ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសថៃរំពឹង​ថា ករណីជំងឺកូវីដ១៩​នឹង​កើន​ឡើង​ក្រោយ​ការ​ប្រារព្ធ​ពិធី​បុណ្យ​សង្ក្រាន្ត

    BY autoadmin April 20, 2023
    ប្រទេសថៃរំពឹង​ថា ករណីជំងឺកូវីដ១៩​នឹង​កើន​ឡើង​ក្រោយ​ការ​ប្រារព្ធ​ពិធី​បុណ្យ​សង្ក្រាន្ត

    នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនករណី COVID-19 នៅក្នុងប្រទេសថៃ បានកើនឡើងក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ ខណៈដែលការជួបជុំគ្នាដ៏ធំសម្រាប់ពិធីបុណ្យសង្ក្រាន្ត បានជំរុញការចម្លងជាពិសេសនៅក្នុងខេត្តដែលពេញនិយមពីអ្នកទេសចរ។ លោកវេជ្ជបណ្ឌិត Tares Krassanairawiwong អគ្គនាយករបស់នាយកដ្ឋានបាននិយាយថា៖«យោងទៅតាមនាយកដ្ឋានរោគរាតត្បាត COVID-19 កំពុងរីករាលដាលតាមរដូវដូចជាជំងឺផ្តាសាយ»។ លោក​ក៏​រំពឹង​ថា ​ជំងឺ ​COVID-19 នឹង​រីក​រាល​ដាល​កាន់​តែ​ច្រើន​ក្នុង​រដូវ​វស្សាខាងមុខ។

    លោក Tares បានស្នើសុំឱ្យប្រជាជនទទួលយកថ្នាំបង្ការជំងឺ COVID-19 ឬ ៣ខែ បន្ទាប់ពីការចាក់លើកចុងក្រោយរបស់ពួកគេ នៅមុនពេលរដូវវស្សាចាប់ផ្តើម ខណៈក្រសួងក៏​នឹង​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ប្រចាំ​ឆ្នាំ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​នេះ។ សម្រាប់អ្នកដែលមានអាយុ ៦០ឆ្នាំឡើងទៅ ដែលមានជំងឺត្រាំងត្រែងជាប់ខ្លួនទាំង ៨ប្រភេទ ដែលត្រូវបានកំណត់ ឬហៅថាក្រុម ៦០៨, បុគ្គលិកសេវាកម្មអ្នករស់នៅក្នុងតំបន់បិទខ្ទប់, បុគ្គលិកពេទ្យ និងកុមារអាយុក្រោម ៥ឆ្នាំ គួរតែទទួលបានវ៉ាក់សាំងបង្ការឱ្យបានជាប្រចាំ ដើម្បីកាត់បន្ថយហានិភ័យនៃការស្លាប់ ឬបង្កើតរោគសញ្ញាធ្ងន់ធ្ងរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: