- autoadmin
- SEA GAMES
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានឱ្យដឹងថា គណៈប្រតិភូកីឡាវៀតណាមដែលមានសមាជិកទាំងអស់ ១,០០៣ នាក់ នឹងចំណេញបានជាង ៥០,០០០ ដុល្លារក្នុងមួយថ្ងៃៗ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ បន្ទាប់ពីភាគីម្ចាស់ផ្ទះកម្ពុជា សម្រេចមិនយកកម្រៃលើថ្លៃចំណាយណាមួយនោះឡើយ។ រំលឹកផងដែរថា ដំបូងឡើយកម្ពុជាគ្រោងប្រមូល ៥០ដុល្លារក្នុងមួយថ្ងៃ សម្រាប់គណៈប្រតិភូកីឡាម្នាក់ៗ ប៉ុន្តែក្រោយមានការណែនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ម្ចាស់ផ្ទះកម្ពុជានឹងមិនយកថ្លៃអាហារ ឬការស្នាក់នៅ ពីគណៈប្រតិភូកីឡាទាំងនោះឡើយ។ ការសម្រេចរបស់កម្ពុជានឹងជួយប្រតិភូកីឡាទាំង ១១ ប្រទេស ដែលចូលរួមស៊ីហ្គេមលើកទី៣២ អាចសន្សំសំចៃថវិកាបានយ៉ាងច្រើន។ កម្ពុជានឹងក្លាយជាប្រទេសម្ចាស់ផ្ទះដំបូងគេក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម ដែលរ៉ាប់រងរាល់ការចំណាយទាំងអស់ តាំងពីអាហារ និងការដឹកជញ្ជូន រហូតដល់កន្លែងស្នាក់នៅសម្រាប់ប្រទេសដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ឱ្យតែគណៈប្រតិភូដែលបានចុះឈ្មោះចូលរួមទាំងនោះ គឺនៅដដែល។ នេះក៏ជាលើកទី១ ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះឱ្យព្រឹត្តិការណ៍ស៊ីហ្គេមផងដែរ។
April 20, 2023 - អន្តរជាតិ
មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (យូនីសេហ្វ) បាននិយាយកាលពីថ្ងៃពុធថា កុមារប្រមាណ ៦៧ លាននាក់ បានខកខានការចាក់វ៉ាក់សាំងបង្ការរោគជាប្រចាំរបស់ពួកគេ មួយចំនួនធំ ឬទាំងស្រុង រវាងឆ្នាំ២០១៩ និង២០២១ ដោយសារតែការបិទខ្ទប់ និងការរំខានដល់ប្រព័ន្ធសុខាភិបាល ដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19។ របាយការណ៍ពីយូនីសេហ្វបានឱ្យដឹងថា៖«កិច្ចខិតខំប្រឹងប្រែងច្រើនជាងមួយទសវត្សរ៍យ៉ាងលំបាកក្នុងការចាក់ថ្នាំបង្ការកុមារឱ្យបានទៀតទាត់ ត្រូវបានបាត់បង់» ដោយបន្ថែមថា ការវិលត្រឡប់មករកទម្លាប់ដូចដើមវិញ «នឹងក្លាយជាបញ្ហាប្រឈម» ដោយសារការខកខានទាំងអស់នេះ។ អង្គការបានកត់សម្គាល់ថា ក្នុងចំណោមកុមារទាំង ៦៧ លាននាក់ មានកុមារ ៤៨ លាននាក់ ខកខានមិនបានចាក់វ៉ាក់សាំងជាប្រចាំទាំងស្រុងតែម្ដង៕ អត្ថបទ៖ លីដា ប្រភព៖ Barrons
April 20, 2023 - អន្តរជាតិ
យ៉ាងហោចណាស់មានមនុស្សចំនួន ៧៨ នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស ដោយក្នុងនោះមាន ១៣នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយហេតុការណ៍ជាន់ជើងគ្នានៅក្នុងរដ្ឋធានីសាណា របស់ប្រទេសយេម៉ែន។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ហេតុការណ៍ជាន់ជើងគ្នាបានកើតឡើងក្នុងអំឡុងពេលចែកចាយអំណោយសប្បុរសធម៌ នៅក្នុងថ្ងៃចុងក្រោយនៃខែដ៏វិសុទ្ធរបស់មូស្លីម ឬហៅថា បុណ្យរ៉ាម៉ាដាន។ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាចូលទៅក្នុងសាលារៀនមួយ ដើម្បីទទួលអំណោយដែលមានតម្លៃប្រហែល ៩ដុល្លារក្នុងម្នាក់ៗ នេះបើតាមសាក្សី ២នាក់ បានប្រាប់រ៉យទ័រ។ ក្រសួងមហាផ្ទៃក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា មនុស្សចំនួន ២នាក់ ដែលទទួលខុសត្រូវក្នុងការរៀបចំព្រឹត្តិការណ៍បរិច្ចាគត្រូវបានឃាត់ខ្លួន ហើយការស៊ើបអង្កេតកំពុងដំណើរការ។ ជម្រាបផងដែរថា ប្រទេសយេម៉ែនបានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលរយៈពេល ៨ ឆ្នាំមកហើយ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ បំផ្លាញសេដ្ឋកិច្ច និងជំរុញឱ្យមនុស្សរាប់លាននាក់ធ្លាក់ក្នុងភាពអត់ឃ្លាន។ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍ក្នុងប្រទេសយេម៉ែនក្នុងឆ្នាំ២០១៥ បន្ទាប់ពីពួក
April 20, 2023 - អន្តរជាតិ
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានធ្វើសមយុទ្ធដោយប្រើប្រព័ន្ធមីស៊ីលពីអាកាសទៅកប៉ាល់ នៅលើឧបទ្វីប Kamchatka និងកោះ Kuril នៅតំបន់ចុងបូព៌ារបស់ប្រទេស។ ការប្រកាសនេះធ្វើឡើងខណៈកងកម្លាំងរបស់កងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃពុធថា យន្តហោះទម្លាក់គ្រាប់បែក Tupolev-22M3 របស់រុស្ស៊ីចំនួន ៨គ្រឿង ដែលផ្ទុកមីស៊ីលរយៈចម្ងាយឆ្ងាយ បានហោះពីលើដែនទឹកនៃសមុទ្រ Okhotsk និងផ្នែកខាងជើងនៃសមុទ្រជប៉ុន។ កាលពីឆ្នាំ២០១៦ រុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធមីស៊ីលពីអាកាសទៅកប៉ាល់នៅលើកោះ Etorofu និង Kunashiri ដែលជាផ្នែកនៃកោះទាំង ៤ ដែលជប៉ុនហៅថា ជាដែនដីខាងជើងរបស់ខ្លួន។ រុស្ស៊ីបានចេញការព្រមានអំពីការធ្វើនាវាចរណ៍ដោយនិយាយថា ខ្លួននឹងធ្វើសមយុទ្ធមីស៊ីលនៅក្នុងដែនទឹកជុំវិញក្រុង Etorofu ពីថ្ងៃអង្គារដល់ថ្ងៃសៅរ៍។ ប៉ុន្តែភាគីរុស្ស៊ីមិនបានបង្ហាញថា តើសមយុទ្ធកាលពីថ្ងៃពុធ ត្រូវបានធ្វើនៅតំបន់ភាគខាងជើង
April 20, 2023 - អន្តរជាតិ
ប្រជាជនដែលប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ និងធ្វើការនៅតាមផ្សារទំនើប រោងកុន និងបារ នៅក្នុងទីក្រុងហាណូយ ត្រូវបានគេណែនាំឱ្យមានការពាក់ម៉ាស់ ខណៈពេលដែលទីក្រុងនេះកំពុងមានការផ្ទុះឡើងនៃករណីជំងឺ COVID-19 នេះបើតាមការចុះផ្សាយដោយ VNExpress។ នៅក្នុងបទបញ្ជាមួយកាលពីយប់ថ្ងៃអង្គារ គណៈកម្មាធិការប្រជាជនទីក្រុងបាននិយាយថា មនុស្សគ្រប់រូបដែលជិះលើយានជំនិះសាធារណៈ រួមទាំងអ្នកដំណើរ អ្នកបើកបរ និងបុគ្គលិកផ្សេងទៀតត្រូវតែពាក់ម៉ាស់ ហើយមនុស្សដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលនៅផ្សារទំនើប និងផ្សារលក់ដុំនានា ក៏ត្រូវពាក់ម៉ាស់ដូចគ្នា។ បុគ្គលិកផ្នែកសេវាកម្ម អ្នកគ្រប់គ្រង និងកម្មករនៅកន្លែងបិទជិត ដូចជា បារ ឌីស្កូ ខារ៉ាអូខេ និងហាងម៉ាស្សា ហាងកែសម្ផស្ស កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន រោងកុន មហោរស្រព សៀក និងកន្លែងហាត់ប្រាណ តម្រូវឱ្យពាក់ម៉ាស់គ្រប់ពេលវេលា។
April 19, 2023 - អន្តរជាតិ
កូរ៉េខាងជើងនឹងជំរុញផែនការដាក់ផ្កាយរណបចារកម្មយោធាទៅក្នុងគន្លងតារាវិថី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានCNN។ ការបាញ់បង្ហោះនេះអាចពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោង ដែលនឹងបំពានលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។ ក្រុងព្យុងយ៉ាងនិយាយថា ចំណាត់ការនេះគឺដើម្បីរារាំងការគំរាមកំហែងនៃសង្គ្រាម ហើយមេដឹកនាំ គីម ជុងអ៊ុន ក៏បានមកត្រួតពិនិត្យរដ្ឋបាលអភិវឌ្ឍន៍លំហជាតិជាមួយកូនស្រីរបស់គាត់កាលពីពេលថ្មីៗនេះផងដែរ។ លោក គីម ត្រូវបានគេដកស្រង់សម្តីដោយនិយាយថា ផ្កាយរណបឈ្លបយកការណ៍យោធាលេខមួយរបស់ប្រទេសនេះ ត្រូវបានបញ្ចប់នៅខែមេសា ហើយគណៈកម្មាធិការរៀបចំគួរតែរៀបចំខ្លួនឱ្យបានស្រេច ដូច្នេះវានឹងត្រូវបានបាញ់បង្ហោះនៅកាលបរិច្ឆេទដែលបានគ្រោងទុក។ គាត់បាននិយាយថា វាមានសារៈសំខាន់ចំពោះយុទ្ធសាស្ត្រស៊ើបការណ៍សម្ងាត់របស់គាត់ និងសមត្ថភាពក្នុងការការពារប្រឆាំងនឹងការគំរាមកំហែងផ្នែកយោធា។ យ៉ាងណាសារព័ត៌មានរបស់បក្សកាន់អំណាច Rodong Sinmun មិនបានផ្តល់កាលបរិច្ឆេទសម្រាប់ពេលដែលផ្កាយរណបថ្មីអាចត្រូវបានដាក់ពង្រាយនោះទេ ប៉ុន្តែការធ្វើតេស្តដំណាក់កាលចុងក្រោយដ៏សំខាន់មួយត្រូវបានបញ្ចប់កាលពីខែធ្នូឆ្នាំមុន៕ អត្ថបទ៖ លីដា ប្រភព៖ CNN
April 19, 2023 - អន្តរជាតិ
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារ ទី១៨ ខែមេសា បានព្រមានថា ជំងឺរាតត្បាត COVID-19 នៅតែមានការប្រែប្រួលយ៉ាងរហ័ស ដោយនិយាយថា វាអាចមានបញ្ហាបន្ថែមទៀត មុនពេលដែលមេរោគនេះទៅជាមេរោគដែលអាចព្យាករណ៍បាន។ ក្នុងរយៈពេល ២៨ ថ្ងៃចុងក្រោយនេះ ការស្លាប់ជាង ២៣,០០០ នាក់ និងករណីថ្មីចំនួន ៣ លានករណី ត្រូវបានរាយការណ៍ទៅ WHO នៅក្នុងបរិបទដែលការធ្វើតេស្តត្រូវបានកាត់បន្ថយច្រើន។ ពោលគឺចំនួនករណីកំពុងថយចុះ ស្របពេលដែលមនុស្សជាច្រើនបានស្លាប់ និងធ្លាក់ខ្លួនឈឺ នេះបើតាមការឱ្យដឹងរបស់នាយកផ្នែកសង្គ្រោះបន្ទាន់ WHO លោក Michael Ryan។ លោក Ryan
April 19, 2023 - អន្តរជាតិ
ប៉ូលិសជប៉ុនបានសម្រេចចិត្តប្រើប្រាស់ AI ដើម្បីពង្រឹងការល្បាតតាមអ៊ីនធឺណិត ដើម្បីស្វែងរកព័ត៌មានតាមអ៊ីនធឺណិត ដែលទាក់ទងនឹងការផលិតកាំភ្លើង និងគ្រឿងផ្ទុះ។ ទីភ្នាក់ងារនគរបាលជាតិ គ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅខែកញ្ញា នូវបច្ចេកវិទ្យាមួយហៅថា ដំណើរការភាសាធម្មជាតិ ដែលវិភាគអត្ថបទ និងការបញ្ចេញខ្លឹមសារដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស។ ទីភ្នាក់ងារនេះបានស្នើឱ្យអ្នកគ្រប់គ្រងគេហទំព័រ លុបខ្លឹមសារអំពីរបៀបបង្កើតអាវុធ និងគ្រឿងផ្ទុះចាប់តាំងពីខែកុម្ភៈ ហើយបច្ចេកវិទ្យានេះនឹងត្រូវបានអនុវត្តចំពោះការបង្ហោះនៅលើ Twitter និង YouTube ។ ទីភ្នាក់ងាររំពឹងថា AI នឹងរកឃើញខ្លឹមសារដែលបង្កគ្រោះថ្នាក់បានត្រឹមត្រូវ ជាងការបញ្ចូលពាក្យគន្លឹះ និងការស្វែងរកដោយដៃ។ ការផ្លាស់ប្តូរឆ្ពោះទៅរកការត្រួតពិនិត្យតាមអ៊ីនធឺណិតកាន់តែធំកើតឡើង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី Abe Shinzo ត្រូវបានបាញ់សម្លាប់ដោយខ្មាន់កាំភ្លើងម្នាក់ កាលពីខែកក្កដាឆ្នាំមុន។ នៅក្នុងឧបទ្ទវហេតុមួយផ្សេងទៀតកាលពីថ្ងៃសៅរ៍ បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់បានគប់របស់ដែលហាក់ដូចជាគ្រឿងផ្ទុះផលិតដោយដៃ
April 19, 2023 - អន្តរជាតិ
យោងតាមគេហទំព័រត្រួតពិនិត្យគុណភាពខ្យល់ IQAir បានឱ្យដឹងថា ទីក្រុងឈៀងម៉ៃ និងទីក្រុងបាងកក បានជាប់ចំណាត់ថ្នាក់ជាទីក្រុងមានការបំពុលខ្លាំងបំផុតទី២ និងទី៤ នៅលើពិភពលោកនៅថ្ងៃអង្គារនេះ។ ឈៀងម៉ៃបានជាប់ចំណាត់ថ្នាក់កំពូលជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ស្របពេលដែលខេត្តឈៀងរ៉ៃ កាន់តែមានការបំពុលខ្ពស់ជាងឈៀងម៉ៃទៅទៀត ប៉ុន្តែមិនត្រូវបានរាប់បញ្ជូលក្នុងបញ្ជីនោះទេ។ ពោលគឺខេត្តឈៀងរ៉ៃ មានសន្ទស្សន៍គុណភាពខ្យល់ ១៩៩ AQI នៅថ្ងៃអង្គារនេះ ធៀបនឹងទីក្រុងឈៀងម៉ៃដែលមាន ១៧៧ AQI និង ១៥៧ AQI សម្រាប់ទីក្រុងបាងកក។ មាត្រដ្ឋាន AQI មានប្រាំមួយប្រភេទ៖ ០-៥០ (គុណភាពខ្យល់ល្អ), ៥១-១០០ (កម្រិតមធ្យម), ១០១-១៥០ (មិនល្អសម្រាប់ក្រុមមនុស្សមួយចំនួន), ១៥១-២០០
April 18, 2023 - អន្តរជាតិ
គិតមកទល់ពេលនេះគឺរយៈពេលមួយសប្តាហ៍មកហើយ ចាប់តាំងពីយោធាមីយ៉ាន់ម៉ាបានវាយប្រហារតាមផ្លូវអាកាសដ៏សាហាវបំផុតរបស់ខ្លួន ចាប់តាំងពីពួកគេឡើងកាន់អំណាចក្រោយរដ្ឋប្រហារកាលពីពីរឆ្នាំមុន។ រដ្ឋាភិបាលរួបរួមជាតិដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៦៨ នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុង Sagaing កាលពីថ្ងៃទី១១ ខែមេសា ហើយក្នុងនោះមានជនរងគ្រោះចំនួន ៦នាក់ មានអាយុក្រោម ៥ឆ្នាំ ប៉ុណ្ណោះ។ យោធាមីយ៉ាន់ម៉ាបានទទួលស្គាល់ថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសពិតមែន ដោយមានគោលដៅលើការិយាល័យរដ្ឋាភិបាលឯកភាពជាតិនៅទីនោះ។ ស្ត្រីអាយុ ៤៥ឆ្នាំម្នាក់បាននិយាយថា គាត់បានបាត់បង់កូនប្រុស ២នាក់ ដែលមានម្នាក់អាយុ ២០ឆ្នាំ និងម្នាក់ទៀតមានអាយុ ២១ឆ្នាំ បូករួមនឹងកូនស្រីអាយុ ១៣ ឆ្នាំម្នាក់ទៀត។ ស្ត្រីរូបនោះបាននិយាយថា គាត់បានឮសំឡេងផ្ទុះយ៉ាងខ្លាំង ខណៈកំពុងចម្អិនចានសម្រាប់ពិធីមង្គលការរបស់អ្នកជិតខាង។ គ្រាប់បែកបានវាយប្រហារលើទីតាំងកូនៗរបស់គាត់
April 18, 2023












