ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ធនាគារមួយទៀតនៅអាមេរិកបានដួលរលំ ដែលជាការដួលរលំដ៏ធំបំផុតទី២ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន

    BY autoadmin May 1, 2023
    ធនាគារមួយទៀតនៅអាមេរិកបានដួលរលំ ដែលជាការដួលរលំដ៏ធំបំផុតទី២ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន

    និយតករហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកបានប្រកាសថា ធនាគារ First Republic ដែលកំពុងប្រឈមមុខនឹងវិបត្តិ បានដួលរលំ ហើយនេះគឺជាការដួលរលំដ៏ធំបំផុតទី២ នៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។ សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធបាននិយាយកាលពីថ្ងៃច័ន្ទថា ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ JPMorgan Chase នឹងទិញយកធនាគារដែលបម្រើសេវាប្រាក់បញ្ញើ និងសន្សំមួយនេះ។

    ធនាគារ First Republic ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានគេស្គាល់ថា ជាអ្នកផ្តល់ការប្រាក់ខ្ពស់ដល់អតិថិជន ដែលមានទ្រព្យសម្បត្តិច្រើន។ ទ្រព្យសកម្មរបស់ខ្លួនមានចំនួន ២២៩.១ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១៣ ខែមេសា លើសពីធនាគារ Silicon Valley ដែលទើបនឹងដួលរលំ នៅក្នុងខែមីនាទៅទៀត។

    ធនាគារ First Republic បាននិយាយនៅថ្ងៃទី២៤ ខែមេសាថា ខ្លួនបានបាត់បង់ប្រាក់បញ្ញើចំនួន ៧២ ពាន់លានដុល្លារ នៅក្នុងត្រីមាសទី១នៃឆ្នាំនេះ បន្ទាប់ពីអតិថិជនបានដកប្រាក់សន្សំរបស់ពួកគេ ចំពេលមានវិបត្តិធនាគារ។ ដំណឹង​នេះ​បាន​ធ្វើ​ឱ្យតម្លៃ​ភាគហ៊ុន​របស់​ខ្លួន​ធ្លាក់​ចុះ ដែល​ជំរុញ​ឱ្យ​មានភាពរង្គោះរង្គើដល់ជោគវាសនា​របស់​ធនាគារនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: