autoadmin
  • អន្តរជាតិ

    លម្អងធូលីយ៉ាងក្រាស់បានបោកបក់ពាសពេញទីក្រុងប៉េកាំង និងផ្នែកផ្សេងទៀតរបស់ប្រទេសចិន ដែលធ្វើឱ្យមានការកើនឡើងនៃការបំពុលបរិយាកាសដល់កម្រិតគ្រោះថ្នាក់ កាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ។ មន្ត្រីឧតុនិយមចិនបាននិយាយថា ខ្យល់បាននាំយកលម្អងធូលីពីតំបន់ដីគោក និងប្រទេសម៉ុងហ្គោលី ទៅកាន់ភាគខាងជើង និងផ្នែកផ្សេងទៀតនៃប្រទេសចិន។ ជាមួយគ្នានេះដែរ គុណភាពខ្យល់នៅទីក្រុងប៉េកាំង បានឈានដល់កម្រិតដ៏អាក្រក់បំផុតនៅលើមាត្រដ្ឋានទី៦ រយៈពេល ២ថ្ងៃ ជាប់ៗគ្នាកាលពីថ្ងៃអង្គារ ខណៈដែលលម្អងធូលីបានគ្របដណ្តប់ពេញរដ្ឋធានី។ ស្ត្រី​វ័យ​ ៤០​ឆ្នាំ​ម្នាក់​ បាន​និយាយ​ថា គាត់​មិន​អាច​បើក​បង្អួច ឬ​ចេញ​ក្រៅ​បាន​ទេ ដោយសារលម្អងធូលី​ពណ៌​លឿង​កាន់តែអាក្រក់​ជាង​មុន។ បុរស​ម្នាក់​ក្នុង​វ័យ​ជាង ​៣០​ឆ្នាំ​ បាន​និយាយ​ថា​ ការ​បើក​បរ​របស់គាត់មាន​ការ​លំបាក ហើយ​ស្ថានភាព​គឺ​ធ្ងន់ធ្ងរណាស់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បាននិយាយថា ព្យុះលម្អងបាននិងកំពុងកើនឡើងនាពេលថ្មីៗនេះ ដោយសារភ្លៀងធ្លាក់តិចតួចនៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេសចិន និងម៉ុងហ្គោលី

    April 12, 2023
  • អន្តរជាតិ

    ប៉ូលីសក្រុងតូក្យូបានបញ្ជូនអ្នកស៊ើបអង្កេតរបស់ខ្លួនមកកាន់កម្ពុជា ដើម្បីផ្ទេរ និងចាប់ខ្លួនជនជាតិជប៉ុនចំនួន ១៩នាក់ ដែលត្រូវបានសង្ស័យថា បានធ្វើការឆបោកតាមទូរស័ព្ទ ដោយផ្ដោតគោលដៅលើមនុស្សនៅក្នុងប្រទេសជប៉ុន។ នាយកដ្ឋានប៉ូលីសក្រុងតូក្យូ ទទួលបានដីកាចាប់ខ្លួនជនសង្ស័យ ១៩នាក់ ដែលមានអាយុចន្លោះពី ២៥ ទៅ ៥៥ឆ្នាំ។ ប្រភពស៊ើបអង្កេតបាននិយាយថា ជនសង្ស័យត្រូវបានគេចោទប្រកាន់ថា បានបោកប្រាស់ប្រាក់ប្រហែល ២៥០,០០០ យ៉េន ឬប្រហែល ១,៩០០ ដុល្លារ ពីអ្នករស់នៅទីក្រុងតូក្យូម្នាក់ ដែលស្ថិតក្នុងវ័យ ៦០ឆ្នាំ កាលពីខែមករា។ ក្រុម​ជនសង្ស័យ​បាន​ផ្ញើ​សារ​ក្លែងក្លាយ​ព្រមាន​ស្ត្រីជាជនរងគ្រោះ ​ពាក់ព័ន្ធនឹងការ​បង់​ប្រាក់​សម្រាប់​សេវា​អនឡាញ ហើយសមាជិក​ក្រុម​នេះ​ត្រូវ​បាន​គេ​ជឿ​ថា ​បាន​ប្រតិបត្តិការ​ចេញ​ពី​បន្ទប់​សណ្ឋាគារ​មួយនៅ​ក្នុង​ក្រុង​ព្រះសីហនុ​។ អាជ្ញាធរ​កម្ពុជា​បាន​រឹបអូស​វត្ថុតាង​សម្រាប់​ការ​ឆបោក បញ្ជី​ឈ្មោះ​ពលរដ្ឋ​ជប៉ុន​ដែលជា​គោលដៅ​ឆបោក និង​ទូរសព្ទ​មួយ​ចំនួន​ធំ​ពី​បន្ទប់​សណ្ឋាគារ ហើយវត្ថុ​តាងទាំងនោះក៏​​បាន​ប្រគល់ទៅ​ឱ្យ​ភាគី​ជប៉ុន​រួចហើយដែរ។

    April 10, 2023
  • អន្តរជាតិ

    ឥណ្ឌានឹងក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងប្រជាជនសរុបជាង ១.៤ ពាន់លាននាក់ នៅចុងខែមេសា នេះបើយោងតាមការព្យាករណ៍របស់អង្គការសហប្រជាជាតិ។ កាលពីឆ្នាំ២០១១ ឥណ្ឌាមានប្រជាជនសរុបចំនួន ១.២១ ពាន់លាននាក់ ដែលមានន័យថា ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ ប្រជាជននៅប្រទេសឥណ្ឌាបានកើនឡើងជាង ២១០ លាននាក់។ សន្ទុះនៃចំនួនប្រជាជនកំពុងក្លាយជាបញ្ហាប្រឈមយ៉ាងសំខាន់ ដោយសារកម្លាំងពលកម្ម និងចំនួនមនុស្សវ័យក្មេងដ៏ច្រើននៅឆ្នាំខាងមុខ ដែលនឹងរុញច្រានឱ្យមានការចំណាកស្រុកទៅកាន់ទីក្រុង និងរដ្ឋផ្សេងទៀត។ ចំណែកឯចំនួនប្រជាជនរបស់ប្រទេសចិន បានធ្លាក់ចុះប្រហែល ៨៥០,០០០ នៅត្រឹម ១.៤១ ពាន់លាននាក់ នៅចុងឆ្នាំ២០២២។ ការធ្លាក់ចុះនេះគឺជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីគ្រោះទុរភិក្សដ៏អស្ចារ្យរបស់ប្រទេសចិនក្នុងឆ្នាំ១៩៦១។ អត្រាកំណើតកាលពីឆ្នាំមុនគឺ ៦.៧៧ ក្នុងចំណោមមនុស្ស ១,០០០

    April 10, 2023
  • អន្តរជាតិ

    កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនផលិតរថយន្ត Tesla បានប្រកាសថា ខ្លួននឹងចាប់ផ្តើមសាងសង់រោងចក្រអាគុយ Megapack ថ្មីក្នុង​ទីក្រុង​សៀងហៃ ដែលនឹងចាប់ផ្ដើមនៅចុងឆ្នាំនេះ។ វាគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆមាសទី២ នៃឆ្នាំ២០២៤ ដោយនឹងអាចផលិតអាគុយ Megapack បានប្រមាណ ១០,០០០ គ្រឿង ជារៀងរាល់ឆ្នាំ។ អាគុយ Megapack នីមួយៗអាចផ្ទុកថាមពលបានគ្រប់គ្រាន់ ដើម្បីផ្តល់ថាមពលដល់ផ្ទះប្រហែល ៣,៦០០ ខ្នង ក្នុងរយៈពេលមួយម៉ោង។ Tesla បានប្រាប់ Bloomberg ថា ខ្លួនគ្រោងនឹងលក់អាគុយ Megapack ដែលខ្លួនផលិតនៅក្នុងប្រទេសចិនទូទាំងពិភពលោក។ ជម្រាបដែរថា ក្រុមហ៊ុនបានបង្កើតការដំឡើង Megapack នៅក្នុងទីតាំងមួយចំនួនជុំវិញពិភពលោក រួមទាំងរដ្ឋតិចសាស់ និងអូស្ត្រាលីខាងត្បូង។

    April 10, 2023
  • SEA GAMES

    កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសថា គាត់បានចុះហត្ថលេខាទ្វេភាគីជាមួយកីឡាករប្រដាល់ Thiago Teixeira ឱ្យមកចូលក្នុងក្លឹបគុនខ្មែរជើងឯកពិភពលោក។ លោកឧកញ៉ាបានគូសបញ្ជាក់ថា ការពិតទៅគាត់បានចុះហត្ថលេខាជាមួយអ្នកប្រដាល់ប្រេស៊ីលរូបនេះ តាំងតែពីគាត់ចុះពីលើយន្ដហោះពីប្រទេសអាល្លឺម៉ង់មកម៉្លេះ ប៉ុន្តែដោយសារមានស្ថាប័នមួយ និងគីគ្នារបស់ពួកគេ បានវាយប្រហារមកលើ Thiago Teixeira ខ្លាំងពេក ទើបគាត់ក៏មិនបានប្រកាសអ្វីឡើយ។ លោកឧកញ៉ារង់ចាំឱ្យ Thiago Teixeira មានទឹកចិត្តសប្បាយរីករាយ និងមានក្តីសង្ឃឹមឡើងវិញ ទើបគាត់សម្រេចប្រកាសវាជាផ្លូវការ។ ឧកញ៉ា ស្រី ចាន់ថន បានសរសេរនៅលើហ្វេសប៊ុករបស់គាត់ថា៖«ដូចបងប្អូនបានដឹងហើយថាកីឡាករ Thiago បានជួបបញ្ហាដែលមិនបានរំពឹងទុកនោះទេ ប៉ុន្មានថ្ងៃចុងក្រោយនេះគាត់បានជួបទុក្ខជាទម្ងន់។ ស្របពេលជាមួយគ្នាខ្ញុំសូមប្រកាសផ្លូវការថា ខ្ញុំបានយកកីឡាករ Thiago មកចូលក្នុងក្លឹបគុនខ្មែរជើងឯកពិភពលោករបស់យើងរួចរាល់ហើយកាលពីថ្ងៃទី ០៤ ខែ

    April 10, 2023
  • អន្តរជាតិ

    សាកលវិទ្យាល័យនៅក្នុងប្រទេសជប៉ុនកំពុងចាត់វិធានការទាក់ទងនឹងការប្រើប្រាស់ ChatGPT ដែលជាកម្មវិធី AI អន្តរកម្ម ដែលអាចបង្កើតប្រយោគធម្មជាតិក្នុងការឆ្លើយតបទៅនឹងសំណួរណាមួយ។ ការប្រើប្រាស់ ChatGPT កំពុងត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើង សម្រាប់អត្ថបទរបស់និស្សិត និងឯកសារផ្សេងទៀត ហើយនិស្សិតកំពុងត្រូវបានព្រមានអំពីគ្រោះថ្នាក់នៃការលេចធ្លាយព័ត៌មានរបស់ពួកគេ។ អ្នកជំនាញបាននិយាយថា សមាជិកមហាវិទ្យាល័យដែលបានបំពានវិធាននេះ នឹងត្រូវទទួលខុសត្រូវចំពោះកំហុសរបស់ពួកគេ។ សាកលវិទ្យាល័យ Sophia របស់ជប៉ុន បានចេញផ្សាយគោលការណ៍នៃការដាក់ពិន្ទុរបស់ខ្លួនទាក់ទងនឹង «ChatGPT និង AI chatbots ផ្សេងទៀត» ដល់និស្សិត និងមហាវិទ្យាល័យនៅលើគេហទំព័រផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៧ ខែមីនា កន្លងទៅនេះ។ ពួកគេបាននិយាយថា៖«ការប្រើប្រាស់អត្ថបទ កូដកម្មវិធី លទ្ធផលគណនាដែលបង្កើតដោយ ChatGPT និង

    April 10, 2023
  • SEA GAMES

    ក្រោយមហាជនថៃតាមរករឿងកីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira ឥតមានពេលសម្រាក អស់ពីរឿងមួយចូលរឿងមួយ និងសូម្បីតែការសាក់ពាក្យ «Muay Thai» កាលពីពេលថ្មីៗនេះគាត់បានបញ្ជាក់យ៉ាងច្បាស់ហើយថា គាត់នឹងលុបសាក់នោះចេញពីខ្នងរបស់គាត់ នេះបើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Sorn Sopheak-ស៊ន សុភក្រ្ត។ នៅក្នុងការបង្ហោះនោះលោក ស៊ន សុភក្រ្ត បានសរសេរថា៖«កីឡាករ Thiago បានបញ្ជាក់ថា លោកនឹងលុបសាក់ពាក្យ មួយថៃ ចេញពីខ្នងរបស់លោក!» កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira បានបញ្ជាក់បែបនោះ គឺដោយសារមានអ្នកលេងបណ្ដាញសង្គមថៃម្នាក់ បានចោទសួរថា៖«ហេតុអ្វីបានជាមិនលុបសាក់ Muay Thai ចេញពីខ្នងរបស់អ្នក? វាជាការមិនគោរពដល់ប្រជាជនថៃគ្រប់គ្នា ហើយអ្នកពេលនេះ គឺល្បីខ្លាំងណាស់នៅស្រុកថៃ»។ លោក Thiago Teixeira ក៏បានតបទៅវិញថា៖«ខ្ញុំនឹងលុបវាចេញឆាប់ៗនេះ ខ្ញុំស្រឡាញ់ប្រទេសកម្ពុជា»៕

    April 8, 2023
  • អន្តរជាតិ

    នាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍ថា ខេត្ត Krabi នឹងមានសីតុណ្ហភាពក្តៅបំផុតនៅថ្ងៃអាទិត្យនេះ ជាមួយនឹងសន្ទស្សន៍កម្ដៅឡើងដល់ ៥៤.២ អង្សាសេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand។ ទីតាំងក្តៅបំផុតទី២ គឺសង្កាត់ Bang Na របស់ទីក្រុងបាងកក ដែលសីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៥០.២ អង្សាសេ។ ទីតាំងក្តៅបំផុតចំនួន ៣ ផ្សេងទៀត គឺខេត្ត Phetchabun (៤៤.៣ អង្សាសេ), Chonburi (៤៣.២ អង្សាសេ) និងស្រុក Chok Chai របស់ខេត្ត

    April 8, 2023
  • អន្តរជាតិ

    ក្រសួងព័ត៌មានវៀតណាមបាននិយាយថា TikTok អាចនឹងត្រូវបានហាមឃាត់ ប្រសិនបើវាមិនព្រមលុបមាតិកាដែលបំពានតាមការណែនាំរបស់អាជ្ញាធរនៃប្រទេសវៀតណាម នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ ក្រសួងព័ត៌មានបាននិយាយថា៖«ច្បាប់វៀតណាមមានអំណាចគ្រប់គ្រាន់ ដើម្បីធានាសុវត្ថិភាពតាមអ៊ីនធឺណិត ហើយគ្មានការកំណត់ចំពោះការហាមឃាត់ ឬលុបកម្មវិធីដែលបំពាននោះទេ»។ ជាមួយគ្នានេះដែរ អាជ្ញាធរមានអំណាចទាំងផ្នែកសេដ្ឋកិច្ច បច្ចេកទេស និងការទូត ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងវេទិកាអន្តរជាតិនានា។ វិធានការសេដ្ឋកិច្ចរួមមានការកាត់ផ្តាច់លំហូរប្រាក់ ដោយវេទិកាត្រូវបានកាត់ផ្តាច់ពីការផ្សាយពាណិជ្ជកម្ម ធនាគារ និងពាណិជ្ជកម្មអេឡិចត្រូនិក។ ខាងផ្នែកបច្ចេកទេស រដ្ឋាភិបាលអាចបិទ domain និងម៉ាស៊ីនមេរបស់វា ប្រសិនបើវេទិកាមិនលុបខ្លឹមសារដែលបំពានតាមសំណើរបស់អាជ្ញាធរ។ ក្រសួងព័ត៌មានក៏អាចណែនាំសាធារណជន កុំឱ្យប្រើវេទិកាដែលមានខ្លឹមសារបំពុលផងដែរ។ វៀតណាមតែងតែមានចំណាត់ការចំពោះវេទិកាអន្តរជាតិណាមួយ ដែលគ្មានការិយាល័យនៅក្នុងប្រទេសខ្លួនដូចជា Facebook និង YouTube ជាដើម ដោយតម្រូវឱ្យពួកគេលុបចោលមាតិកាដែលប៉ះពាល់ផ្សេងៗ។ ប៉ុន្តែក្នុងករណីជាច្រើន វេទិកាអន្តរជាតិទាំងនេះមិនបានអនុវត្តតាមទេ ហើយថែមទាំងជួយផ្សព្វផ្សាយមាតិកាប៉ះពាល់ទាំងនោះទៀតផង។

    April 8, 2023
  • អន្តរជាតិ

    កូរ៉េ​ខាង​ជើងបាន​និយាយ​ថា ខ្លួន​បាន​ធ្វើ​ការ​សាកល្បង​ដ្រូន​វាយប្រហារ​ក្រោម​ទឹក ​ដែល​មាន​សមត្ថភាពបំពាក់អាវុធ​នុយក្លេអ៊ែរ​​ក្នុង​សប្តាហ៍​នេះ។ កាសែតគណបក្សកម្មករដែលកំពុងកាន់អំណាចបាននិយាយថា វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រការពារជាតិបានធ្វើការសាកល្បងមួយ ដែលមានរយៈពេល ៤ថ្ងៃ សម្រាប់យន្តហោះគ្មានមនុស្សបើកមុជទឹក «Haeil-2» ចូលទៅក្នុងតំបន់សាកល្បងកាលពីថ្ងៃអង្គារ នៅឯខេត្ត South Hamgyong ភាគខាងកើត។ ខ្លួនបាននិយាយថា ដ្រូនបានចំណាយពេល ៧១ម៉ោង ទៅគោលដៅចម្ងាយ ១,០០០ គីឡូម៉ែត្រ និងអាចបំផ្ទុះក្បាលគ្រាប់សាកល្បងបានយ៉ាងត្រឹមត្រូវ។ នេះ​ជា​លើក​ទី​២​ ​ដែល​កូរ៉េ​ខាង​ជើង​បាន​ប្រកាស​ការ​សាកល្បង​អាវុធ​ថ្មី​ឈ្មោះថា Haeil ដែល​មាន​ន័យ​ថា «រលក​យក្ស​ស៊ូណាមិ» ជា​ភាសា​កូរ៉េ។ ប្រទេសនេះបាននិយាយថា ខ្លួនបានសាកល្បង Haeil ជាលើកដំបូងកាលពីខែមុន ហើយបានអះអាងថា វាអាចបង្កជារលកយក្សស៊ូណាមិវិទ្យុសកម្ម ដែលមានសមត្ថភាពបំផ្លាញនាវាសត្រូវ

    April 8, 2023