- autoadmin
- អន្តរជាតិ
លោក Geoffrey Hinton ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាបិតានៃបញ្ញាសិប្បនិមិត្ត (AI) បានលាឈប់ពីការងាររបស់គាត់ ខណៈបានព្រមានអំពីគ្រោះថ្នាក់ ដែលកំពុងកើនឡើងពីការអភិវឌ្ឍន៍នៅក្នុងវិស័យមួយនេះ។ បុរសមានអាយុ ៧៥ឆ្នាំរូបនេះ បានប្រកាសលាលែងពី Google នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន New York Times ហើយលោកក៏បាននិយាយថា លោកមានការសោកស្តាយចំពោះការងាររដែលគាត់ធ្លាប់ធ្វើ។ ពោលគឺគាត់បានប្រាប់ BBC ពីគ្រោះថ្នាក់មួយចំនួននៃ chatbots របស់ AI ថាវា «គួរឱ្យខ្លាចណាស់» ។ លោកបាននន្ដថា៖«ឥឡូវនេះ ពួកគេមិនឆ្លាតជាងយើងទេ តាមដែលខ្ញុំអាចប្រាប់បាន។ ប៉ុន្តែខ្ញុំគិតថា ពួកគេនឹងអាចឆាបៗនេះ» លោកវេជ្ជបណ្ឌិត Hinton
May 2, 2023 - អន្តរជាតិ
សេតវិមានបាននិយាយថា យោធារុស្សីបានបាត់បង់កម្លាំងដែលរួមមានការស្លាប់ និងរបួសចំនួន ១០០,០០០ នាក់ ក្នុងរយៈពេល ៥ ខែចុងក្រោយនេះ នៅក្នុងការបន្តការលុកលុយរបស់ខ្លួនលើប្រទេសអ៊ុយក្រែន ខណៈបានហៅ «ការវាយលុករដូវរងា» របស់លោក វ្ល៉ាឌីមៀ ពូទីន នៅឯតំបន់ Donbas គឺជាការបរាជ័យ។ តួលេខនេះផ្អែកលើការប៉ាន់ស្មានរបស់ចារកម្មអាមេរិក ដោយរួមមានចំនួនស្លាប់ជាង ២០,០០០នាក់ ហើយ ១០,០០០ នាក់ ក្នុងចំណោមពួកគេ គឺជាទាហាននៃក្រុមយោធា Wagner ឯកជន នេះបើយោងតាមអ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby ។ លោក Kirby បាននិយាយថា៖«ការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការវាយលុករដូវរងារ
May 2, 2023 - អន្តរជាតិ
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេនឹងបញ្ចប់តម្រូវការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់បុគ្គលិកសហព័ន្ធ អ្នកម៉ៅការរបស់រដ្ឋាភិបាលសហព័ន្ធ និងអ្នកធ្វើដំណើរតាមយន្តហោះអន្តរជាតិ នៅថ្ងៃទី១១ ខែឧសភា ដែលត្រូវជាថ្ងៃតែមួយ ដែលសហរដ្ឋអាមេរិកនឹងបញ្ចប់ការដាក់ជំងឺ COVID-19 នៅក្នុងស្ថានភាពអាសន្ន។ សេចក្តីថ្លែងការណ៍នោះបានសរសេរថា៖«ថ្ងៃនេះ យើងសូមប្រកាសថា រដ្ឋបាលនឹងបញ្ចប់តម្រូវការចាក់វ៉ាក់សាំងជំងឺ COVID-19 សម្រាប់បុគ្គលិកសហព័ន្ធ អ្នកម៉ៅការសហព័ន្ធ និងអ្នកធ្វើដំណើរតាមយន្តហោះអន្តរជាតិ នៅចុងបញ្ចប់នៃថ្ងៃទី១១ ខែឧសភា ដែលជាថ្ងៃដូចគ្នាដែលការប្រកាសអាសន្នផ្នែកសុខភាពសាធារណៈសម្រាប់ជំងឺ COVID-19 ត្រូវបានបញ្ចប់»។ ជម្រាបផងដែរថា មនុស្សជាង ១លាននាក់ បានស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សេតវិមានបានកត់សម្គាល់ថា ជំងឺរាតត្បាត COVID-19 បានចប់អស់ហើយ
May 2, 2023 - អន្តរជាតិ
ក្រុមហ៊ុន JPMorgan Chase ដែលជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតនៅក្នុងសហរដ្ឋអាមេរិក ទើបតែបានទិញយកធនាគារ First Republic កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ខណៈដែលមេដឹកនាំអាមេរិកជាច្រើន កំពុងព្យាយាមចង់ឱ្យមានការបញ្ចប់ភាពមិនច្បាស់លាស់នៅក្នុងប្រព័ន្ធធនាគារ។ មន្ត្រីសហព័ន្ធ បាននិងកំពុងកំណត់ផលប៉ះពាល់ក្រោយការដួលរលំធនាគារ Silicon Valley និង Signature Bank ស្របពេលព្យាយាមបញ្ចុះបញ្ចូលអ្នកវិនិយោគរបស់ JPMorgan និងក្រុមហ៊ុនចំនួន ១០ ផ្សេងទៀត ឱ្យជួយជ្រោមជ្រែង First Republic នៅក្នុងខែមីនា ជាមួយនឹងប្រាក់បញ្ញើចំនួន ៣០ ពាន់លានដុល្លារ។ យ៉ាងណាក៏ដោយ អតិថិជន និងអ្នកវិនិយោគ បានបន្តដកប្រាក់របស់ពួកគេចេញពី First
May 2, 2023 - អន្តរជាតិ
និយតករហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកបានប្រកាសថា ធនាគារ First Republic ដែលកំពុងប្រឈមមុខនឹងវិបត្តិ បានដួលរលំ ហើយនេះគឺជាការដួលរលំដ៏ធំបំផុតទី២ នៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។ សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធបាននិយាយកាលពីថ្ងៃច័ន្ទថា ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ JPMorgan Chase នឹងទិញយកធនាគារដែលបម្រើសេវាប្រាក់បញ្ញើ និងសន្សំមួយនេះ។ ធនាគារ First Republic ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានគេស្គាល់ថា ជាអ្នកផ្តល់ការប្រាក់ខ្ពស់ដល់អតិថិជន ដែលមានទ្រព្យសម្បត្តិច្រើន។ ទ្រព្យសកម្មរបស់ខ្លួនមានចំនួន ២២៩.១ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១៣ ខែមេសា លើសពីធនាគារ Silicon Valley ដែលទើបនឹងដួលរលំ នៅក្នុងខែមីនាទៅទៀត។ ធនាគារ First Republic
May 1, 2023 - អន្តរជាតិ
អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកចង់ត្រឡប់ទៅផ្ទះវិញ ដើម្បីជួបចៅប្រុសដែលទើបនឹងកើតរបស់គាត់។ ជម្រាបដែរថា កូនស្រីរបស់គាត់គឺលោកស្រី ប៉ាតុងតាន ស៊ីណាវ៉ាត្រា សម្រាលបានកូនប្រុស នៅព្រឹកថ្ងៃច័ន្ទដើមខែឧសភានេះតែម្ដង។ តាមរយៈការបង្ហោះលើបណ្ដាញ Twitter គណនី @ThaksinLive អតីតនាយករដ្ឋមន្ត្រីរូបនេះបាននិយាយថា គាត់រីករាយណាស់ដែលបានស្វាគមន៍ចៅទី៧ របស់គាត់ ដោយបន្ថែមថា ចៅទាំងអស់របស់គាត់បានកើត ខណៈពេលដែលគាត់កំពុងនិរទេសខ្លួន។ ចៅដែលទើបនឹងកើតមានឈ្មោះថា Prutthasin Sooksawas។ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានសរសេរថា៖«ខណៈដែលខ្ញុំនឹងមានអាយុ ៧៤ ឆ្នាំនៅខែកក្កដានេះ ខ្ញុំចង់សុំការអនុញ្ញាតដើម្បីត្រឡប់ទៅមើលថែចៅរបស់ខ្ញុំវិញ។ ជួបគ្នាឆាប់ៗ»។ រំលឹកដែរថា អតីតនាយករដ្ឋមន្ត្រីរូបនេះបានបញ្ចេញតម្រុយជាច្រើន
