អន្តរជាតិ

បិតានៃប្រព័ន្ធ AI បានលាឈប់ពី Google ខណៈបានព្រមានអំពីគ្រោះថ្នាក់នៃការអភិវឌ្ឍន៍វិស័យមួយនេះ

BY
autoadmin
May 2, 2023

លោក Geoffrey Hinton ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាបិតានៃបញ្ញាសិប្បនិមិត្ត (AI) បានលាឈប់ពីការងាររបស់គាត់ ខណៈបានព្រមានអំពីគ្រោះថ្នាក់ ដែលកំពុងកើនឡើងពីការអភិវឌ្ឍន៍នៅក្នុងវិស័យមួយនេះ។ បុរសមានអាយុ ៧៥ឆ្នាំរូបនេះ បានប្រកាសលាលែងពី Google នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន New York Times ហើយលោកក៏បាននិយាយថា លោកមានការសោកស្តាយចំពោះការងាររដែលគាត់ធ្លាប់ធ្វើ។ ពោលគឺគាត់បានប្រាប់ BBC ពីគ្រោះថ្នាក់មួយចំនួននៃ chatbots របស់ AI ថាវា «គួរឱ្យខ្លាចណាស់» ។

លោកបាននន្ដថា៖«ឥឡូវនេះ ពួកគេមិនឆ្លាតជាងយើងទេ តាមដែលខ្ញុំអាចប្រាប់បាន។ ប៉ុន្តែខ្ញុំគិតថា ពួកគេនឹងអាចឆាបៗនេះ» លោកវេជ្ជបណ្ឌិត Hinton ក៏បានទទួលស្គាល់ថា អាយុរបស់គាត់បានជំរុញឱ្យគាត់ចេញពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ដោយគាត់បានប្រាប់ BBCថា៖«ខ្ញុំមានអាយុ ៧៥ឆ្នាំ ដូច្នេះដល់ពេលត្រូវចូលនិវត្តន៍ហើយ»។ ជម្រាប់ផងដែរថា ការស្រាវជ្រាវត្រួសត្រាយរបស់លោកវេជ្ជបណ្ឌិត Hinto គឺមានពាក់ព័ន្ធនឹងការសិក្សា និងបណ្តាញសរសៃប្រសាទស៊ីជម្រៅ ដែលវាបានត្រួសត្រាយផ្លូវ សម្រាប់ប្រព័ន្ធ AI បច្ចុប្បន្នដូចជា ChatGPT ជាដើម៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: