- autoadmin
- អន្តរជាតិ
ក្រសួងដឹកជញ្ជូនរបស់ជប៉ុន មានគម្រោងអនុញ្ញាតឱ្យសេវាកម្មតាក់ស៊ីណែនាំតម្លៃដែលអាចបត់បែនបាន សម្រាប់ការផ្តល់ជូនជាក់លាក់ណាមួយ។ ដូច្នេះអ្នកប្រើកម្មវិធីតាក់ស៊ីនៅប្រទេសជប៉ុន អាចនឹងឃើញតម្លៃប្រែប្រួលតាមតម្រូវការក្នុងពេលឆាប់ៗនេះ។ ប្រព័ន្ធនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនកំណត់តម្លៃខ្ពស់ជាងធម្មតា នៅក្នុងអំឡុងពេលមានតម្រូវការខ្ពស់បំផុត ដូចជានៅពេលភ្លៀងធ្លាក់ ឬនៅយប់ចុងសប្តាហ៍។ យ៉ាងណា តម្លៃក៏អាចត្រូវបានកំណត់ទាបជាងធម្មតាវិញ នៅក្នុងអំឡុងពេលថ្ងៃផងដែរ នៅពេលដែលមនុស្សត្រូវការតាក់ស៊ីតិចតួច។ ក្រុមហ៊ុនដែលដាក់ពាក្យជាមួយក្រសួងនឹងអាចប្រើប្រាស់ប្រព័ន្ធនេះ នៅពេលដែលអ្នកប្រើប្រាស់កម្មវិធីបញ្ជាក់ទិសដៅរបស់ពួកគេ និងទទួលបានតការបង់ប្រាក់ជាមុន។ តម្លៃអាចខ្ពស់ជាង ឬទាបជាង ៥០% ធៀបនឹងអត្រាធម្មតា។ ក្រសួងជឿជាក់ថា នេះនឹងជួយធ្វើឱ្យមានតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការសម្រាប់ការជិះ។ មន្ត្រីគ្រោងនឹងពិនិត្យវាជារៀងរាល់ ៣ខែម្តង ដើម្បីមើលថា តើតម្លៃត្រូវបានកំណត់ត្រឹមត្រូវ ឬអត់ ខណៈការផ្លាស់ប្តូរអាចចូលជាធរមាននៅដើមខែឧសភា៕ អត្ថបទ៖ លីដា ប្រភព៖ NHK
April 24, 2023 - អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចេញសារវីដេអូមួយកាលពីថ្ងៃអាទិត្យ ដោយថ្លែងអំណរគុណដល់ទាហានសម្រាប់ការការពារអ៊ុយក្រែនពីប្រទេសរុស្ស៊ី និងអំពាវនាវឱ្យប្រជាជនរួបរួមគ្នា។ សារនេះបានកើតឡើងមួយថ្ងៃ មុនពេលប្រទេសនេះប្រារព្ធខួប ១ឆ្នាំ ២ខែ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើម។ លោក Zelenskyy បាននិយាយថា ជារៀងរាល់ថ្ងៃនៃភាពស្ងប់ស្ងាត់នៅក្នុងតំបន់ជួរក្រោយ គឺទទួលបានដោយអ្នកចម្បាំងរបស់យើងនៅក្នុងការប្រយុទ្ធដ៏ឃោរឃៅនៅជួរមុខ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ «តែងតែជួយទាហានយើងពេលចាំបាច់ តែងតែគាំទ្ររដ្ឋ និងការពារតាមលទ្ធភាពដែលអាចធ្វើទៅបាន»។ ជម្រាបដែរថា ភាគីរុស្ស៊ីគឺប្រធានាធិបតីលោក លោក វ្ល៉ាឌីមៀ ពូទីន បានទៅទស្សនាតំបន់ផ្សេងៗគ្នា ដែលរុស្ស៊ីកាន់កាប់ដោយអ៊ុយក្រែន ចាប់តាំងពីខែមីនា។ ពួកគេរួមបញ្ចូលទីក្រុង Mariupol នៅតំបន់ភាគខាងកើតនៃ Donetsk និងតំបន់ផ្សេងទៀតនៅភាគខាងកើត និងខាងត្បូង។