May 1, 2023 - អន្តរជាតិ
យោងតាមសារព័ត៌មាន VNExpress បានឱ្យដឹងថា នាយកដ្ឋានដឹកជញ្ជូនទីក្រុងហូជីមិញ បានស្នើឱ្យសាកល្បងប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរជុំវិញទីក្រុងភាគខាងត្បូងមួយនេះ។ ក្រោមសំណើនេះ ទីក្រុងនឹងដំណើរការរថយន្តអគ្គិសនីចំនួន ២០០គ្រឿង ដែលនីមួយៗអាចផ្ទុកអ្នកដំណើរពី ៥ ទៅ ១៤ នាក់ ជាមួយនឹងល្បឿនអតិបរមា ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ដំណើរទេសចរណ៍ជុំវិញទីក្រុង ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតរបស់ប្រទេសនេះ។ ជាដំបូង រថយន្តអគ្គិសនីចំនួន ៧០គ្រឿង ដែលចំណុះពី ៨-១០ កៅអី នឹងត្រូវបានគេដាក់ឱ្យដំណើរការ ហើយនៅដំណាក់កាលបន្ទាប់មកទៀត នឹងមានរថយន្តចំណុះ ៧កៅអី ឬតិចជាងនេះ ចំនួន ៦០ គ្រឿង និងរថយន្តចំណុះពី ១១ ទៅ ១៤
April 28, 2023 - អន្តរជាតិ
ជប៉ុននឹងបញ្ចប់វិធានការពាក់ព័ន្ធនឹងជំងឺ COVID-19 សម្រាប់ប្រជាជនដែលមកដល់ប្រទេសខ្លួន ចាប់ពីថ្ងៃសៅរ៍ស្អែកនេះតទៅ។ ជម្រាបដែរថា រដ្ឋាភិបាលជប៉ុនបច្ចុប្បន្នតម្រូវឱ្យអ្នកដែលចូលមកក្នុងប្រទេសជប៉ុនបង្ហាញភស្តុតាងថា ពួកគេបានទទួលការចាក់វ៉ាក់សាំងចំនួន ៣ដូស ឬច្រើនជាងនេះ នៅក្នុងចំណោមលក្ខខណ្ឌផ្សេងៗទៀត។ ប្រធានខុទ្ទកាល័យលោក Matsuno Hirokazu បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា តម្រូវការនឹងត្រូវបានដកចេញ ហើយប្រទេសជប៉ុននឹងបញ្ចប់ការធ្វើតេស្តចៃដន្យ ចំពោះអ្នកដំណើរដែលមកដល់ប្រទេសជប៉ុនតាមជើងហោះហើរត្រង់ពីប្រទេសចិនដីគោកផងដែរ។ ដំបូងឡើយរដ្ឋាភិបាលគ្រោងនឹងបញ្ចប់វានៅថ្ងៃទី០៨ ខែឧសភា នៅពេលដែលហានិភ័យនៃជំងឺ COVID-19 នឹងត្រូវបានបន្ទាបទៅកម្រិតទាបបំផុត ពោលគឺជាក្រុមដូចគ្នាទៅនឹងជំងឺគ្រុនផ្តាសាយតាមរដូវ។ លោក Matsuno បាននិយាយថា រដ្ឋាភិបាលបានសម្រេចចិត្តបញ្ចប់តម្រូវការលឿនជាងការគ្រោងទុក ដើម្បីជួយសម្រួលដល់ការវិលត្រឡប់របស់អ្នកដំណើរ ដែលនឹងទៅក្រៅប្រទេសក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ដែលចាប់ផ្តើមនៅចុងសប្តាហ៍នេះ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលគ្រោងបន្តការធ្វើតេស្តរកជំងឺ COVID-19 សម្រាប់ប្រជាជនដែលចូលប្រទេសជប៉ុនដែលមានរោគសញ្ញារួមមាន៖ គ្រុនក្តៅ
April 28, 2023 - អន្តរជាតិ
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានណែនាំដល់អាជ្ញាធរសុខាភិបាលនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ឱ្យធ្វើការតាមដានយ៉ាងដិតដល់ចំពោះករណីថ្មីៗនៃជំងឺ COVID-19 នៅក្នុងតំបន់របស់ពួកគេ ខណៈដែលចំនួនឆ្លងថ្មីនៅតែបន្តកើនឡើង បន្ទាប់ពីបុណ្យសង្ក្រាន្តឆ្នាំថ្មី។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានបទបញ្ជានេះក្រោយទទួលបានដំណឹងពីករណីឆ្លងនៅចន្លោះថ្ងៃទី១៦-២២ ខែមេសា ពីនាយកដ្ឋានគ្រប់គ្រងជំងឺ ដែលបង្ហាញថា ចំនួនអ្នកឆ្លង COVID-19 ថ្មីកំពុងតែកើនឡើង។ លោក Anucha បាននិយាយថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ មានការព្រួយបារម្ភជាពិសេសចំពោះបុគ្គលដែលស្ថិតនៅក្នុងក្រុម «608» ដែលរួមមាន ប្រជាពលរដ្ឋវ័យចំណាស់ បុគ្គលដែលមានជំងឺរ៉ាំរ៉ៃ ក៏ដូចជាបុគ្គលិកពេទ្យ និងបុគ្គលិកជួរមុខ។ អ្នកនាំពាក្យរូបនេះបាននិយាយថា
April 28, 2023 - អន្តរជាតិ
សហរដ្ឋអាមេរិកនឹងដាក់ពង្រាយនាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរទៅកាន់កូរ៉េខាងត្បូង ជាលើកដំបូងក្នុងរយៈពេលរាប់ទសវត្សរ៍ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងថ្មីមួយ ដែលនឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការការពារទីក្រុងសេអ៊ូល ប្រឆាំងនឹងការកើនឡើងនៃការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកបាននិយាយថា ផែនការចូលចតនាវាមុជទឹកនៅកូរ៉េខាងត្បូង ដែលមិនធ្លាប់មានចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យមានការរារាំងប្រឆាំងនឹងរបបរបស់លោក គីម ជុងអ៊ុន។ អាមេរិកក៏នឹងប្តេជ្ញាដើរតួនាទីឱ្យសម្ព័ន្ធមិត្តកាន់តែខ្លាំង ក្នុងការឆ្លើយតបចំពោះការវាយប្រហារនុយក្លេអ៊ែរ។ មន្ត្រីបាននិយាយថា ប្រធានាធិបតីលោក Joe Biden និងសមភាគីកូរ៉េខាងត្បូងលោក Yoon Suk Yeol ប្រកាសពីកិច្ចព្រមព្រៀងនេះនៅថ្ងៃពុធ នៅទីក្រុងវ៉ាស៊ីនតោន។ ក្រុមមន្ត្រីបាននិយាយថា សេចក្តីប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន បើតាមឱ្យដឹង នឹងមិនដូចនឹងការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកទៅកាន់ភាគខាងត្បូង ដូចដែលខ្លួនបានធ្វើក្នុងអំឡុងសង្គ្រាមត្រជាក់នោះទេ។ ជំនួសមកវិញ សហរដ្ឋអាមេរិកនឹងបង្កើនចំនួនទ្រព្យសម្បត្តិយោធា ដែលខ្លួនបញ្ជូនទៅកាន់ប្រទេសនេះ ជាបណ្តោះអាសន្ន ដូចជា៖
April 28, 2023












