កីឡាករប្រដាល់ Thiago Teixeira បានបញ្ជាក់ហើយថា គាត់នឹងលុបសាក់ពាក្យ «Muay Thai» ចេញពីខ្នងរបស់គាត់
- BY
- autoadmin
- April 8, 2023
ក្រោយមហាជនថៃតាមរករឿងកីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira ឥតមានពេលសម្រាក អស់ពីរឿងមួយចូលរឿងមួយ និងសូម្បីតែការសាក់ពាក្យ «Muay Thai» កាលពីពេលថ្មីៗនេះគាត់បានបញ្ជាក់យ៉ាងច្បាស់ហើយថា គាត់នឹងលុបសាក់នោះចេញពីខ្នងរបស់គាត់ នេះបើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Sorn Sopheak-ស៊ន សុភក្រ្ត។
នៅក្នុងការបង្ហោះនោះលោក ស៊ន សុភក្រ្ត បានសរសេរថា៖«កីឡាករ Thiago បានបញ្ជាក់ថា លោកនឹងលុបសាក់ពាក្យ មួយថៃ ចេញពីខ្នងរបស់លោក!»
កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira បានបញ្ជាក់បែបនោះ គឺដោយសារមានអ្នកលេងបណ្ដាញសង្គមថៃម្នាក់ បានចោទសួរថា៖«ហេតុអ្វីបានជាមិនលុបសាក់ Muay Thai ចេញពីខ្នងរបស់អ្នក? វាជាការមិនគោរពដល់ប្រជាជនថៃគ្រប់គ្នា ហើយអ្នកពេលនេះ គឺល្បីខ្លាំងណាស់នៅស្រុកថៃ»។ លោក Thiago Teixeira ក៏បានតបទៅវិញថា៖«ខ្ញុំនឹងលុបវាចេញឆាប់ៗនេះ ខ្ញុំស្រឡាញ់ប្រទេសកម្ពុជា»៕


អត្ថបទ៖ លីដា
- Share This Post:






