ប្រទេសជប៉ុនអនុញ្ញាតឱ្យកម្មវិធីតាក់ស៊ី អាចផ្លាស់ប្តូរតម្លៃឡើងចុះដោយផ្អែកលើតម្រូវការជាក់ស្ដែង
- BY
- autoadmin
- April 24, 2023
ក្រសួងដឹកជញ្ជូនរបស់ជប៉ុន មានគម្រោងអនុញ្ញាតឱ្យសេវាកម្មតាក់ស៊ីណែនាំតម្លៃដែលអាចបត់បែនបាន សម្រាប់ការផ្តល់ជូនជាក់លាក់ណាមួយ។ ដូច្នេះអ្នកប្រើកម្មវិធីតាក់ស៊ីនៅប្រទេសជប៉ុន អាចនឹងឃើញតម្លៃប្រែប្រួលតាមតម្រូវការក្នុងពេលឆាប់ៗនេះ។ ប្រព័ន្ធនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនកំណត់តម្លៃខ្ពស់ជាងធម្មតា នៅក្នុងអំឡុងពេលមានតម្រូវការខ្ពស់បំផុត ដូចជានៅពេលភ្លៀងធ្លាក់ ឬនៅយប់ចុងសប្តាហ៍។ យ៉ាងណា តម្លៃក៏អាចត្រូវបានកំណត់ទាបជាងធម្មតាវិញ នៅក្នុងអំឡុងពេលថ្ងៃផងដែរ នៅពេលដែលមនុស្សត្រូវការតាក់ស៊ីតិចតួច។

ក្រុមហ៊ុនដែលដាក់ពាក្យជាមួយក្រសួងនឹងអាចប្រើប្រាស់ប្រព័ន្ធនេះ នៅពេលដែលអ្នកប្រើប្រាស់កម្មវិធីបញ្ជាក់ទិសដៅរបស់ពួកគេ និងទទួលបានតការបង់ប្រាក់ជាមុន។ តម្លៃអាចខ្ពស់ជាង ឬទាបជាង ៥០% ធៀបនឹងអត្រាធម្មតា។ ក្រសួងជឿជាក់ថា នេះនឹងជួយធ្វើឱ្យមានតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការសម្រាប់ការជិះ។ មន្ត្រីគ្រោងនឹងពិនិត្យវាជារៀងរាល់ ៣ខែម្តង ដើម្បីមើលថា តើតម្លៃត្រូវបានកំណត់ត្រឹមត្រូវ ឬអត់ ខណៈការផ្លាស់ប្តូរអាចចូលជាធរមាននៅដើមខែឧសភា៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






