- autoadmin
- ព័ត៌មានជាតិ
ស្របពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ អ្នកប្រដាល់គុនខ្មែរ សែន ចន្ទរិទ្ធីគុន (Thiago Teixeira) របស់យើង ក៏នឹងត្រូវបំពេញភារកិច្ចតំណាងឱ្យកម្ពុជានៅលើសង្វៀនបរទេស ប៉ះជាមួយអ្នកប្រដាល់ថៃ នៅថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០២៣ នេះផ្ទាល់។ សែន ចន្ទរិទ្ធីគុន នឹងត្រូវប៉ះជាមួយអ្នកប្រដាល់ថៃ Wanmuhamad Kitiyamart ហើយនេះគឺជាការប្រកួតតំណាងឱ្យទង់ជាតិកម្ពុជា ជាលើកទី២ របស់គាត់ផងដែរ។ គួរឱ្យដឹងដែរថា សែន ចន្ទឬទ្ធីគុន (Thiago Teixeira) នឹងត្រូវប្រកួតតំណាងឱ្យទង់ជាតិកម្ពុជា និងប្រេស៊ីល ហើយនៅមុនពេលឡើងយន្តហោះទៅម៉ាឡេស៊ី គាត់បាននិយាយថា គាត់នឹងរក្សាជំហរបង្ហាញទង់ជាតិខ្មែរ និងគុនខ្មែរ បើទោះបីខាង
May 6, 2023 - SEA GAMES
សូមអបអរសាទរ ជូនដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមេដាយមរតកអូឡាំពិកអន្តរជាតិ ឬហៅថា Pierre de Coubertin Medal ដែលជាមេដាយខ្ពស់បំផុតរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។ មេដាយនេះ ត្រូវបានរចនាដោយលោក Pierre de Coubertin ដែលជាបិតាស្ថាបនិកអូឡាំពិកសម័យទំនើប តាំងតែពីឆ្នាំ១៨៩៤។ IOC បានផ្ដល់ជូនមេដាយនេះ នៅក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃសុក្រ ទី០៥ ខែឧសភា នេះផ្ទាល់។ បើតាមការបង្ហោះដោយ Cambodia 2023 បានឱ្យដឹងថា មេដាយ Pierre
May 5, 2023 - PR
ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣៖ ម៉ៃឡូ (MILO) ជាភេសជ្ជៈឈានមុខគេ និងមានអាហាររូបត្ថម្ភរសជាតិសូកូឡា និងស្រូវសាលី នៅថ្ងៃនេះបានប្រកាសជាផ្លូវការអំពី ការឧបត្ថម្ភ សម្រាប់ព្រឹត្តិការណ៍ជា ស៊ីហ្គេម លើកទី៣២ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ប្រារព្ឋឡើងនៅប្រទេសកម្ពុជា និងត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍កីឡាប្រចាំតំបន់ដ៏ធំជាងគេ។ សម្រាប់ការឧបត្ថម្ភរបស់ម៉ៃឡូ (MILO) គឺរួមទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការផ្តល់ជាភេសជ្ជៈ MILO រហូតដល់ ២០,០០០ កែវ ដល់អត្តពលិកជាង ៥,០០០ នាក់ មកពីបណ្ដាប្រទេសទាំង ១១ នៅទូរទាំងតំបន់អាស៊ីអាគ្នេយ៏ និងអ្នកចូលរួមទស្សនារាប់ពាន់នាក់ផ្សេងទៀត ដែលមកទស្សនាការប្រកួតកីឡានានាដោយផ្ទាល់
May 5, 2023 - SEA GAMES
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅរសៀលថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៣ បានធ្វើការប្រកាសពីទីតាំង និងពេលវេលានៃការចែកចាយសំបុត្រចូលរួមទស្សនា ការប្រកួតបាល់ទាត់ផ្នែកបុរស សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ សំបុត្រចូលរួមទស្សនា នឹងត្រូវចែកចាយនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៨ និង ០០ នាទីព្រឹក ថ្ងៃសៅរ៍ ទី០៦ ស្អែកនេះ ហើយខ្លោងទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក នឹងបើកចាប់ពីម៉ោង ៦ និង ០០ នាទីព្រឹកតទៅ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖«🎟️ ចែកសំបុត្រឥតគិតថ្លៃ សម្រាប់ការប្រកួតនៅថ្ងៃទី០៧ ឧសភា ២០២៣ វិញ្ញាសាបាល់ទាត់បុរស។ ⏰ ចែកជូននៅថ្ងៃស្អែក
May 5, 2023 - SEA GAMES
នៅរសៀលថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៣ មុននេះបន្ដិច អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង បានបង្ហើបឱ្យដឹងថា គាត់មានឈ្មោះនៅវគ្គផ្តាច់ព្រ័ត្រជាស្រេច បន្ទាប់ពីការចាប់ឆ្នោតរួចរាល់។ គាត់នឹងមានឱកាសខ្ពស់ក្នុងការឈ្នះមេដាយមាស ប៉ុន្តែយ៉ាងណាគាត់នឹងត្រូវរង់ចាំថា តើនរណានឹងក្លាយជាគូប្រកួតរបស់គាត់ រវាងកីឡាករមកពីប្រទេសវៀតណាម និងមីយ៉ាន់ម៉ា។ បើតាមការបង្ហោះរបស់គណនីហ្វេសប៊ុក សំណាង ព្រំ-គុនខ្មែរ គាត់បានសរសេរថា៖«ចាប់ឆ្នោតរួចហើយបងប្អូនឡើងវគ្គផ្តាច់ព្រ័ត្រ រងចាំ វៀតណាម ឬ ភូមា។ ខ្ញុំនឹងតស៊ូឱ្យដល់ទីបញ្ចប់ដើម្បីប្រទេសជាតិ គ្រួសារ និងបងប្អូនអ្នកគាំទ្រ🥊🇰🇭»។ សូមបងប្អូនកុំភ្លេចរង់ចាំទស្សនា និងចូលរួមគាំទ្រទាំងអស់គ្នា ដើម្បីលើកទឹកចិត្តដល់កីឡាករ និងកីឡាការនី តំណាងជាតិរបស់យើង៕ ប្រភព៖ សំណាង ព្រំ
May 5, 2023 - អន្តរជាតិ
រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានអនុម័តវ៉ាក់សាំងប្រឆាំងមេរោគផ្លូវដង្ហើម (Respiratory Syncytial Virus) ជាលើកដំបូងបង្អស់កាលពីថ្ងៃពុធ។ វ៉ាក់សាំងដែលមានឈ្មោះថា Arexvy ត្រូវបានអនុម័ត សម្រាប់ការការពារជំងឺផ្លូវដង្ហើមផ្នែកខាងក្រោម ដែលបណ្តាលមកពី RSV ចំពោះបុគ្គលដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ។ RSV គឺជាមេរោគឆ្លងខ្លាំង ដែលបណ្តាលឱ្យប៉ះពាល់ដល់សួត និងផ្លូវដកដង្ហើមចំពោះបុគ្គលគ្រប់ក្រុមអាយុ។ ចំពោះមនុស្សវ័យចំណាស់ RSV គឺជាមូលហេតុទូទៅនៃជំងឺផ្លូវដង្ហើមផ្នែកខាងក្រោម ដែលប៉ះពាល់ដល់សួត និងអាចបណ្តាលឱ្យមានជំងឺរលាកសួត និងរលាកទងសួត ដែលគំរាមកំហែងដល់អាយុជីវិត នេះបើយោងតាម FDA ។ ជារៀងរាល់ឆ្នាំ RSV នាំឱ្យមនុស្សត្រូវបញ្ជូនទៅមន្ទីរពេទ្យប្រមាណពី
May 5, 2023 - អន្តរជាតិ
សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងបញ្ជូនរ៉ុក្កែតបាញ់តាមអាកាសជាលើកដំបូងទៅអ៊ុយក្រែន។ ការនាំចេញរ៉ុក្កែត Hydra-70 គឺជាផ្នែកមួយនៃជំនួយផ្នែកសន្តិសុខបន្ថែម ដែលមានតម្លៃរហូតដល់ ៣០០ លានដុល្លារ។ ក្រសួងការពារជាតិអាមេរិកបានប្រកាសកាលពីថ្ងៃពុធថា កញ្ចប់នេះក៏នឹងរួមបញ្ចូលផងដែរនូវគ្រាប់រំសេវបន្ថែម សម្រាប់ប្រព័ន្ធកាំភ្លើងធំចល័តទំនើបដែលផ្តល់ដោយសហរដ្ឋអាមេរិក ឬហៅថា HIMARS និងកាំភ្លើងធំ howitzer ជាច្រើនទៀត។ នាយកដ្ឋាននេះបាននិយាយថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាដល់អ៊ុយក្រែនសរុបចំនួន ៣៥.៧ ពាន់លានដុល្លារ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី កាលពីខែកុម្ភៈឆ្នាំមុន។ នាយកដ្ឋានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖«សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន ដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវសមត្ថភាពដើម្បីបំពេញតម្រូវការសមរភូមិភ្លាមៗ និងតម្រូវការជំនួយសន្តិសុខរយៈពេលវែង»៕ អត្ថបទ៖ លីដា ប្រភព៖ NHK
May 4, 2023 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនពីការប៉ុនប៉ងបរាជ័យ នៅក្នុងការធ្វើឃាតប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ដោយការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) វាយប្រហារលើវិមានក្រឹមឡាំងក្នុងទីក្រុងមូស្គូ។ យ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ទីក្រុងគៀវ មិនមានអ្វីពាក់ព័ន្ធនឹងឧប្បត្តិហេតុដែលបានរាយការណ៍កាលពីយប់មិញនោះទេ។ លោក Zelenskyy បានប្រាប់សន្និសីទសារព័ត៌មានក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ហ្វាំងឡង់ថា៖«យើងមិនវាយប្រហារលោក ពូទីន ឬទីក្រុងម៉ូស្គូទេ យើងប្រយុទ្ធនៅលើទឹកដីរបស់យើងប៉ុណ្ណោះ» ។ ជំនួយការជាន់ខ្ពស់របស់លោក Zelenskyy បានហៅការចោទប្រកាន់នេះថា ជាសញ្ញាមួយដែលថា វិមានក្រឹមឡាំងកំពុងរៀបចំផែនការវាយប្រហារថ្មីដ៏សំខាន់មួយលើអ៊ុយក្រែន ខណៈដែលទីក្រុងគៀវ កំពុងរៀបចំការវាយបកដែលរំពឹងទុកជាយូរមកហើយ។ ភាគីរុស្ស៊ីបាននិយាយថា យានយន្តហោះគ្មានមនុស្សបើក ២គ្រឿង
May 4, 2023 - អន្តរជាតិ
យោធាមីយ៉ាន់ម៉ាបានលើកលែងទោសដល់អ្នកទោសនយោបាយជាង ២,០០០នាក់ ប៉ុន្តែលោកស្រី អ៊ុងសាន ស៊ូជី ហាក់មិនស្ថិតក្នុងចំណោមនោះទេ។ យោធាមីយ៉ាន់ម៉ាបានប្រកាសតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃពុធថា ខ្លួនគ្រោងនឹងផ្តល់ការលើកលែងទោសដល់អ្នកទោសនយោបាយចំនួន ២,១៥៣ នាក់ នៅចំថ្ងៃបុណ្យវិសាខបូជា។ ពួកគេទាំងនោះគឺជាមនុស្សដែលត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កគ្រោះថ្នាក់ដល់យោធា ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ហើយក្នុងចំណោមពួកគេ មានយ៉ាងហោចណាស់ ៥នាក់ ជាអ្នកកាសែត។ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យម្នាក់ដែលត្រូវបានដោះលែងពីពន្ធនាគារនៅទីក្រុងយ៉ាំងហ្គោនដ៏ធំបំផុតរបស់មីយ៉ាន់ម៉ា បានប្រាប់ NHK ថា គាត់នឹងត្រូវដោះលែងនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានទទួលទោសពេញមួយអាណត្តិ។ លោកបានហៅការលើកលែងទោសនេះថា ដូចជារឿងសម្ដែង។ ជម្រាបដែរថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឱ្យជាប់គុក ៣៣ឆ្នាំ ហើយលោកស្រីទំនងជាមិនត្រូវបានលើកលែងទោសទេ
May 4, 2023 - អន្តរជាតិ
ការហាត់សមត្រូវបានធ្វើឡើងនៅព្រឹកទៀបភ្លឺថ្ងៃពុធ ក្នុងទីក្រុងឡុងដ៍ សម្រាប់ការរៀបចំឡើងគ្រងរាជ្យរបស់ស្តេច Charles នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ ជម្រាបដែរថា ស្តេច Charles នឹងត្រូវឡើងគ្រងរាជ្យនៅព្រះវិហារ Westminster Abbey នៅក្នុងពិធីមួយ ដែលពោរពេញដោយភាពចម្រុះ អធឹកអធម និងសារៈសំខាន់ខាងសាសនាដ៏ឧឡារិក បន្ទាប់ពីទ្រង់បានក្លាយជាព្រះមហាក្សត្រនៃចក្រភពអង់គ្លេស និងអាណាចក្រចំនួន ១៤ ទៀត ក្រោយការសោយទីវង្គត់មាតារបស់ទ្រង់ គឺព្រះអង្គម្ចាស់ក្សត្រី Elizabeth កាលពីខែកញ្ញា។ ក្នុងរយៈពេលប្រមាណជា ១០០ឆ្នាំចុងក្រោយនេះ ស្តេច និងមហាក្សត្រីនៃប្រទេសអង់គ្លេស និងចក្រភពអង់គ្លេស ត្រូវបានគ្រងរាជ្យនៅឯព្រះវិហារ Westminster Abbey របស់ទីក្រុងឡុងដ៍ នៅក្នុងពិធីមួយដែលមានការផ្លាស់ប្តូរតិចតួចពេញមួយសតវត្ស។ មានព្រះមហាក្សត្រចំនួន
May 3, 2023












