អន្តរជាតិ

អ្នកលេងហ្វេសប៊ុកថៃម្នាក់ បានណែនាំអោយប្រុងប្រយ័ត្នពីការទុកដាក់ Power Bank ស្របពេលដែលអាកាសធាតុក្ដៅខ្លាំងពេក

BY
autoadmin
April 24, 2023

សូមប្រយ័ត្នចំពោះការប្រើប្រាស់ Power Bank របស់អ្នកទាំងអស់គ្នា ដោយសារតែកាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកថៃម្នាក់ឈ្មោះថា Apinya Panyasen បានបង្ហោះសារព្រមានអំពីគ្រោះថ្នាក់នៃការប្រើប្រាស់ឧបករណ៍សាកថ្មមួយនេះ។ នៅក្នុងការបង្ហោះមួយនោះ គាត់បានសរសេរថា«#Warning #Powerbank យប់មិញខ្ញុំអង្គុយនៅជាន់ក្រោម រហូតម៉ោងប្រហែល ៩យប់ ខ្ញុំក៏បានឡើងទៅបន្ទប់គេង។ ពេលឡើងជណ្ដើរបានពាក់កណ្តាលផ្លូវ ខ្ញុំបានធុំក្លិនក្លិនឈ្ងៀម ហើយមិត្តប្រុសរបស់ខ្ញុំក៏ស្ទុះរត់ទៅបើកទ្វារបន្ទប់ ពោលគឺមានផ្សែងហុយចេញពីបន្ទប់គេងរបស់ខ្ញុំ។ រឿង​ដំបូង​ដែល​ខ្ញុំ​ធ្វើ ​គឺ​ស្រែក​ប្រាប់លោកប៉ារបស់​ខ្ញុំ​ ឱ្យគាត់បិទបារែតភ្លើង​ជា​មុន​សិន ព្រោះ​ខ្ញុំ​មិន​ដឹង​ថា​បណ្ដាល​មក​ពី​អ្វីឡើយ»។

នាងបានបន្ដថា៖ «លោកប៉ា ​និង​មិត្ត​ប្រុសរបស់ខ្ញុំ បានចំណាយពេលក្នុងការរកមូលហេតុដែលមានក្លិនឈ្ងៀម ព្រោះ​ភ្លើង​ពេលនោះត្រូវបានផ្ដាច់ ហើយមាន​ផ្សែង​ពេញ​បន្ទប់។ ពួកគេបានព្យាយាមរកមើលប្រភពបញ្ហា ហើយបានរកឃើញថា Power Bank របស់ខ្ញុំ បានឆេះអស់នៅសល់តែបន្ដិចប៉ុណ្ណោះ។ បញ្ជាក់ដែរថា មិនបានសាកភ្លើងទេ គឺទុកវាចោលជាធម្មតា។ ប្រហែលជាដោយសារអាកាសធាតុក្តៅ ដូច្នេះ​ហើយ ទើប​បង្ក​ឱ្យ​មានរឿងបែប​នេះ។ កាស់ស្ដាប់ត្រចៀកដែលនៅជិតគ្នា ក៏បានឆេះទៅទាំង ២ តែនេះជាសំណាងល្អ ខ្ញុំអាចដឹងទាន់ពេល ហើយមានមនុស្សនៅក្នុងផ្ទះ។ បើមិនដូច្នេះទេ ខ្ញុំគិតមិនចេញទេថាវានឹងទៅជាបែបណា»៕

អត្ថបទ៖ លីដា
ប្រភព៖ Khaosod

Share This Post: