤ ប្រកួត យ៉ាងស្វិតស្វាញបំផុត៕ រូបភាពពី ក្រសួងព័ត៌មាន

    May 7, 2023
  • ព័ត៌មានជាតិ

    អ្នកប្រដាល់គុនខ្មែរ សែន ចន្ទរិទ្ធីគុន កំពុងធ្វើការលុបសាក់ពាក្យ «Muay Thai» ចេញពីខ្នងរបស់គាត់ នេះបើតាមការឱ្យដឹងពីហ្វេសប៊ុកផេក គុនខ្មែរជើងឯកពិភពលោក (Kun Khmer World Champion) នាព្រឹកថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣។ បើតាមការបង្ហោះរបស់ហ្វេសប៊ុក គុនខ្មែរជើងឯកពិភពលោក បានសរសេរថា៖«បង សែន ចន្ទរិទ្ធីគុន កំពុងកែសាក់ខ្នងរបស់គាត់ទៅតាមរចនាបថខ្មែរហើយបងប្អូន 👏🙏❤️🇰🇭 បងចន្ទរិទ្ធីគុន លះបង់សម្រាប់ប្រទេសកម្ពុជាច្រើនណាស់បងប្អូន។» ជាមួយគ្នានេះដែរ ការប្រកួតរវាងអ្នកប្រដាល់គុនខ្មែរ សែន ចន្ទរិទ្ធីគុន និងគូប្រជែងមកពីប្រទេសថៃ ឌែនកៅស៊ែន នៅលើសង្វៀនប្រទេសម៉ាឡេសុី កាលពីយប់មិញនេះ គឺភាគីអ្នកប្រដាល់ថៃជាអ្នកឈ្នះ ក្រោយគេបានប្រើជំនាញគេច និងដកថយ

    May 7, 2023