សេតវិមាន៖ យោធារុស្សីបានបាត់បង់កម្លាំង និងរងរបួសចំនួន ១០០,០០០ នាក់ ក្នុងរយៈពេល ៥ ខែចុងក្រោយនេះ
- BY
- autoadmin
- May 2, 2023
សេតវិមានបាននិយាយថា យោធារុស្សីបានបាត់បង់កម្លាំងដែលរួមមានការស្លាប់ និងរបួសចំនួន ១០០,០០០ នាក់ ក្នុងរយៈពេល ៥ ខែចុងក្រោយនេះ នៅក្នុងការបន្តការលុកលុយរបស់ខ្លួនលើប្រទេសអ៊ុយក្រែន ខណៈបានហៅ «ការវាយលុករដូវរងា» របស់លោក វ្ល៉ាឌីមៀ ពូទីន នៅឯតំបន់ Donbas គឺជាការបរាជ័យ។ តួលេខនេះផ្អែកលើការប៉ាន់ស្មានរបស់ចារកម្មអាមេរិក ដោយរួមមានចំនួនស្លាប់ជាង ២០,០០០នាក់ ហើយ ១០,០០០ នាក់ ក្នុងចំណោមពួកគេ គឺជាទាហាននៃក្រុមយោធា Wagner ឯកជន នេះបើយោងតាមអ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby ។

លោក Kirby បាននិយាយថា៖«ការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការវាយលុករដូវរងារ នៅតំបន់ Donbas ភាគច្រើនតាមរយៈច្រកក្រុង Bakhmut បានបរាជ័យ» ដោយបន្ថែមថា ទោះបីជាទីក្រុងម៉ូស្គូបានឃើញការកើនឡើងមួយចំនួននៅក្នុងក្រុង Bakhmut ប៉ុន្តែពួកគេទទួលបានវា ដោយការបាត់បង់ទៅយ៉ាងអាក្រក់ដូចគ្នា។ ឧត្តមសេនីយកំពូលអ៊ុយក្រែនម្នាក់បាននិយាយថា នៅជួរមុខ អង្គភាពអ៊ុយក្រែនបានបង្ខំទាហានរុស្ស៊ីឱ្យចាកចេញពីទីតាំងមួយចំនួននៅ Bakhmut ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង។ លោកបានបន្តថា កម្លាំងថ្មីរបស់រុស្សីកំពុងត្រូវបាន «បោះចូលក្នុងសមរភូមិ Bakhmut» បើទោះបីទទួលរងការខាតបង់យ៉ាងខ្លាំងក៏ដោយ៕

អត្ថបទ៖ លីដា
ប្រភព៖ Independent
- Share This Post:






