អន្តរជាតិ
ទ្រព្យសម្បត្តិរបស់លោក Elon Musk កើនដល់ ៨៣៩ពាន់លានដុល្លារ ខណៈរូបលោកអាចនឹងក្លាយជាមហាសេដ្ឋីទ្រីលានដុល្លារ (Trillionaire) ដំបូងគេ
BY Pheakdey
March 11, 2026
អាមេរិក៖ លោក Elon Musk បានក្លាយជាមនុស្សដំបូងគេដែលមានទ្រព្យសម្បត្តិច្រើនជាង ៨០០ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១១ ខែមីនា។ តាមការវាយតម្លៃរបស់ទស្សនាវត្តី Forbes គឺទ្រព្យសម្បត្តិសរុបរបស់លោក Elon Musk នៅពេលនេះអាចមានរហូតដល់ខ្ទង់ ៨៣៩ពាន់លានដុល្លារ។

ប្រភពខាងលើបានបន្តថា លោក Elon Musk ក៏កំពុងធ្វើដំណើរឆ្ពោះទៅកាន់ការក្លាយជាមហាសេដ្ឋីលុយទ្រីលានដុល្លារ (Trillionaire) ដំបូងគេផងដែរ។ សូមបញ្ជាក់ជូនថា លោក Elon Musk គឺជាម្ចាស់ក្រុមហ៊ុន Tesla, ក្រុមហ៊ុន SpaceX និងក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម X ហើយរូបលោកក៏ជាម្ចាស់អាជីវកម្មធំៗជាច្រើនទៀតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time