- autoadmin
- អន្តរជាតិ
លោក Volodymr Zelensky (ហ៊្សែលឡិនស្គី) បានឱ្យដឹងថា គាត់បាននិយាយទូរស័ព្ទយ៉ាងយូរ និងស៊ីជម្រៅ ជាមួយលោក Xi Jinping (ស៊ី ជីនពីង) ដែលជាទំនាក់ទំនងលើកដំបូងរបស់ពួកគេ ចាប់តាំងពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានចាប់ផ្តើម។ លោកបាននិយាយនៅលើ Twitter ថា៖«ការសន្ទនាគ្នានេះ រួមជាមួយនឹងការតែងតាំងឯកអគ្គរដ្ឋទូតប្រចាំទីក្រុងប៉េកាំង នឹងផ្តល់កម្លាំងរុញច្រានដ៏ខ្លាំងក្លា ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីរបស់យើង»។ ប្រទេសចិនបានបញ្ជាក់ពីការសន្ទនាគ្នាតាមទូរស័ព្ទនេះ ដោយបន្ថែមថា ខ្លួនតែងតែឈរនៅខាងសន្តិភាព។ រហូតមកដល់ពេលនេះ ទីក្រុងប៉េកាំងបានព្យាយាមបង្ហាញជំហរអព្យាក្រឹតលើការឈ្លានពានរបស់រុស្ស៊ី។ ប៉ុន្តែខ្លួនមិនបានថ្កោលទោសការឈ្លានពាននេះដូចលោកខាងលិចទេ ខណៈកាលពីខែមុនប្រធានាធិបតី ស៊ី បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃទៅកាន់ប្រទេសរុស្ស៊ី។ គាត់បានហៅប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថាជាមិត្តសម្លាញ់របស់គាត់ និងបានស្នើផែនការសន្តិភាព
April 26, 2023 - អន្តរជាតិ
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ទឹកស៊ីរ៉ូក្អកដែលផលិតដោយប្រទេសឥណ្ឌា ដែលត្រូវបានគេរកឃើញនៅលើកោះ Marshall និង Micronesia មានផ្ទុកសមាសធាតុគីមីលើសកម្រិត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ WHO បាននិយាយថា ការធ្វើតេស្តលើសំណាកទឹកស៊ីរ៉ូ Guaifenesin TG ដែលផលិតដោយក្រុមហ៊ុន QP Pharmachem Ltd មានមូលដ្ឋាននៅរដ្ឋ Punjab បានបង្ហាញថា ទឹកស៊ីរ៉ូនេះមានបរិមាណ diethylene glycol និង ethylene glycol ក្នុងកម្រិតមិនអាចទទួលយកបាន។ សមាសធាតុគីមីទាំង ២ មានជាតិពុល និងអាចបណ្តាលឱ្យមនុស្សស្លាប់បាន។
April 26, 2023 - អន្តរជាតិ
ប្រទេសថៃនឹងជួបបាតុភូតព្រះអាទិត្យរះចំកណ្តាល (zero-shadow) នៅទូទាំងប្រទេស និងក្នុងទីក្រុងបាងកក នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ។ នាយកដ្ឋានឧតុនិយមថៃ (TMD) បាននិយាយថា នៅម៉ោង ១២:១៦ នាទីថ្ងៃត្រង់ ប្រជាជននៅក្នុងរាជធានីនឹងជួបប្រទះបាតុភូតសូន្យដ៏កម្រនេះ ដែលស្រមោលរបស់ពួកគេបាត់ទាំងស្រុង ដោយសារតែទីតាំងរបស់ព្រះអាទិត្យនៅលើមេឃ។ ស្រមោលនៃវត្ថុបញ្ឈរទាំងអស់ដូចជា៖ ដើមឈើ អគារ បង្គោល … នឹងបាត់ទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ បាតុភូតនេះមានរយៈពេលតែពីរបីនាទីប៉ុណ្ណោះ មុនពេលព្រះអាទិត្យ និងផែនដីផ្លាស់ទីចេញពីភាពស៊ីសង្វាក់គ្នា។ ទោះជាបែបនេះក្ដី ថ្ងៃព្រហស្បតិ៍នឹងមិនមែនជាថ្ងៃក្តៅបំផុតក្នុងឆ្នាំនោះទេ ដោយសារតែសីតុណ្ហភាពក៏អាស្រ័យលើកត្តាផ្សេងទៀតផងដែរ។ កត្តាកំណត់សីតុណ្ហភាពរួមមាន ទឹកភ្លៀង ពពក
April 26, 2023 - អន្តរជាតិ
រដ្ឋមន្ត្រីមកពីប្រទេសទាំងប្រាំពីរ (G7) គ្រោងនឹងពិភាក្សាគ្នាអំពីរបៀបដែលល្អបំផុត នៅក្នុងការលើកកម្ពស់ AI នៅពេលពួកគេនឹងជួបគ្នានៅប្រទេសជប៉ុននៅចុងសប្តាហ៍នេះ។ វាបានកើតឡើងនៅពេលដែលប្រជាប្រិយភាពនៃកម្មវិធីដូចជា ChatGPT ចាប់ផ្តើមមានសន្ទុះកាន់តែខ្លាំងឡើង ក៏ដូចជាការជជែកពិភាក្សាកាន់តែខ្លាំងពាក់ព័ន្ធនឹងការផ្លាស់ប្តូរទិន្នន័យដោយសេរីរបស់វា។ រដ្ឋមន្ត្រីប្រទេស G7 សម្រាប់ឌីជីថលនីយកម្ម និងបច្ចេកវិទ្យា នឹងត្រូវជួបប្រជុំគ្នានៅថ្ងៃសៅរ៍នៅទីក្រុង Takasaki ភាគខាងជើងនៃទីក្រុងតូក្យូ។ សេចក្តីថ្លែងការរួមមួយដែលទទួលបានដោយ NHK បាននិយាយថា ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ AI កំពុងមានផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គម ដោយព្រមានថា AI អាចបង្កើតអត្ថបទ និងរូបភាព ជាមួយនឹងព័ត៌មានមិនពិត។ វាបានបន្ថែមថា បញ្ហាប្រឈម និងផលប៉ះពាល់នៃ AI ចាំបាច់ត្រូវសិក្សាដោយក្រុមអន្តរជាតិ ដូចជាអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ
April 25, 2023 - អន្តរជាតិ
ប៉ូលិសកេនយ៉ាបានរកឃើញសាកសពចំនួន ៧៣នាក់ ដែលភាគច្រើនយកចេញពីក្នុងព្រៃមួយនៅប្រទេសកេនយ៉ា ដែលត្រូវបានគេដឹងថា ជាអ្នកដើរតាមសាសនាគ្រឹស្ត ហើយបានជឿជាក់ថា ពួកគេនឹងទៅឋានសួគ៌ប្រសិនបើពួកគេបង្អត់អាហារខ្លួនឯង។ ចំនួនអ្នកស្លាប់បានកើនឡើងជាបន្តបន្ទាប់ ស្របពេលដែលកាកបាទក្រហមកេនយ៉ាបាននិយាយថា មនុស្សចំនួន ១១២នាក់ នៅបាត់ខ្លួននៅឡើយ ដោយគ្មានការរាយការណ៍ទៅក្រុមតាមដាន និងក្រុមប្រឹក្សា ដែលឈរជើងប្រចាំនៅមន្ទីរពេទ្យក្នុងស្រុកនោះទេ។ មេដឹកនាំសាសនាលោក Paul Mackenzie ត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីមានដំណឹងមកថា ផ្នូររបស់អ្នកដើរតាមមេដឹកនាំសាសនារូបនេះ យ៉ាងហោចណាស់ ៣១ ត្រូវបានគេប្រទះរកឃើញ។ លោកគឺជាមេដឹកនាំសាសនាចក្រ Good News International ដែលបានបោះទីតាំងជាច្រើននៅក្នុងតំបន់ទំហំ ៨០០ អាក្រេ នៅក្នុងព្រៃ
April 25, 2023 - អន្តរជាតិ
ស្រោមអនាម័យគឺជាផលិតផលមួយក្នុងចំណោមផលិតផលចំនួន ៥ ដែលប្រទេសថៃបាននាំចេញច្រើនជាងប្រទេសដទៃទៀតនៅក្នុងពិភពលោក នេះបើយោងតាមទិន្នន័យពីគេហទំព័រការយល់ដឹងអំពីពាណិជ្ជកម្មពិភពលោក kidka.com តាមរយៈសារព័ត៌មាន Prachachat។ ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មថៃ លោក Poonping Naiyanapakorn បាននិយាយថា ប្រទេសថៃបាននាំចេញផលិតផលឈានមុខចំនួន ៥ ក្នុងឆ្នាំ២០២២ ដោយការទាញយកអត្ថប្រយោជន៍ពីវត្ថុធាតុដើមនៅក្នុងស្រុក ខណៈជាមូលដ្ឋានផលិតកម្មដ៏សំខាន់ក្នុងតំបន់។ ដូច្នេះហើយប្រទេសនានាជុំវិញពិភពលោក បានជឿជាក់យ៉ាងខ្លាំងលើផលិតផលរបស់ប្រទេសថៃ។ ក្នុងចំណោមផលិតផលទាំង ៥ ដែលប្រទេសថៃបាននាំចេញទៅកាន់ពិភពលោកមានដូចជា៖ ១. ផ្លែទុរេន៖ ប្រទេសថៃរកបានប្រមាណ ៣.២១ ពាន់លានដុល្លារ ពីការនាំចេញស្ដេចផ្លែឈើមួយនេះ នៅក្នុងឆ្នាំ២០២២ ហើយអតិថិជនធំជាងគេរបស់ទុរេនថៃ គឺប្រទេសចិន ហុងកុង
April 25, 2023 - អន្តរជាតិ
ទីភ្នាក់ងារភូមិសាស្ត្រឥណ្ឌូណេស៊ី (BMKG) នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ បានវាយប្រហារនៅភាគខាងលិចកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី ដោយបានបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ រយៈពេលប្រហែល ២ម៉ោង។ អាជ្ញាធរមូលដ្ឋានបានណែនាំភ្លាមៗដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះ ឱ្យផ្លាស់ទីឆ្ងាយពីច្រាំងសមុទ្រ ប៉ុន្តែការព្រមានត្រូវបានផ្លាស់ប្ដូរវិញចាប់តាំងពីពេលនោះមក។ មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) មុននេះក៏បានកំណត់ការរញ្ជួយដីនោះក្នុងកម្រិត ៦.៩ រ៉ិចទ័រ។ ការរញ្ជួយដីនៅជម្រៅ ៨៤គីឡូម៉ែត្រ បានវាយប្រហារនៅម៉ោងប្រហែល ៣ ព្រឹកម៉ោងក្នុងស្រុក។ ទិន្នន័យរបស់ BMKG បង្ហាញថា ការរញ្ជួយដីមួយចំនួនបានរញ្ជួយបន្ដនៅពេលក្រោយៗទៀត ហើយមានមួយស្ថិតក្នុងកម្រិត ៥ រ៉ិចទ័រ។
April 25, 2023 - អន្តរជាតិ
សប្តាហ៍ដំបូងបន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យសង្រ្កាន្តដ៏យូររបស់ថៃ ប្រទេសនេះមានអ្នកជំងឺ COVID-19 ថ្មីចំនួន ១,០៨៨ នាក់ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យ និង ៥នាក់ បានស្លាប់ដោយសារជំងឺនេះ។ នាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) បានឱ្យដឹងនៅថ្ងៃច័ន្ទនេះថា ចន្លោះពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមេសា មានមនុស្សចំនួន ១,០៨៨ នាក់ ដែលមានស្ថានភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ឬជាមធ្យម ១៥៥ នាក់ក្នុងមួយថ្ងៃ។ ក្នុងចំណោមអ្នកជំងឺដែលបញ្ជូនទៅមន្ទីរពេទ្យ មានអ្នកជំងឺ ៧៣នាក់ បានធ្លាក់ខ្លួនរលាកសួត និង៣៥នាក់ ត្រូវការឧបករណ៍ជំនួយដង្ហើម។ តួលេខនេះគឺច្រើនជាងទ្វេដងបើធៀបនឹងសប្តាហ៍ នៅចន្លោះថ្ងៃទី០៩-១៥ ខែមេសា នៅពេលដែលអ្នកជំងឺត្រឹមតែ ៤៣៥
April 24, 2023 - អន្តរជាតិ
សូមប្រយ័ត្នចំពោះការប្រើប្រាស់ Power Bank របស់អ្នកទាំងអស់គ្នា ដោយសារតែកាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកថៃម្នាក់ឈ្មោះថា Apinya Panyasen បានបង្ហោះសារព្រមានអំពីគ្រោះថ្នាក់នៃការប្រើប្រាស់ឧបករណ៍សាកថ្មមួយនេះ។ នៅក្នុងការបង្ហោះមួយនោះ គាត់បានសរសេរថា«#Warning #Powerbank យប់មិញខ្ញុំអង្គុយនៅជាន់ក្រោម រហូតម៉ោងប្រហែល ៩យប់ ខ្ញុំក៏បានឡើងទៅបន្ទប់គេង។ ពេលឡើងជណ្ដើរបានពាក់កណ្តាលផ្លូវ ខ្ញុំបានធុំក្លិនក្លិនឈ្ងៀម ហើយមិត្តប្រុសរបស់ខ្ញុំក៏ស្ទុះរត់ទៅបើកទ្វារបន្ទប់ ពោលគឺមានផ្សែងហុយចេញពីបន្ទប់គេងរបស់ខ្ញុំ។ រឿងដំបូងដែលខ្ញុំធ្វើ គឺស្រែកប្រាប់លោកប៉ារបស់ខ្ញុំ ឱ្យគាត់បិទបារែតភ្លើងជាមុនសិន ព្រោះខ្ញុំមិនដឹងថាបណ្ដាលមកពីអ្វីឡើយ»។ នាងបានបន្ដថា៖ «លោកប៉ា និងមិត្តប្រុសរបស់ខ្ញុំ បានចំណាយពេលក្នុងការរកមូលហេតុដែលមានក្លិនឈ្ងៀម ព្រោះភ្លើងពេលនោះត្រូវបានផ្ដាច់ ហើយមានផ្សែងពេញបន្ទប់។ ពួកគេបានព្យាយាមរកមើលប្រភពបញ្ហា ហើយបានរកឃើញថា Power Bank
April 24, 2023 - អន្តរជាតិ
កាសែត China Daily នៅថ្ងៃច័ន្ទ ទី២៤ ខែមេសា បានរាយការណ៍ថា ប្រទេសចិននឹងប្រើបច្ចេកវិទ្យាបោះពុម្ព 3D ដើម្បីសាងសង់អគារនៅលើឋានព្រះច័ន្ទ ខណៈដែលទីក្រុងប៉េកាំងកំពុងពង្រឹងផែនការសម្រាប់ការតាំងលំនៅលើឋានព្រះច័ន្ទរយៈពេលវែង។ នៅឆ្នាំ ២០២០ បេសកកម្មរបស់យាន Chang’e 5 បានត្រឡប់ទៅផែនដីវិញ ដោយនាំយកនូវសំណាកដីតាមពីឋានព្រះច័ន្ទជាលើកដំបូងឱ្យប្រទេសចិន។ ជាមួយគ្នានេះ ប្រទេសចិនក៏នឹងចាប់ផ្តើមបេសកកម្ម Chang’e 6, 7 និង 8 ជាមួយនឹងភារកិច្ចដើម្បីស្វែងរកធនធានដែលអាចប្រើឡើងវិញបាននៅលើឋានព្រះច័ន្ទ សម្រាប់ការរស់នៅយូរអង្វែងរបស់មនុស្ស។ លោក Wu Weiren អ្នកវិទ្យសាស្ដ្ររបស់រដ្ឋបាលអវកាសបានឱ្យដឹងថា៖«យាន Chang’e 8 នឹងធ្វើការស៊ើបអង្កេតនៅនឹងកន្លែងអំពីបរិស្ថាន
April 24, 2023