April 24, 2023 - អន្តរជាតិ
សេវាសង្គ្រោះបន្ទាន់ជាតិរបស់ប្រទេសនូវែលសេឡង់ បានចេញសេចក្តីជូនដំណឹងមួយបន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ ដែលបានវាយប្រហារនៅក្នុងតំបន់កោះ Kermadec ។ ប្រជាជនត្រូវតែជម្លៀសខ្លួនជាបន្ទាន់ពីគ្រប់កន្លែងនៅជិតឆ្នេរសមុទ្រ ខណៈការរញ្ជួយដីនេះត្រូវបានគេដឹងថា មានរយៈពេលយូរជាងមួយនាទី ឬខ្លាំងល្មម ដែលមនុស្សពិបាកក្នុងការទប់ជំហរ។ ការរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ បានកើតឡើងនៅម៉ោង ១២ និង ៤២ នាទីយប់ (ម៉ោងក្នុងតំបន់) នៅជម្រៅ ១០ គីឡូម៉ែត្រ ក្នុងតំបន់កោះ Kermadec។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ និងវិទ្យាសាស្ត្រ GNS កំពុងវាយតម្លៃ និងប្រកាសពីការព្រមានរលកយក្សស៊ូណាមិ ដែលអាចប៉ះពាល់ដល់កោះ Kermadec របស់នូវែលសេឡង់មួយនេះ៕ អត្ថបទ៖ លីដា
April 24, 2023 - អន្តរជាតិ
តុលាការរដ្ឋបាលខេត្តឈៀងម៉ៃ បានទទួលយកញត្តិដែលដាក់ដោយអ្នកស្រុកមួយក្រុម ដែលប្រឆាំងនឹងនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា និងក្រុមប្រឹក្សាបរិស្ថានជាតិ ជុំវិញការកើនឡើងនៃការបំពុលលម្អងធូលី PM2.5 នៅខេត្តភាគខាងជើង។ នៅក្នុងពាក្យបណ្ដឹងរបស់ពួកគេ ដើមបណ្តឹងបានស្តីបន្ទោសលោកនាយករដ្ឋមន្ត្រី និងទីភ្នាក់ងារនេះ ក៏ដូចជាគណៈកម្មការមូលបត្រ និងក្រុមប្រឹក្សាត្រួតពិនិត្យទីផ្សារមូលធនថៃ ចំពោះការកើនឡើងឥតឈប់ឈរនៃការបំពុល PM2.5 (ភាគល្អិតមានអង្កត់ផ្ចិតតូចជាង ២.៥ មីក្រូម៉ែត្រ) ទៅលើខេត្តចំនួន ១៧ នៅភាគខាងជើងប្រទេសក្នុងរយៈពេល ២ខែ កន្លងមកនេះ។ ដើមបណ្តឹងបាននិយាយថា លោកនាយករដ្ឋមន្ត្រី និងទីភ្នាក់ងារពាក់ព័ន្ធ មានការធ្វេសប្រហែសក្នុងការដោះស្រាយបញ្ហា ហើយពួកគេទាមទារឱ្យមានការសម្អាតខ្យល់។ កម្រិត PM2.5 នៅក្នុងខេត្តភាគខាងជើងទាំងនោះ បានកើនឡើងលើសពីកម្រិតសុវត្ថិភាព ហើយបានបង្កការគំរាមកំហែងដល់សុខភាពអ្នកស្រុកយ៉ាងខ្លាំង។ មានពេលខ្លះ
April 22, 2023 - អន្តរជាតិ
ប្រទេសថៃកាលពីថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ បានចេញការព្រមានពាក់ព័ន្ធនឹងសីតុណ្ហភាពក្តៅខ្លាំង ខណៈដែលតំបន់មួយចំនួនបានហក់ឡើងដល់ជាង ៥០ អង្សាសេ ស្របពេលដែលកាលពីចុងសប្តាហ៍មុន សីតុណ្ហភាពរបស់ប្រទេសនេះបានកើនឡើងដល់ ៤៥ អង្សាសេ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ នាយកដ្ឋានឧតុនិយមបានព្រមានថា សន្ទស្សន៍កម្ដៅក្ដៅខ្លាំង នឹងឈានដល់កម្រិតគ្រោះថ្នាក់នៅក្នុងទីក្រុងបាងកក និងខេត្តចំនួន ៣ ផ្សេងទៀត នេះបើតាមការឱ្យដឹងពី The Nation Thailand។ តំបន់ដែលរងការព្រមានចំពោះសីតុណ្ហភាពក្តៅខ្លាំងមានដូចជា៖ ខេត្តពេជ្របូរណ៍ ៤៨.១ អង្សាសេ, ខេត្តមហាសារខាម ៤៤.៥ អង្សាសេ, ទីក្រុងបាងកក ៥៤ អង្សាសេ, ខេត្តឈុនបុរី
April 22, 2023 - អន្តរជាតិ
អាជ្ញាធរតៃវ៉ាន់គ្រោងពង្រឹងទំនាក់ទំនងឌីជីថលនៅក្នុងតំបន់ជិតនឹងចិនដីគោក ដោយកាលពីថ្ងៃសុក្រម្សិលមិញនេះ វិស្វករដែលធ្វើការជាមួយក្រសួងកិច្ចការឌីជីថល បានសាកល្បងភ្ជាប់ផ្កាយរណបជាមួយនឹងកោះ Matsu ដែលស្ថិតនៅចម្ងាយ ២០០ គីឡូម៉ែត្រពីកោះតៃវ៉ាន់ ប៉ុន្តែមានចម្ងាយត្រឹមតែ ២០ គីឡូម៉ែត្រពីខេត្ត Fujian របស់ប្រទេសចិនប៉ុណ្ណោះ។ កាលពីខែកុម្ភៈ ខ្សែកាបក្រោមបាតសមុទ្រចំនួន ២ ដែលតភ្ជាប់កោះ Matsu ជាមួយកោះតៃវ៉ាន់ត្រូវបានកាត់ផ្តាច់ក្នុងរយៈពេលមួយសប្តាហ៍ ហើយធ្វើឱ្យមានការលំបាកក្នុងការចូលប្រើអ៊ីនធឺណិតអស់រយៈពេលជាងមួយខែក្រោយមក។ អាជ្ញាធរសង្ស័យថា ខ្សែកាបទាំងនោះត្រូវបានកាត់ដោយនាវាដឹកទំនិញរបស់ចិន ឬទូកដឹកទំនិញដែលប្រតិបត្តិការនៅតំបន់នោះ។ នៅក្នុងការធ្វើតេស្តកាលពីថ្ងៃសុក្រ ក្រុមមន្ត្រីបានប្រើប្រាស់ផ្កាយរណប ដើម្បីភ្ជាប់ជាមួយកោះ Matsu តាមរយៈតំណភ្ជាប់វីដេអូ។ អាជ្ញាធរតៃវ៉ាន់បាននិយាយថា ការភ្ជាប់អ៊ីនធឺណិតដែលមានសុវត្ថិភាព គឺមានសារៈសំខាន់ក្នុងករណីមានគ្រោះមហន្តរាយ ឬគ្រោះអាសន្ន។ ពួកគេមានគម្រោងដំឡើងស្ថានីយទំនាក់ទំនងផ្កាយរណបជាច្រើន នៅលើកោះដាច់ស្រយាលដទៃទៀត៕
April 22, 2023 - អន្តរជាតិ
យន្តហោះចម្បាំងរុស្ស៊ី Sukhoi-34 បានទម្លាក់គ្រាប់បែកដោយចៃដន្យនៅទីក្រុង Belgorod របស់រុស្ស៊ីខ្លួនឯង ដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ ពីព្រំដែនជាមួយប្រទេសអ៊ុយក្រែន។ គ្រាប់បែកនេះបានបន្សល់ទុកនូវរណ្ដៅដីទំហំ ២០ ម៉ែត្រ ហើយបណ្តាលឱ្យមានការផ្ទុះដ៏ធំមួយ ដែលបានធ្វើឱ្យរថយន្តមួយប៉ើងទៅលើដំបូលហាងក្បែរនោះ។ អភិបាលតំបន់លោក Vyacheslav Gladkov បាននិយាយថា អាជ្ញាធរបានបញ្ជាឱ្យមានការជម្លៀសពលរដ្ឋពីប្លុកអគារកម្ពស់ ៩ជាន់ ដែលរងការខូចខាត ដើម្បីជាការប្រុងប្រយ័ត្ន។ លោកបាននិយាយថា មនុស្ស ៣នាក់បានរងរបួស ហើយអគារជាច្រើនបានរងការខូចខាត។ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ក្រសួងការពារជាតិរុស្ស៊ីបានទទួលស្គាល់ថា យន្តហោះទម្លាក់គ្រាប់បែក Su-34 មួយគ្រឿងរបស់ខ្លួនបាន «ទម្លាក់គ្រាប់ដោយចៃដន្យ» នៅម៉ោង ២២:១៥
April 21, 2023 - អន្តរជាតិ
នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនករណី COVID-19 នៅក្នុងប្រទេសថៃ បានកើនឡើងក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ ខណៈដែលការជួបជុំគ្នាដ៏ធំសម្រាប់ពិធីបុណ្យសង្ក្រាន្ត បានជំរុញការចម្លងជាពិសេសនៅក្នុងខេត្តដែលពេញនិយមពីអ្នកទេសចរ។ លោកវេជ្ជបណ្ឌិត Tares Krassanairawiwong អគ្គនាយករបស់នាយកដ្ឋានបាននិយាយថា៖«យោងទៅតាមនាយកដ្ឋានរោគរាតត្បាត COVID-19 កំពុងរីករាលដាលតាមរដូវដូចជាជំងឺផ្តាសាយ»។ លោកក៏រំពឹងថា ជំងឺ COVID-19 នឹងរីករាលដាលកាន់តែច្រើនក្នុងរដូវវស្សាខាងមុខ។ លោក Tares បានស្នើសុំឱ្យប្រជាជនទទួលយកថ្នាំបង្ការជំងឺ COVID-19 ឬ ៣ខែ បន្ទាប់ពីការចាក់លើកចុងក្រោយរបស់ពួកគេ នៅមុនពេលរដូវវស្សាចាប់ផ្តើម ខណៈក្រសួងក៏នឹងធ្វើការចាក់វ៉ាក់សាំងប្រចាំឆ្នាំជាលើកដំបូងក្នុងឆ្នាំនេះ។ សម្រាប់អ្នកដែលមានអាយុ ៦០ឆ្នាំឡើងទៅ ដែលមានជំងឺត្រាំងត្រែងជាប់ខ្លួនទាំង ៨ប្រភេទ ដែលត្រូវបានកំណត់ ឬហៅថាក្រុម
April 20, 2023 - អន្តរជាតិ
រដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសនឹងផ្តល់ប្រាក់ចំនួន ៥០០ ដុល្លារក្នុងមួយខែ ទៅដល់យុវជនឯកោ ដែលនៅដាច់ឆ្ងាយពីសង្គមខាងក្រៅ ដើម្បីជួយពួកគេឱ្យភ្ជាប់ទំនាក់ទំនងជាមួយសង្គម និងស្តារជីវិតប្រចាំថ្ងៃរបស់ពួកគេឡើងវិញ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។ ក្រសួងសមភាពយេនឌ័រ និងគ្រួសារ បានប្រកាសពីវិធានការថ្មីមួយនេះកាលពីថ្ងៃពុធ ដែលនឹងផ្តល់ប្រាក់ឧបត្ថម្ភដល់យុវជន ដែលមានអាយុពី ៩ ទៅ ២៤ឆ្នាំ រហូតដល់ ៦៥០,០០០ វ៉ុនក្នុងមួយខែ ឬ៥០០ដុល្លារ ដើម្បីជាមធ្យោបាយលើកទឹកចិត្តពួកគេឱ្យចាកចេញពីផ្ទះ និងចូលប្រលូកក្នុងសង្គមឡើងវិញ ដោយការត្រឡប់ទៅសាលារៀន ឬស្វែងរកការងារធ្វើ។ យុវជនដែលមានសិទ្ធិអាចប្រើប្រាស់ប្រាក់មូលនិធិ ដើម្បីចំណាយលើការរស់នៅ ការផ្គត់ផ្គង់ថ្លៃសាលា និងបទពិសោធន៍វប្បធម៌។ យោងតាមអ្នកនាំពាក្យរបស់ក្រសួងបានឱ្យដឹងថា មូលនិធិដែលយុវជនអាចទទួលបានទាំងទំនិញ ឬជាសាច់ប្រាក់ ក៏នឹងត្រូវបញ្ជូនទៅគណនីធនាគារឪពុកម្តាយ ឬជីដូនជីតារបស់ពួកគេ
April 20, 2023 - អន្តរជាតិ
បុរសជនជាតិចិនម្នាក់បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គម Weibo រាប់លាននាក់ មានការច្រណែននឹងសំណាងរបស់គាត់យ៉ាងខ្លាំង បន្ទាប់ពីគាត់បានឈ្នះរង្វាន់ឈប់សម្រាកពេញមួយឆ្នាំ នៅក្នុងកម្មវិធីជប់លៀងអាហារពេលល្ងាចប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលគាត់កំពុងបម្រើការងារ។ ពិធីជប់លៀងមួយនោះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៩ ខែមេសា នៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ហើយវាក៏ជាកម្មវិធីប្រចាំឆ្នាំលើកដំបូងបំផុតក្នុងរយៈពេល ៣ឆ្នាំ ដោយសារការរំខានពីជំងឺ COVID-19។ វាត្រូវបានផ្អាកអស់ជាច្រើនឆ្នាំ ទើបថៅកែក្រុមហ៊ុនបានរៀបចំការចាប់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយបុរសរូបនេះក៏បានឈ្នះរង្វាន់ដ៏មហាអស្ចារ្យមួយនេះ។ បុរសម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះថា Chen ជាបុគ្គលិកម្នាក់មកពីផ្នែករដ្ឋបាល របស់ក្រុមហ៊ុនមិនបញ្ចេញឈ្មោះមួយកន្លែង។ គាត់បានឈ្នះរង្វាន់ «ឈប់សម្រាក ៣៦៥ថ្ងៃ» នៅក្នុងពិធីជប់លៀងប្រចាំឆ្នាំរបស់ក្រុមហ៊ុន ខណៈអ្នកដទៃទៀតឈ្នះត្រឹមប្រាក់រង្វាន់ធម្មតាៗប៉ុណ្ណោះ។ មិត្តរួមការងាររបស់គាត់ម្នាក់បាននិយាយថា គាត់មិនដែលឃើញរង្វាន់បែបនេះទេ ចាប់តាំងពីគាត់រៀនចប់កាលពី ១៤ឆ្នាំមុន ហើយថៅកែរបស់លោក Chen ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ
April 20, 2023












