អន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ បានវាយប្រហារភាគខាងលិចកោះស៊ូម៉ាត្រា របស់ប្រទេសឥណ្ឌូនេស៊ី

BY
autoadmin
April 25, 2023

ទីភ្នាក់ងារភូមិសាស្ត្រឥណ្ឌូណេស៊ី (BMKG) នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ បានវាយប្រហារនៅភាគខាងលិចកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី ដោយបានបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ រយៈពេលប្រហែល ២ម៉ោង។ អាជ្ញាធរមូលដ្ឋានបានណែនាំភ្លាមៗដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះ ឱ្យផ្លាស់ទីឆ្ងាយពីច្រាំងសមុទ្រ ប៉ុន្តែការព្រមានត្រូវបានផ្លាស់ប្ដូរវិញចាប់តាំងពីពេលនោះមក។ មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) មុននេះក៏បានកំណត់ការរញ្ជួយដីនោះក្នុងកម្រិត ៦.៩ រ៉ិចទ័រ។

ការរញ្ជួយដីនៅជម្រៅ ៨៤គីឡូម៉ែត្រ បានវាយប្រហារនៅម៉ោងប្រហែល ៣ ព្រឹកម៉ោងក្នុងស្រុក។ ទិន្នន័យ​របស់ BMKG បង្ហាញ​ថា ការ​រញ្ជួយ​ដី​មួយ​ចំនួន​បានរញ្ជួយបន្ដ​នៅ​ពេល​ក្រោយៗទៀត ហើយមានមួយស្ថិតក្នុង​កម្រិត ៥ រ៉ិចទ័រ។ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយថា អាជ្ញាធរកំពុងប្រមូលទិន្នន័យពីកោះដែលនៅជិតបំផុតនៃចំណុចកណ្តាលនៃភាគខាងលិចនៃកោះស៊ូម៉ាត្រា។ ជាមួយគ្នានេះ នៅទីក្រុង Padang ដែលជារដ្ឋធានីភាគខាងលិចនៃកោះស៊ូម៉ាត្រា មានការរញ្ជួយដីយ៉ាងខ្លាំង ហើយមនុស្សមួយចំនួនបានរើឆ្ងាយពីឆ្នេរ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: